លោក គឹម សឺយ វិវត្តន៍ខ្លួនពីអ្នកលក់ដូងតាមរទះ ទៅជាទឹកដូងស្រស់វេចខ្ចប់លក់១ថ្ងៃអស់ជាង៣០០ផ្លែ

0
8075

បើយើងធ្វើដំណើរតាមផ្លូវខាងត្បូងមន្ទីពេទ្យកុមារជាតិ ច្រកទ្វារខាងក្រោយកែងនឹងសាលាអន្តរជាតិវេស៏លាញ យើងនិងឃើញស្តង់លក់ទឹកដូងស្រស់ៗមួយ ដែលមានការវេចខ្ចប់ទឹកដូងច្រកចូលកំប៉ុងរចនាយ៉ាងស្រស់ស្អាត ជាមួយនិងកែវជ័រធំៗដែលមានទាំងទឹកដូងត្រជាក់ និងធម្មតា ហើយមានភ្ញៀវកុះករកំពុងតែឈរត្រៀបត្រាចាំទិញទឹកដូងស្រស់ពីតូបមួយនេះ។

លោក គីម សឺយ ម្ចាស់អាជីវកម្មលក់ទឹកដូងស្រស់ក្បែពេទ្យកុមារជាតិមានប្រសាសន៏ថា អាជីវកម្មលក់ទឹកដូងរបស់លោកបើកដំណើរកាជាយូរមកហើយនៅទីក្រុងភ្នំពេញ តែដំបូងឡើយគឺលក់តែដូងកាប់ធម្មតាមិនមានការវេចខ្ជប់ជាកំប៉ុងដូចសព្វថ្ងៃនេះទេ ហើយពីមុនក៏លក់មិនសូវដាច់ទេដោយសារលក់ តែដូងមិនបានគិតថា ធ្វើយ៉ាងម៉េចអោយអាជីវកម្មនេះប្លែកមានការទាក់ទាញនោះទេ។

លោកបន្តរថា ដោយសង្កេតឃើញពីតម្រូវការនៃអ្នកចូលចិត្តពិសារទឹកដូងមានចំនួនច្រើន ហើយអ្នកលក់ទឹកដូងភាគច្រើនមិនទាន់ចេះវេចខ្ជប់ដូងអោយបានត្រឹមត្រូវ និងមានភាពទាក់ទាញនោះទេ ដោយសង្កេតឃើញបែបនេះ លោកក៏បានផ្លាស់ប្តូររបៀបនៃការលក់ទឹកដូងមួយនេះអោយទៅជាដូងមានយីហោត្រឹមត្រូវ ទាក់ទាញអារម្មណ៏អតិថិជនអោយបានច្រើនជាងមុន។


លោកថាសព្វថ្ងៃនេះអាជីវកម្មលក់ដូងរបស់លោកលក់ដាច់ខ្លាំងមួយថ្ងៃមិនក្រោម ៣០០ ផ្លែដូងនោះទេ ដោយដូងមួយផ្លែច្រកចូលកែវជ័របានប្រហែល ១ កែវជ័រចំណុះ ១ លីត្រ​ តម្លៃ ៣០០០ រៀលក្នុងមួយកែវ ដោយមានទាំងទឹកដូងលាយជាមួយសាច់ដូង និងមានទាំងដូងត្រជាក់ផងដែរ។

ថ្មីៗនេះអ្នកលក់ដូងរូបនេះកំពូងតែពង្រីកសាខាលក់របស់ខ្លួនមួយកន្លែងទៀត ដើម្បីអោយប្រជាប្រិយភាពកាន់តែកើនឡើង ដោយសាខាថ្មីមួយនេះមានទីតាំងនៅតំបន់ពោធិចិនតុង ដែលទីតាំងថ្មីមួយរបស់ដូងកំប៉ុងមួយនេះផងដែរ។

អ្វីដែលជាចំនុចពិសេសដែលធ្វើអោយអតិថិជនតម្រង់ជួទិញទឹកដូងពីស្តង់មួយនេះ ដោយសារចំនុចពិសេសទាក់ទាញមួយចំនួន ដូចជាអនាម័យ កាវេចខ្ជប់ស្រស់ស្អាត ទាក់ទាញ និងម៉្យាងទៀងផលិតផលដូង ដែលលោកលក់ទាំងអស់ គឺជាដូងថ្មីៗយកមកពីខេត្តកំពត ហើយដូងទាំងនោះទាល់តែភ្ញៀវមកដល់ទើបរៀបចំជូនដើម្បីអោយភ្ញៀវទទួលបានទឹកដូងស្រស់ពឹតៗ ហើយក៏មានសេវាដឹកជញ្ជូនផងដែរ 070 66 72 80។

គ្មានអាជីវកម្មណាមួយកើតមកលូតលាស់ទល់មេឃភ្លាមនោះទេ គឺសុទ្ធតែបានឆ្លងកាត់ពីការចាប់ផ្តើមចេញពីមុខរបរតូចតាចជាមុនសិន ហើយរៀនបន្ថែមពីមុខរបរនេះ ចាប់យកឱកាសក្នុងការលក់ ពង្រីកអាជីវកម្ម បន្តិចម្តងៗ រហូតក្លាយជាអាជីវកម្មធំដុំ មានយីហោត្រឹមត្រូវនៅលើទីផ្សារ៕

អត្ថបទដោយ៖ នេន សុធី (Sale Editor of Business Cambodia)

អ្នកនិពន្ធសៀវភៅ៖ អាត់បី (លក់អោយដាច់ជាងមុន)

LEAVE A REPLY

Please enter your comment!
Please enter your name here