របៀបសាមញ្ញ តែមានប្រសិទ្ធិភាព ដែលលោកឧកញ៉ាម៉ុងឬទ្ធី គ្រប់គ្រងពេលវេលារាល់ថ្ងៃ

0
1466

ទាំងអស់គ្នាប្រហែលជានាំគ្នាគិតហើយថា ​សេដ្ឋីៗដែលកំពុងតែរកសុីច្រើន​មុខ​មានមុខរបរធំៗ ​ប្រហែលជាគ្មានពេលសម្រាប់ខ្លួនឯងទ្បើយ។​ បើអ្នកគិតបែបនេះ​នោះប្រហែលយល់ខុសហើយ ​ព្រោះនៅស្រុកខ្មែរ ​​លោកឧកញ៉ា​ម៉ុង​ឬទ្ធី​អាចជាគំរូល្អមួយ​ដែលគាត់ទោះ មុខរបរធំយ៉ាងណា​គាត់គ្រប់គ្រងពេលវេលាបានល្អណាស់​។​ តើអ្វីទៅជាក្បួនគ្រប់គ្រងពេលវេលា​របស់គាត់?

លោកឧកញ៉ា​ធ្លាប់ប្រាប់ Business Cambodia ​ថា​​គាត់មានទម្លាប់មួយមុននឹងទៅផ្ទះ​ត្រូវសំអាតឯកសារលើ​តុ​របស់គាត់ឲ្យអស់។ ​គាត់មិនទុកការងារឲ្យគរ​ទ្បើយ ​ដូចនេះ​លោកតែង​ប្រញ៉ាប់​សម្រេចការងារទាំងនោះឲ្យអស់។

ទី២​ទោះរវល់យ៉ាងណា​ លោកតែងមានពេលសម្រាប់គ្រួសារជានិច្ច។​​លោកបានប្រាប់ថា ​លោកមិននាំការងារចូលផ្ទះទេ ​ទម្លាប់នេះហើយ​ធ្វើឲ្យគាត់មានពេលសម្រាប់គ្រួសារជានិច្ច។​ មិនតែប៉ុណ្ណោះ​ ជារឿយៗ​ គាត់និង​ភរិយា​និង​គ្រួសារ​តែងតែចំណាយពេលយ៉ាងច្រើននាចុងសប្តាហ៍នៅចំការ​របស់លោក​ផងដែរ។


ទី៣​ចុងក្រោយនេះ​គឺ លោកប្រកាន់គំនិតមួយថា ​ខ្លួនមួយ កុំខំអោបភ្នំតែម្នាក់ឯង​ត្រូវចេះ​ផ្តល់ទំនុកចិត្តដល់ថ្នាក់ក្រោម​និង​ចែកការងារឲ្យពួកគេផង។ ​ទ្រឹស្តីមួយនេះ​​ស្តាប់ទៅសាមញ្ញទេ ​តែបើអ្នកប្រើបានច្រើន​នោះពិតណាស់ថា​លោកអ្នកនឹងសល់ពេលជាមិនខាន។

ជាមេដឹកនាំម្នាក់​អ្នកត្រូវមានពេលសម្រាប់ខ្លួនឯងឲ្យបានគ្រប់គ្រាន់​មិនអាចគិតតែការងាររហូតនោះទេ។​ពេលវេលាដែលអ្នកគួរចាយទៅលើបំផុត​នោះ​ការអភិវឌ្ឍខ្លួនឯង​ដែលអ្នកគួរមានពេលអាន​ពេលដើរមើលឳកាសនិង​រៀនសូត្រ​ជាដើម។​ពង្រឹងសមត្ថភាពខ្លួន​ឯងបានប្រសើរ​នោះ​អ្នកនឹងមានពេល​សម្រាប់គ្រួសារ​និង​ការងារ​ជាមិនខាន៕

អត្ថបទដោយ៖ ​សំ កុសល
អ្នកនិពន្ធសៀវភៅ​​ "ចង់ពូកែរកសុី ត្រូវចេះសំលៀងពូថៅ"
សៀវភៅទី២​របស់ខ្ញុំ​ “លក់អារម្មណ៍” ចេញលក់ថ្មីៗនេះ
ទំនាក់ទំនងភ្នាក់ងារលក់ 092 575823
ចូលទិញសៀវភៅ​និងវីដេអូ www.samkosal.com
ទំនាក់ទំនងអ្នកនិពន្ធផ្ទាល់តាមហ្វេសប៊ុក​ Sam Kosal

LEAVE A REPLY

Please enter your comment!
Please enter your name here