Lee Sang Hyuk លក់ក្រុមហ៊ុនទី១ បង្កើតក្រុមហ៊ុនទី២ជោគជ័យក្លាយជាមហាសេដ្ឋីវ័យក្មេងកូរ៉េខាងត្បូង

0
505

(កូរ៉េខាងត្បូង)៖ មហាសេដ្ឋីវ័យក្មេងលំដាប់កំពូលរបស់កូរ៉េខាងត្បូង Lee Sang Hyuk លះបង់ក្រុមហ៊ុនទី១ទាំងសោកស្តាយ រត់ទៅបង្កើតក្រុមហ៊ុនទី២របស់ខ្លួនទទួលបានជោគជ័យទ្វេដង ក្លាយជាមហាសេដ្ឋីទាំងវ័យក្មេង។​

លោក Lee Sang Hyuk ស្ថាបនិកក្រុមហ៊ុនលំដាប់កំពូលមួយរបស់កូរ៉េខាងត្បូង Yello Mobile ដែលជាក្រុមហ៊ុនផ្តោតលើបច្ចេកវិទ្យាទូរស័ព្ទចល័តដែលផ្ទុកទិដ្ឋន័យ ព័ត៌មានចាំបាច់ប្រើប្រាស់នៅតាមតំបន់មួយដែរ ដែលរួមមាន ផែនទី ហាងអាហារ មធ្យោបាយធ្វើដំណើរ និងផ្សារទំនើបជាដើម។

ក្រុមហ៊ុន Yello Mobile នេះទៀតសោត បច្ចុប្បន្នមានដៃគូសហការធំៗប្រមាណជិត១០០ក្រុមហ៊ុន និងទទួលបានទុនវិនិយោគយ៉ាងច្រើនវិនិយោគិនទាំងក្នុង និងក្រៅប្រទេស។ បច្ចុប្បន្ន ក្រុមហ៊ុននេះមានតម្លៃជាង៤ពាន់លានដុល្លារអាមេរិក ខណៈលោក Lee Sang Hyuk មានទ្រព្យសរុបប្រមាណជាង១ពាន់លានដុល្លារអាមេរិក។


លោក Lee បានមានប្រសាសន៍ថា៖ លោកធ្លាប់លក់ក្រុមហ៊ុនទី១បង្កើតឡើងដោយដៃលោកផ្ទាល់ ឈ្មោះថា MyOne Card Corp. ទៅឲ្យក្រុមហ៊ុនអ៊ីនធើណេតដ៏ធំលំដាប់លេខ២នៅកូរ៉េខាងត្បូង ឈ្មោះថា  Daum Communications ទាំងមានការសោកស្តាយ។

ប៉ុន្តែក្រៅពីសោកស្តាយ លោកក៏ចាប់ផ្តើមផ្តោតលើការបង្កើតក្រុមហ៊ុនថ្មីមួយទៀតរបស់លោក Yello Mobile ចាប់តាំងពីឆ្នាំ២០១២ ដំណើរការប្រមាណតែជាង៤ឆ្នាំប៉ុណ្ណោះ ក្រុមហ៊ុននេះបានក្លាយជាក្រុមហ៊ុនលំដាប់កំពូលមួយ និងទទួលបានទុនវិនិយោគជាច្រើន។

លោកបញ្ជាក់ថា៖ លោកអាចធ្វើឲ្យក្រុមហ៊ុនថ្មីទី២នេះ​ជោគជ័យបានលឿន ដោយសារតែលោកស្គាល់ផ្លូវច្បាស់ ធ្លាប់ធ្វើខុសអ្វីខ្លះ ហើយក្រុមហ៊ុនទី១ខ្វះខាតត្រង់ចំណុចណាខ្លះ គឺលោកសុទ្ធតែដឹងទាំងអស់។ ពិសេស គឺបញ្ហារើសដៃគូសហការ រើសអាណាព្យាបាលអាជីវកម្មខុស។​

មហាសេដ្ឋីវ័យក្មេងរូបនេះណែនាំថា៖ អាជីវកម្មកើតថ្មី បើចង់ទទួលបានជោគជ័យ ត្រូវរៀនចេះឯករាជ្យ និងមានសិទ្ធិសេរីភាពពេញទីក្នុងការសម្រេចចិត្ត។ កុំទាន់អាល់ បង្ខំរើសដៃគូសហការទាំងខ្លួនឯងមិនច្បាស់លាស់ឲ្យសោះ ចៀសវាងខាតបង់រីកធំមិនរួចព្រោះតែគេបាំងជិតលុបលើយើងដែលជាអាជីវកម្មទើបតែកើតថ្មីមិនទាន់រឹងដៃជើង៕

 

អត្ថបទដោយ៖ Jimmy

LEAVE A REPLY

Please enter your comment!
Please enter your name here