កាលពីអាយុ ២០ឆ្នាំ Bill Grates បានលះបង់រឿងពីរយ៉ាង ដែលអាចធ្វើអោយគាត់ក្លាយជាមហាសេដ្ឋី

0
295

លោក Bill Gate គឺជាស្ថាបនិកក្រុមហ៊ុន Microsoft ហើយលោកក៏ជាមហាសេដ្ឋីលំដាប់ទី២នៅលើពិភពលោកនាពេលបច្ចុប្បន្ននេះ និងមានទ្រព្យសម្បត្តិប្រមាណជាង ៩៦ ពាន់លានដុល្លាសហរដ្ឋអាមេរិក ។ លោកគឺជាបុគ្គលម្នាក់ដែលមានប្រវត្តិតស៊ូយ៉ាងលំបាកនៅក្នុងជីវិតកាលពីកុមាភាព រហូតដល់ពេលពេញវ័យលោកក៏ក្លាយជាយុវជនម្នាក់ដែលមានឆន្ទះមោះមុត និងមានភាពប្តេជ្ញាខ្ពស់នៅជីវិត ដើម្បីសម្រេចគោលដៅដែលជាក្តីស្រម៉ៃរបស់លោក។ ដោយសារតែមូលហេតុនេះហើយទើបកាលពីអាយុ ២០ ឆ្នាំ​​ លោក Bill Gates បានលះបង់នៅរឿងពីយ៉ាងគឺ ការស្តាប់តន្ត្រី និងមើលទូរទស្សន៍អស់រយះពេលរហូតទៅដល់ ៥ ឆ្នាំ ។

មូលហេតុដែលលោក Bill Gates លះបង់រឿងពីយ៉ាងនេះពីព្រោះតែលោកមិនចង់ចំណាយពេលអត់ប្រយោជន៍ទៅលើការកំសាន្តច្រើន ដែលជាមូលហេតុធ្វើអោយលោកមិនអាចផ្តោតអារម្មណ៍ទៅលើគោលដៅរបស់លោកបាន ។ ហើយមូលហេតុមួយទៀគឺលោកគិតថាការស្តាប់តន្ត្រី និងមើលទូរទស្សន៍គឺគ្មានប្រយោជន៍អ្វីសម្រាប់គោលដៅជីវិតរបស់លោកឡើយ មូលហេតុនេះហើយទើបលោកបានលះបង់រឿងទាំងពីនេះរហូតដល់ទៅរយះពេល ៥ ឆ្នាំ។

នៅក្នុងអំឡុងពេល ៥ ឆ្នាំដែលលោក មិនមើលទូរទស្សន៍ និងស្តាប់តន្ត្រី នោះគឺលោកបានយកពេលវេលាទាំងនោះទៅអានសៀវភៅជាច្រើនក្បាល និងខិតខំស្រាវជ្រាវនៅបច្ចេកវិទ្យាថ្មីៗ ដែលអាចជួយអោយការងារក្នុងក្តីស្រម៉ៃរីកចំរើនលូតលាស់បានយ៉ាងឆាប់រហ័ស ។ លោកតែងតែចំណាយពេលជាច្រើនម៉ោងក្នុងមួយថ្ងៃៗដើម្បីស្រាវជ្រាវនៅអ្វីៗដែលថ្មីៗ និងប្លែកសម្រាប់អោយចំណេះដឹងរបស់លោកកាន់តែរីកចំរើនជាងមុន ។ ដោយសារតែលោក Bill Gates មានទម្លាប់បែបនេះហើយទើបកាលនោះលោកអាចកសាងក្រុមហ៊ុន Microsoft ឡើងបានយ៉ាងរឹងមាំ និងទទួលបានជោគជ័យរហូតមកទល់សព្វថ្ងៃនេះ។


តាមរយះអត្ថបទខាងលើ គឺជាបទពិសោធន៍មួយសម្រាប់អ្នក ក្នុងការរៀបចំទម្លាប់ និងសកម្មភាពប្រចាំថ្ងៃអោយបានសមរម្យ ហើយត្រូវលះបង់នៅទម្លាប់ណាដែលគ្មានប្រយោជន៍សម្រាប់អនាគតរបស់អ្នក ។ អ្នកគួរតែចំណាយពេលអាបសៀវភៅ និងសិក្សាស្រាវជ្រាវនៅអ្វីៗដែលថ្មី និងទាក់ទងទៅនិង គោលដៅនិងក្តីស្រម៉ៃរបស់អ្នក នោះទើបអ្នកអាចសម្រេចនៅគោលដៅជោគជ័យបានដូចបំណង៕

អត្ថបទដោយ នេន សុធា (Leadership Writer)

LEAVE A REPLY

Please enter your comment!
Please enter your name here