ហ្រ្វេនឆាយម៉ាតទំនិញអន្តរជាតិ២ដែលបើកដំណើរការ២៤ម៉ោងនៅចំកណ្តាលទីក្រុងភ្នំពេញ

0
255

ម៉ាតទំនិញនៅកម្ពុជាមានច្រើនណាស់ ពិសេសនៅទីក្រុងភ្នំពេញតែម្តង ប៉ុន្តែមានយីហោតិចតួចណាស់ដែលបើកលក់រហូតដល់២៤ម៉ោង ដោយភាគច្រើនត្រឹមម៉ោង១០ទៅ១១យប់ប៉ុណ្ណោះ។ យ៉ាងណាមិញមានម៉ាតទំនិញខ្នាតអន្តរជាតិ២ដែលកំពុងតែវាយលុកទីផ្សារទាំងថ្ងៃទាំងយប់ ពិសេសនៅកណ្តាលទីក្រុងភ្នំពេញតែម្តង។

១.Circle K

យីហោម៉ាតអាហារដ៏ពេញនិយមរបស់អាមេរិកមួយនេះ បានបោះទីតាំងបាន៨សាខាហើយនៅកម្ពុជា និងមានបំណងបើកឲ្យបាន៣០០សាខានៅ១០ឆ្នាំខាងមុខទៀត ដោយគ្រោងចាយទុនរហូតដល់២០លាន$ឯណោះ។ យីហោនេះបើកទទួលអតិថិជន២៤ម៉ោងក្នុងមួយថ្ងៃ ដែលភាគច្រើនមានទីតាំងស្ថិតនៅក្បែរៗសាលារៀន និងសាកលវិទ្យាល័យធំៗ ហើយពិសេសនៅតំបន់មាត់ទន្លេ ដែលមានសាខា២ឯណោះនៅជិតៗគ្នា ។


២. Super Duper

ផ្សារទំនើប Super Duper គឺជាម៉ាតទំនិញស្តង់ដារលំដាប់អន្តរជាតិដំបូងគេនៅកម្ពុជា ដែលបើកលក់ទំនិញរហូតដល់២៤ម៉ោងក្នុងមួយថ្ងៃ។ យីហោលក់ផលិតផលភាគច្រើននាំចូលពីអាមេរិក និងអូស្រ្តាលីមួយនេះ ចាប់បើកដំណើរការដំបូងនៅកម្ពុជានៅឆ្នាំ២០១៥ មានផលិតផលជាង១៥០០មុខឯណោះ ហើយក្រៅពីផលិតផលក្រៅស្រុកយីហោនេះក៏មានលក់ដែរផលិតផលពីកសិដ្ឋានក្នុងស្រុករបស់យើង។

ផ្សារទំនិញដ៏ទំនើបបើកលក់ ២៤ ម៉ោងនៅរាជធានីភ្នំពេញមួយនេះ បច្ចុប្បន្នមាន ២សាខាក្នុងដៃហើយនៅក្នុងទីក្រុងភ្នំពេញ ហើយក៏កំពុងតែសម្លឹងមើលទីតាំងសក្តានុពលដទៃទៀត សម្រាប់ពង្រីកជាបន្តបន្ទាប់ផង៕

 

អត្ថបទដោយ៖Noun Vannak

LEAVE A REPLY

Please enter your comment!
Please enter your name here