១១ខែឆ្នាំនេះ វៀតណាមនាំចេញអង្ករ៦លានតោន ទាញចំណូលចូលស្រុកជិត៣ពាន់លានដុល្លារអាមេរិក

0
178

(វៀតណាម)៖ វៀតណាមជាប់ជាប្រទេសនាំចេញអង្ករច្រើនបំផុតចំណាត់ថ្នាក់លេខ៣លើលោក និងជាប្រទេសនាំចេញផលិតផលកសិកម្មដ៏លេចធ្លោរមួយនៅអាស៊ីអាគ្នេយ៍។

សម្រាប់រយៈពេល១១ខែនៅឆ្នាំ២០១៨នេះ វៀតណាមសម្រេចបានការនាំចេញអង្ករប្រមាណ៥.៧លានតោនឯណោះ ខណៈប្រាក់ចំណូលពីការនាំចេញនេះមានទំហំជាទឹកប្រាក់ប្រមាណ២.៨៦ពាន់លានដុល្លារអាមេរិក កើនឡើងជាង១៦ភាគរយប្រៀបធៀបរយៈពេលដូចគ្នាកាលពីឆ្នាំទៅ​។

ក្រៅពីអង្ករ វៀតណាមក៏សម្រេចបានការនាំចេញកាហ្វេដាំដុះក្នុងស្រុករបស់ខ្លួនបាន១.៧២៥លានតោន ដែលមានទំហំគិតជាទឹកប្រាក់ប្រមាណ៣.៣ពាន់លានដុល្លារអាមេរិក កើនឡើង៣ភាគរយ ស្របពេលដែលប្រទេសវៀតណាមជាប់ជាប្រទេសផលិតគ្រាប់កាហ្វេ Robusta ច្រើនបំផុតក្នុងលោក។​


ទាក់ទងនឹងវិស័យថាមពល វៀតណាមក៏សម្រេចបានការនាំចេញប្រេងឆៅ៣.៦លានតោនផងដែរ ទាញចំណូលចូលស្រុកបានជាង២.១ពាន់លានដុល្លារអាមេរិក។

គួរជម្រាបផងដែរថា វៀតណាមមានប្រជាជនសរុបប្រមាណ៩៥លាននាក់ និងមានចំណូលជាមធ្យមប្រចាំឆ្នាំប្រមាណជាង២,៥០០ដុល្លារអាមេរិកក្នុងមួយឆ្នាំ៕

 

អត្ថបទដោយ៖ Jimmy

 

 

LEAVE A REPLY

Please enter your comment!
Please enter your name here