យុទ្ធសាស្រ្តវាយប្រហាចិត្តអតិថិជន តាមរយៈការបង្ហាញរូបផលិតផល នៅលើបណ្តាញសង្គម

0
562

ជាការពឹតបណ្តាញសង្គមនាពេលបច្ចុប្បន្នបានក្លាយជា ទីផ្សារគ្មានតូប ដែលកំពុងតែធ្វើបដិវត្តន៍របៀបលក់អោយចូលទៅកាន់បណ្តាញទំនាក់ទំនងសង្គមវិញ ព្រោះងាយស្រួល​រហ័ស ចំណេញពេលវេលា និង អាចធ្វើអោយអ្នកលក់ក្នុងវិស័យនេះចំណេញច្រើនពីការធ្វើទីផ្សារ។

មានអ្នកលក់ជាច្រើនបានចោទជាសំនួរថា នៅពេលដែលខ្ញុំផុសរូបនៅលើបណ្តាញសង្គមហាក់ដូចជាគ្មានការចាប់អារម្មណ៍សោះ ជាហេតុធ្វើអោយផលិតផលដែលដាក់លក់នៅលើបណ្តាញសង្គមហាក់ដូចជាគ្មានទាក់ចិត្តអតិថិជនអីបន្តិចសោះ។

ពេលនេះ Business Cambodia ចែករំលែកចំណុចពិសេស ៣ យ៉ាង ដែលធ្វើអោយអ្នកអាចទាញយកចំណាប់អារម្មណ៍ពីអតិថិជនតាមរយៈបណ្តាញសង្គម​៖


១.គម្រូផលិតផល

នៅពេលដែលអ្នកលក់ចាប់ផ្តើមបង្ហោះរូបភាពគម្រូផលិតផល លើបណ្តាញសង្គមត្រូវចាំថា វាជាចំណុចពិសេសដំបូងបំផុតដែលអ្នកអតិថិជនអាចស្គាល់ពីផលិតផលរបស់អ្នក។ សូមកុំគិតថាវាជារឿងសាមញ្ញគុណភាពរូបភាពគម្រូផលិតនៅលើបណ្តាញសង្គម ជាសញ្ញាបង្ហាញថាអាជីវកម្មរបស់អ្នកមានស្តង់ដារ មានការរៀបចំបានល្អ របៀបរៀបរយផលិតផល រូបភាពមានគុណភាព រូបភាពស្រស់ស្អាតទាក់ទាញ ស៊ីជាមួយផលិតផល ហើយវាក៏ជាកត្តាមួយធំផងដែរក្នុងការទាក់ទាញចិត្តអតិថិជនអោយមើលពីផលិតផលរបស់អ្នក។

២.បង្កើតភាពកម្រលើផលិតផល

មនុស្សភាគច្រើនចង់ឃើញ ចង់បាន ផលិតមួយដែលមានភាពកម្រ ហើយអតិថិជនពូកែចាប់អារម្មណ៍លើផលិតផលណា ដែលពួកគេមានអារម្មណ៍ថា មិនងាយមានលក់, ផលិតផលនេះវាពិសេសជាងគេ ជាដើម….ហើយអ្នកលក់លើបណ្តាញសង្គមត្រូវតែស្គាល់ពីចំណុចទាំងនេះ ហើយវាយអោយចំអ្វីដែលអតិថិជនចង់បាន។ ក្រុមហ៊ុនផលិតកាបូបស្បែក LV បានប្រើយុទ្ធសាស្រ្តកំណត់ពេលលក់ផលិតផល ដោយសសេរនៅលើបណ្តាញសង្គមថា ចេញលក់ថ្ងៃនេះ ឬលែងមានលក់ជារឿងរហូតហើយ ជាដើម ដែលឃ្លាទាំងនេះបានវាយប្រហាចិត្តអតិថិជនអោយទន្ទឹងចាំម៉ូដថ្មីៗរបស់ LV។

២.និយាយពីបញ្ហារបស់អតិថិជន

យើងតែងតែឃើញស្ពតពាណិជ្ចកម្មមួយចំនួនគេតែងតែនិយាយពីបញ្ហារបស់មនុស្សមុននឹងលក់ផលិតផល ដូចជា ពិបាកបោសសម្អាតផ្ទះ ពិបាកហាត់ប្រាណ ជាដើម ដែលរឿងពឹតជាក់ស្តែងគឺគេលក់ផលិតផលសម្អាតផ្ទះ និងផលិតផលហាត់បា្រណទៅវិញទេ។ នៅលើបណ្តាញសង្គមអ្នកអាចជ្រើសរើសយកបញ្ហាណាមួយរបស់មនុស្សមករំលេចអោយភ្ជាប់ជាមួយផលិតផលរបស់យើង។ បញ្ហានោះអាចចេញពីបទពិសោធន៍អតិថិជន គ្រោះថ្នាក់នៃការប្រើប្រាស់ ការខាតបង់ថវិកាដោយសារការទិញជាដើម ហើយព្យាយាមរំលេចចំណុចពិសេសជាងរបស់ផលិតផលរបស់អ្នក។

នៅមានចំណុចគួបផ្សំជាច្រើនទៀត ដូចជាការ Boost Page ការបំផុសគំនិតល្អៗ ជាច្រើនទៀត ដែលជំនួយដល់ការបង្ហាញផលិតផលលើបណ្តាញសង្គមកាន់តែទូលំទូលាយបន្ថែមទៀត។ខ្ញុំជឿថាអត្ថបទមួយនេះជាការចែករំលែកគំនិតអាជីវកម្មមួយ ដែលធ្វើអោយការលក់របស់លោកអ្នកអោយកាន់តែប្រសើរឡើង

“កាលក់គឺជាការៀបចំ យកឈ្នះភាពអវិជ្ជមាននៅក្នុងខ្លួន បើមិនដូច្នេះទេ អ្នកនឹងត្រូវសន្លប់ដោយដៃគូរប្រកួតមិនខានឡើយ ” Dan Lok

អត្ថបទដោយ៖ នេន សុធី (Sale Editor of Business Cambodia)

អ្នកនិពន្ធសៀវភៅ អាត់បី (លក់អោយដាច់ជាងមុន)

LEAVE A REPLY

Please enter your comment!
Please enter your name here