យីហោរថយន្តល្បីពីរ នៅតែបន្តនាំមុខ លក់ដាច់ជាងគេបំផុតក្នុងខែធ្នូចុងឆ្នាំ ២០១៨ នេះ

0
212

មកទល់នឹងម៉ោងនេះ ទិន្នន័យលក់របស់យីហោរថយន្តទំនើបពីយីហោ នៅតែបន្តនាំមុខ លើយីហោរថយន្តល្បីៗនៅលើពិភពលោក ដែលអាចនិយាយបានថាយីហល្បីទាំងពីនេះកំពុងតែធ្វើព្យុះធ្វើភ្លៀងខ្លាំងក្លារសម្បើមណាស់ ដែលអាចធ្វើអោយអតិថិជនរបស់ពិភពលោកសម្លឹងឃើញផលិតផលរបស់ខ្លួននៅក្នុងទីផ្សារ។

យីហោរថយន្ត Maruti Suzuki និងយីហោរថយន្ត Hyundai Motor បាននាំមុខគេបំផុតនៅក្នុងទីផ្សាពិភលោកទាំងមូល ជាពិសេសគឺកំពុងតែវាយលុកទីផ្សាដ៏ធំបំផុតរបស់ប្រទេស ឥណ្ឌា នៅចុងឆ្នាំនេះ។

យោងតាមទិន្នន័យលក់នៅក្នុងខែវិច្ចិកា ចុងឆ្នាំ ២០១៨ នេះ គ្រាន់តែរថយន្តដែល Maruti Suzuki លក់អោយទីផ្សាក្នុស្រុកនៅប្ឬទេសឥណ្ឌាបានប្រមាណជា ១៥៤.៦០០ គ្រឿង ដែលទិន្នន័យនេះកើនឡើងខ្លាំងជាងឆ្នាំ ២០១៧ ដែលមានត្រឹមតែ ១៤៥.៣០០ គ្រឿងតែប៉ុណ្ណោះ។


ងាកមកមើលយីហោល្បីមួយទៀតរបស់ Hyundai វិញម្តង គ្រាន់តែថៃ្ងសម្ភោធលក់ដំបូង ក្រុមហ៊ុនយក្សមួយនេះអាចលក់បានប្រមាណជា ៨៨០០ គ្រឿងរួចបាត់ទៅហើយ។ មកទល់នឹងខែវិច្ចកា ចុងឆ្នាំនេះ Hyundai Motor លក់បានចំនួន ៤៤.០០៨ គ្រឿងនៅក្នុងខែវិចិ្ចកា ឆ្នាំ២០១៨ នេះ ហើយកំណើននៃការលក់មួយនេះកំពុងតែវ៉ាដាច់យីហោផ្សេងៗទៀត ក្នុងឆ្នាំ ២០១៨ នេះ។

វិស័យរថយន្តនាពេលបច្ចុប្បន្នកំពុងតែមានការប្រកួតប្រជែងខ្លាំង ទាំងផ្នែកបច្ចេកវិទ្យា ម៉ូដែលនៃរចនាបទ ក៏ដូចជាតម្លៃផងដែរ។ រថយន្តទាំងពីយីហោនេះលក់ដាច់ខ្លំាងនៅក្នងខែវិច្ចកានេះ គឺបណ្តាលមកពីតម្លៃរបស់យានយន្ត ក៏ដូចជាការចាប់យកទីផ្សាចំគោលដៅគឺរថយន្តទាំងពីយីហោនេះបានបង្ហាញ វត្តមានផុសផុលខ្លំាងនៅលើទីផ្សារប្រទេសឥណ្ឌា ដែលជាចំណែកទីផ្សារមួយ ដែលមានតម្រូវការខ្ពស់លើផ្នែកយានយន្ត។

ទីផ្សាររថយន្តនោះលើពិភពលោកនេះ កំពុងតែប្រកួតប្រជែងខ្លាំង ខណៈពេលដែលយីហោល្បីៗមួយចំនួនហាក់ដូចជាថ្លាក់ចុះបន្តិច តែអ្នកជំនាញនៅតែរំពឹងថា ការលក់របស់យីហោរថយន្តល្បីនឹងបន្តវាយលុកទីផ្សារ អោយកក្រើកមិនខានឡើយក្នុងដើមឆ្នាំ ២០១៨ ។

អត្ថបទដោយៈ នេន សុធី (Sale Editor of Business Cambodia)

អ្នកនិពន្ធសៀវភៅ៖ អាត់បី (លក់អោយដាច់ជាងមុន)

LEAVE A REPLY

Please enter your comment!
Please enter your name here