របៀបដាក់ឈ្មោះរបស់CPធ្វើឲ្យយីហោហ្រ្វេនឆាយភ្លៅមាន់Five Starជោគជ័យខ្លាំងនៅអាស៊ី

0
273

ឈ្មោះយីហោ ប្រៀបដូចជាផ្ទៃមុខរបស់មនុស្សយើងដែរ ដោយគ្រាន់តែក្រឡែកភ្លែតអាចស្គាល់បានភ្លាមៗតែម្តង។ របៀបដាក់ឈ្មោះមានច្រើនណាស់ ដែលយីហោផ្សេងៗបានយកមកប្រើប្រាស់សម្រាប់ក្រុមហ៊ុនរបស់ខ្លួន ក្នុងនោះមានយីហោថៃល្បីមួយដែលកំពុងតែមានវត្តមាននៅកម្ពុជាដែរនោះ បានលាក់បង្កប់នូវចំណុចពិសេសមួយដែលអ្នកត្រៀមខ្លួនចេញរកស៊ីហ្រ្វេនឆាយគួរដឹងនូវចំណុចល្អមួយនេះ។

យីហោហ្រ្វេនឆាយមួយស្ថិតនៅក្រោមការគ្រប់គ្រងរបស់CP គឺយីហោ Five Star ដែលខ្ញុំ និងអ្នកទាំងអស់គ្នាឧស្សាហ៍ឃើញញឹកញាប់នៅតាមផ្លូវនោះ តើលោកអ្នកអាចមានអារម្មណ៍ថាឈ្មោះយីហោថៃមួយនេះហាក់រាងប្លែក ដែរឬទេ? ដោយគ្រាន់តែលក់ភ្លៅមាន់សោះ ចាំបាច់អីដល់ថ្នាក់ដាក់ឈ្មោះជាយីហោលំដាប់ផ្កាយប្រាំទៅកើតនោះ ទាំងដែលយីហោហ្រ្វេនឆាយឈរលំដាប់ជួរមុខរបស់ថៃមួយនេះ ច្រើនតែបើកលក់នៅតាមដងផ្លូវ ហើយមានតម្លៃសមល្មមនឹងសិស្សសាលា ក៏ដូចជាអ្នកធ្វើការធម្មតាញាំបានទៅទៀត។

អ្វីដែលខ្ញុំ និងលោកអ្នកទាំងអស់គ្នាអាចជឿជាក់បានពីការដាក់ឈ្មោះរបស់CPនោះគឺបង្ហាញពីប្រណិតភាព ដែលយីហោមួយនេះចង់បង្ហាញទៅកាន់អ្នកញាំ និងអ្នកចង់ទិញហ្រ្វេនឆាយផង។ ក្រៅពីឈ្មោះយីហោ ហ្រ្វេនឆាយភ្លៅមាន់បំពងស្រួយឆ្ងាញ់មួយនេះ ក៏រៀបចំដេគ័របែបស៊ីវីល័យមកធានាអះអាង លើយីហោខ្លួនផងដែរ ស្របជាមួយរសជាតិ និងសម្រស់ភ្លៅមាន់មើលទៅគួរឲ្យចាប់ចិត្តទៅទៀតនោះ ឈ្មោះយីហោលំដាប់ផ្កាយប្រាំនេះសាកសមនឹងយីហោពណ៍ក្រហមនេះបំផុត។

គួរជម្រាបថា CP កាន់តែជោគជ័យបន្ទាប់ពីបានប្តូរឈ្មោះយីហោពី CP Kiosk មកជា CP Five Star វិញនោះ ក្រុមហ៊ុនលក់សិទ្ធិអាជីវកម្មមួយនេះទទួលបានការឆ្លើយតបជាវិជ្ជមានគួរឱ្យកត់សម្គាល់នៅក្នុងប្រទេសកម្ពុជា ទន្ទឹមនឹងក្រុមហ៊ុននេះ បានបោះទីតាំង និងចែកចាយគ្រប់ខេត្ត-ក្រុងរួចទៅហើយ៕

 

អត្ថបទដោយ៖ Noun Vannak , Franchise Editor

អ្នកនិពន្ធសៀវភៅ៖ ហ្រ្វេនឆាយ មាគ៌ាឆ្ពោះទៅរកភាពមានបាន ត្រៀមចេញលក់ឆាប់ៗនេះ…..

LEAVE A REPLY

Please enter your comment!
Please enter your name here