ស្ថាបនិក CEO Master Club លោក អោម សេងបូរ៉ា អ្នកដឹកនាំពូកែ ត្រូវជាបុគ្គលដែលពូកែនិយាយ

0
134

មនុស្សយើងសព្វថ្ងៃប្រាស្រ័យទាក់ទងគ្នាគឺដោយសារតែពាក្យសម្តី ដែលនិយាយពីមនុស្សម្នាក់ ទៅកាន់មនុស្សម្នាក់ ។ ពាក្យសម្តីគឺមានឥទ្ធពលខ្លាំងណាស់ទៅលើជីវិតរស់នៅប្រចាំថ្ងៃរបស់មនុស្សយើង ហើយពាក្យសម្តីក៏អាចនាំរឿងល្អ និងក៏អាចនាំរឿងអាក្រក់ផងដែរ ចំពោះមនុស្ស ។ បើសិនជាអ្នកជាបុគ្គលដែលពូកែនិយាយពាក្យសម្តីល្អៗដែលមានលក្ខណះអប់រំ និងមានខ្លឹមសារល្អៗ នោះអ្នកនិងក្លាយជាបុគ្គលម្នាក់ដែលមានតម្លៃក្នុងសង្គម។

ជាក់ស្តែងលោក អោម សេងបូរ៉ា គឺជាស្ថាបនិក CEO Master Club ធ្លាប់បានលើកឡើងនៅក្នុងសិក្ខាសិលាវគ្គខ្លីរបស់លោកថា “អ្នកដឹកនាំដែលពូកែ ត្រូវតែជបុគ្គលម្នាក់ពូកែនិយាយ”។

ជាការពិតមនុស្សប្រសិនបើអ្នកជាអ្នកដឹកនាំនៅក្នុងក្រុមហ៊ុន ឬស្ថាប័នណាមួយនោះអ្នកត្រូវតែជាបុគ្គលម្នាក់ដែលពូកែនិយាយ ប៉ុន្តែពូកែនិយាយនេះមិនមែនសំដៅលើការនិយាយស្តីអត់ប្រយោជន៍ ឬក៏ការនិយាយស្តីអត់បានការនោះទេ ។ នៅគ្រប់ការទំនាក់ទំនងនិងដោះស្រាយបញ្ហាអ្វីមួយគឺសុទ្ធតែត្រូវការការនិយាយជាចាំបាច់ ហើយពាក្យសម្តីរបស់អ្នកគឺអាចក្លាយជាដំណោះស្រាយដ៏មានប្រសិទ្ធិភាពថែមទៀតផង។ លោកក៏បានលើកឡើងដែរថា ការនិយាយនេះគឺអាចជួយអោយមនុស្សមានប្រាជ្ញា និងចំនេះដឹងច្រើនជាងមុន ព្រមទាំងជួយអោយមនុស្សមានភាពរីកចំរើនជាងមុនផងដែរ ។ ការនិយាយស្តីនេះគឺមានឥទ្ធពលមិនធម្មតាឡើយ ប្រសិនជាអ្នកចេះតែនិយាយស្តីដោយគ្មានការគិតពិចារណាអោយបានម៉ត់ចត់ជាមុនទេនោះ ពាក្យសម្តីរបស់អ្នកអាចធ្វើអោយមនុស្សដែលបានស្តាប់អ្នកហើយបាក់ទឹកចិត្តលែងចង់ធ្វើអ្វីបន្តរទៀតក៏មានដែរ ។ ហើយបើសិន​​ជាអ្នកនិយាយគ្មានមូលដ្ឋានច្បាស់លាស់អ្នកនិងក្លាយជាបុគ្គលម្នាក់ដែលអត់ប្រយោជន៍ទៅតាមពាក្យសម្តីដែលអ្នកបាននិយាយនោះផងដែរ ។ ប៉ុន្តែបើអ្នកចេះរៀបចំពាក្យសម្តីល្អៗ និងគំនិតល្អមកនិយាយអ្នកនិងក្លាយជាបុគ្គលម្នាក់ដែលធ្វើអោយមនុស្សនៅជុំវិញខ្លួនអោយតម្លៃ និងអាចផ្លាស់ប្តូរផ្តត់គំនិតរបស់ពួកគេដោយសារពាក្យសម្តីរបស់អ្នកជាក់ជាមិនខាន។


ដូច្នេះហើយក្នុងនាមជាមេដឹកនាំគេម្នាក់អ្នកត្រូវតែជាបុគ្គលដែលពូកែនិយាយលើកទឹកចិត្តអ្នកដែលនៅក្រោមបង្គាប់ ក៏ដូចជាក្រុមការងារដែលធ្វើការជាមួយ ពីព្រោះពាក្យសម្តីពិរោះ និងដំបូន្មានល្អនេះហើយដែលធ្វើអោយអ្នកក្លាយជាបុគ្គលដែលថ្លៃថ្នូនិងជាគំរូដល់មនុស្សទូទៅថែមទៀតផង ។

អត្ថបទដោយ នេន សុធា (Leadership Writer)

LEAVE A REPLY

Please enter your comment!
Please enter your name here