Air Asia កំពុងពង្រឹងបច្ចេកវិទ្យា និងសុវត្ថិភាពហោះហើរ ត្រៀមវាយលុកទីផ្សារអាកាសចរណ៍នៅអាស៊ី

0
162

Air Asia ជាក្រុមហ៊ុនអាកាសចរណ៍ហោះហើរ ដែលមានតម្លៃសមល្មម និងមានឈ្មោះល្បីមួយរបស់ប្រទេសម៉ាឡេស៊ី ដែលបច្ចុប្បន្ននេះក្រុមហ៊ុនមួយនេះកំពុងតែធ្វើប្រតិបត្តិការហោះហើរទៅកាន់ប្រទេសជាង ២៥ នៅលើពិភពលោក និងមានជើងបោះហើរជាង ១៦៥ ជើង ធ្វើការហោះហើរទៅជុំវិញពិភពលោកផងដែរ ។

ខណៈពេលដែលតម្លៃហោះហើររបស់ក្រុមហ៊ុនអាកាសចរណ៍មួយនេះ កំពុងតែមានអាទិភាពសម្រាប់អតិថិជននៅប្រទេសអាស៊ី ដែលប្រជាជនភាគច្រើនមានជីវភាពមធ្យម ហើយចំពោះតម្លៃនៃការហោះហើរវិញគឺអាចទទួលយកបានសម្រាប់ជីវភាពប្រជាជនអាស៊ីបច្ចុប្បន្ននេះ។

លើសពីតម្លៃ Air Asia បាននឹងកំពុងពង្រឹងបច្ចេកវិទ្យាហោះហើររបស់ខ្លួនអោយដល់ចំណុចស្តង់ដារមួយ ដែលមានសុវត្ថភាពខ្ពស់ចំពោះអតិថិថិជនដែលនិយមគាំទ្រជើងហោះហើររបស់ Air Asia នៅេជុំវិញពិភពលោក ដើម្បីក្រកួតដណ្តើមយកទីផ្សារអោយកាន់តែធំបន្ថែមទៀត។

លោក Riad Asmat នាយកប្រតិបត្តិក្រុមហ៊ុនអាកាសចរណ៍ AirAsia បាននិយាយថាក្រុមហ៊ុនអាកាសចរណ៍តម្លៃទាបនាំមុខគេរបស់ប្រទេសម៉ាឡេស៊ីឥឡូវនេះកំពុងជំរុញឱ្យមានការប្រើប្រាស់ម៉ាស៊ីនស្កេនជីវមាត្រដែលអាចបង្កើនសន្តិសុខសម្រាប់អ្នកដំណើរតាមជើងហោះហើរទាំងអស់។

ក្រុមហ៊ុន AirAsia បានលើកឡើងថា ទិន្នន័យអត្តសញ្ញាណជីវមាត្ររបស់អ្នកដំណើរទាំងអស់នឹងត្រូវបានរក្សាទុកនិងធ្វើការផ្ទៀងផ្ទាត់ជាមួយប្រព័ន្ធអន្តោប្រវេសន៍របស់រដ្ឋាភិបាល។ លោក Asmat បាននិយាយថានេះគឺជាវិធីសុវត្ថិភាពបំផុតក្នុងការកំណត់អត្តសញ្ញាណបុគ្គលនិងធានាសុវត្ថិភាពអ្នកដំណើរនៅលើជើងហោះហើររបស់ AirAsia ។

បច្ចុប្បន្នក្រុមហ៊ុនអាកាសចរណ៍នេះកំពុងធ្វើការជាមួយមន្ត្រីអន្តោប្រវេសន៍ម៉ាឡេស៊ីនៅលើប្រព័ន្ធកំណត់អត្តសញ្ញាណជីវមាត្រដែលកំពុងត្រូវបានអនុវត្តនៅព្រលានយន្តហោះ Johor Bahru ជាប់ព្រំដែនប្រទេសសិង្ហបុរី ហើយក្រុមហ៊ុននេះគ្រោងនឹងណែនាំប្រព័ន្ធនេះទៅព្រលានយន្តហោះផ្សេងទៀតនៅម៉ាឡេស៊ី ក៏ដូចជាក្រុមហ៊ុនអាកាសចរណ៍របស់ខ្លួនផងដែរ។

អត្ថបទដោយ៖ នេន សុធី (Sale Editor of Business Cambodia)

អ្នកនិពន្ធសៀវភៅ៖ អាត់បី (លក់អោយដាច់ជាងមុន)

LEAVE A REPLY

Please enter your comment!
Please enter your name here