មិនដឹង៤ចំណុចនេះ សហគ្រិនអចលនទ្រព្យនឹងបរាជ័យ

0
822

សហគ្រិនអចលនទ្រព្យមានច្រើនណាស់ តែបុគ្គលជោគជ័យហាក់មានចំនួនតិចតួចបំផុត បើធៀបចំនួនសហគ្រិនជាក់ស្តែង អ្នករកស៊ីអចលនទ្រព្យភាគច្រើនទទួលបានជោគជ័យ តែក៏មានសហគ្រិនខ្លះទៀតបរាជ័យផងដែរ ដោយសារតែសហគ្រិនមួយភាគតូចនោះមិនបានស្វែងយល់អំពីចំណុចដែលធ្វើអោយអាជីកម្មទទួលបានជោគជ័យ។

ភាពជោគជ័យមិនអាចមានត្រឹមតែ ការតស៊ូព្យាយាម និងភាពឆ្លាតវៃប៉ុណ្ណោះទេអ្នកត្រូវដឹង ៤ចំណុចធំៗដែលនិងជួយអ្នកអោយទទួលបានជោគជ័យក្នុងវិស័យអចលនទ្រព្យ៖

ចំណុចខ្លាំងរបស់សហគ្រិន៖ ចំណុចខ្លាំងគឺជាអ្វីដែលអ្នកមានក្នុងខ្លួនហើយវាល្អចំពោះអ្នក។ តើអ្វីដែលជាចំណុចខ្លាំងរបស់សហគ្រិន? ឧទាហរណ៍នៅពេលដែលអ្នកមានលុយតិចតែអាចបើកក្រុមហ៊ុនបាន ធ្វើអោយអាជីវកម្មដំណើរការល្អ មិនស្មុកស្មាញ​ អនុវត្ត​ការងារ​បាន​ល្អ ​ស្មោះត្រង់ មាននិរន្ដរភាព មានលំនឹង ទាំងនេះហើយដែលជាភាពខ្លាំងរបស់សហគ្រិន។


ចំណុចខ្សោយរបស់សហគ្រិន៖ ចំណុចខ្សោយគឺជាអ្វីដែលអ្នកមាន ហើយអ្នកមិនអាចធ្វើវាអោយបានជោគជ័យ។ ចំណុចទាំងនោះអាចជា ខ្វះភាពជាអ្នកដឹកនាំ បុគ្គលិកខ្វះខាតជំនាញ ហិរញ្ញវត្ថុ  ចំណាយពេលវេលានិងលុយកាក់ច្រើន មូលហេតុទាំងនេះអាចធ្វើឲ្យអ្នករកស៊ីលើវិស័យអចលនទ្រព្យរបស់អ្នកបរាជ័យ។ ភាពបរាជ័យរបស់សហគ្រិនអាចបណ្ដាលមកពីមូលហេតុជាច្រើនផ្សេងទៀត ដូចនេះដើម្បីអោយអាជីវកម្មរបស់អ្នកជោគជ័យសហគ្រិនគ្រប់រូបត្រូវដឹងថាខ្លួនឯងឲ្យច្បាស់ថាអ្នកមានចំណុចខ្លាំងអ្វី មានចំណុចខ្សោយអ្វីខ្លះ។

ឱកាស៖ ឱកាសគឺជាអ្វីៗដែលតែងតែកើតឡើងចំពោះអ្នក សហគ្រិនដែលឆ្លាតគឺត្រូវចេះចាប់ឱកាស។ គ្រប់ការរកស៊ីទាំងអស់បើអ្នកមិនចេះចាប់ឱកាសនិងធ្វើអោយអ្នកមានការខាត់បង់ ចំពោះសហគ្រិនដែលអាចដឹកនាំអាជីវកម្មមួយ ទទួលបានភាពជោគជ័យខ្លាំង តែងតែជាមនុស្សមានបុគ្គលិកលក្ខណៈខុសពីមនុស្សធម្មតា ទាំងការគិត និងការធ្វើសកម្មភាពផ្សេងៗ និងធ្វើរឿងខុសពីមនុស្សទូទៅធ្វើ ហើយបានធ្វើឲ្យជីវិតរបស់ពួកគេទទួលបានលទ្ធផលមួយ ដែលមនុស្សធម្មតានឹកស្មានមិនដល់។

ការគំរាមគំហែង៖ ការគំរាមគំហែងគឺជាអ្វីដែលកើតឡើង ហើយវាមិនផ្ដល់លទ្ធផលល្អចំពោះអ្នក។ ជាការពិតការរកស៊ីដែលពេញនិយមតែងតែមានដៃគូរប្រកួតប្រជែងច្រើន មានឧបសគ្គ សេវាកម្មមិនល្អ ឫក្រុមហ៊ុនជាប់បំណុលដែលមិនអាចដោះស្រាយបាន។ សហគ្រិនអចលនទ្រព្យត្រូវតែមានភាពវៃឆ្លាត ដែលអាចធ្វើអោយការគំរាមគំហែងក្លាយទៅជាឱកាស ហើយចាប់ឱកាសនោះឲ្យក្លាយទៅជាប្រាក់ចំណេញដល់ក្រុមហ៊ុន។

ជាការពិតណាស់ដើម្បីធ្វើឲ្យអាជីវកម្មទទួលបានភាពជោគជ័យដ៏ធំបំផុត សហគ្រិនត្រូវមានភាពជាអ្នកដឹកនាំ ទឹកចិត្ត គំនិត ចេះបត់បែន និងមានទស្សនៈវិស័យដ៏ពិតប្រាកដមួយក្នុងការដឹកនាំក្រុមហ៊ុន ឫអាជីវកម្មអោយទទួលបានជោគជ័យលើការងារជាក់ស្តែង៕

អត្ថបទដោយ៖ សន​ សារ៉ា

LEAVE A REPLY

Please enter your comment!
Please enter your name here