បណ្ឌិតគីម ហ៊ាង៖ មានលុយ១លាន$ គួរសន្សំនៅធនាគារ ឫវិនិយោគលើអចលនទ្រព្យ?

0
8156

បើនិយាយអំពីលុយវាគឺជាបញ្ហារបស់មនុស្ស តើនៅពេលដែលអ្នកមានលុយហើយអ្នកចង់ឲ្យលុយរបស់អ្នកកើនឡើងអ្នកគួរធ្វើយ៉ាងដូចម៉្ដេច? ខាក្រោមនេះជាជំរើស តើអ្នកគួរធ្វើយ៉ាងណា គួរដាក់ប្រាក់សន្សំ ឫយកទៅវិនិយោគលើអចលនទ្រព្យ?

សន្សំនៅធនាគារ៖ បើអ្នកយកលុយ១លានដុល្លារទៅដាក់សន្សំអ្នកនិងទទួលបានការប្រាក់អាចបាន ២ ទៅ ៣ពាន់ដុល្លារជាប្រចាំខែទៅតាមគោលការណ៍របស់ធនាគារ។  ជាការពិតណាស់ការដាក់ប្រាក់សន្សំនៅធនាគារគឺជាជម្រើសល្អសម្រាប់ប្រជាជនដែលអាចធ្វើអោយគាត់ទទួលបានការប្រាក់ត្រឡប់មកវិញជាប្រចាំខែ ធ្វើអោយ​ទឹកប្រាក់របស់លោកអ្នកកើន​ឡើង​ជា​លំដាប់ ហើយការដាក់សន្សំមានភាពសាមញ្ញ និងងាយស្រួលថែមទាំងមានសុវត្ដិភាពខ្ពស់។  ប៉ុន្ដែការធ្វើបែបនេះលុយរបស់លោកអ្នកមានសុវត្ដិភាពក៏ពិតម៉ែន តែវិធីសាស្រ្ដអោយលុយបង្កើតលុយរបស់អ្នកគឺនៅមានបរិមាណតិចតួចនៅឡើយ។

វិនិយោគលើអចលនទ្រព្យ៖ បើអ្នកមានលុយ១លានដុល្លារចង់វិនិយោគលើអចលនទ្រព្យអ្នកអាចជ្រើសរើសយកប្រភេទអចលនទ្រព្យណាមួយដែលអ្នកគិតថាអាចធ្វើបាន។ យោងតាមប្រសាសន៍លោកបណ្ឌិត គីម ហ៊ាង ប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា បានលើកឡើងថាប្រសិនអ្នកមានលុយ១លានដុល្លារបើអ្នកយកលុយនោះទៅដាក់សន្សំនៅធនាគារអ្នកអាចទទួលបានការប្រាក់ ២​ទៅ ៣ពាន់ដុល្លារតែប៉ុណ្ណោះ។


ប៉ុន្ដែបើអ្នកយកលុយ ១លានដុល្លារនោះទៅទិញដីអោយបាន ៥ទីតាំងផ្សេងគ្នាដែលមានចំងាយ២០ ទៅ ៣០គីឡូម៉ែត្រពីទីក្រុង ឫតាមខេត្ដដែលមានព្រំប្រទល់ជាប់ទីក្រុងភ្នំពេញ ពីព្រោះក្នុងរយៈពេល ៥ទៅ ១០ឆ្នាំព្រំប្រទល់ទាំងនោះនិងក្លាយទៅជាទីក្រុងភ្នំពេញតាមរយៈការពង្រីកទីក្រុង ចង់មិនចង់ក្នុងរយៈពេល ១០​ទៅ ២០ឆ្នាំក្រោយដីដែលអ្នកទិញតម្លៃត្រឹមតែ ២០ទៅ ៣០ម៉ឺនដុល្លារអាចមានតម្លៃច្រើនជាងនេះ ឫ១លានដុល្លារ។

លោកបានបញ្ជាក់ថាអ្នកអាចធ្វើបែបនេះបានទាន់តែអ្នកទិញដីនោះអោយចំទីតាំង ចំគម្រោងអភិវឌ្ឍន៍ក្នុងពេលអនាគត់ ហើយមានប្លង់រឹងមានកម្មសិទ្ធិត្រឹមត្រូវ តែបើអ្នកមិនមានចំណេះដឹងទាំងនេះលោកអ្នកអាចទាក់ទង់អ្នកជំនាញអាជីពគេណែនាំល្អ ចឹងអាចក្នុងរយៈពេល១០ទៅ២០ឆ្នាំក្រោយអ្នកអាចក្លាយជាអ្នកមាន៕

អត្ថបទដោយ៖ សន សារ៉ា

LEAVE A REPLY

Please enter your comment!
Please enter your name here