យុទ្ធសាស្រ្តកសាងយីហោ៣ចំណុចរបស់Subwayដែលម្ចាស់យីហោហ្រ្វេនឆាយគួរដឹង

0
248

 

នៅទីផ្សារអាស៊ានយីហោ Subway បានបោះទីតាំងជាង៣០០សាខាមកហើយ ដែលក្នុងនោះរួមមានជាង២០០សាខានៅប្រទេសសីង្ហបុរី ជាង១០០សាខានៅប្រទេសថៃ បូកនឹងជាង៤០សាខានៅហ្វីលីពីន និងចុងក្រោយទើបដំណើរការថ្មីៗ៦សាខានៅវៀតណាម។

យីហោហ្រ្វេនឆាយកំពូលមួយនេះកំពុងតែបង្កើនឥទ្ធិពលបន្ថែមទៀត ខណៈក្លាយជាយីហោមានសាខាច្រើនជាងគេទៅហើយដោយមានទីតាំងនៅក្នុងដៃរហូតដល់៤៤ម៉ឺនសាខាឯណោះ ដែលBusiness Cambodia នឹងលើកឡើងពីយុទ្ធសាស្រ្តកសាងយីហោ ៣ចំណុចរបស់យីហោហ្រ្វេនឆាយមួយនេះបន្ថែមទៀត៖

១.មិនធ្វើឲ្យអ្នកញាំធាត់

Subway ​បានធ្វើចំណុចនេះបានល្អណាស់​ត្រង់ខ្លួនបានបង្កើតកិត្តនាមឲ្យយីហោ​ខ្លួន​ក្លាយជាយីហោ​ដែលអ្នកញាំមានអារម្មណ៍ថាញាំ​ទៅមានសុខភាពល្អជាងមុន​ខណះដែលយីហោឯទៀត​ជាពិសេសគឺប៊ឺហ្គឺ​និងមាន់បំពងផ្សេងទៀត​កំពុងតែធ្វើឲ្យមនុស្សភាគច្រើន​ទ្បើងគីទ្បូធាត់ខុសខ្នាត។

២.អាចរើសបានតាមចិត្ត

អតិថិជនអាចជ្រើសរើសបានតាមចិត្ត ដោយមានប្រភេទសាច់ បន្លែ និងរសជាតិច្រើនមុខស្របតាមតម្រូវការ ហើយថែមទាំងជានំប៉័ងក្តៅៗទៀតផង។ អ្វីដែលកាន់តែពិសេសទៅទៀតយីហោនេះបានកំណត់រសជាតិបែបអ៊ឺរ៉ុប អាស៊ី និងបែបផ្សេងៗទៀតដែលធ្វើឲ្យអតិថិជនអាចទទួលបានរសជាតិកាន់តែពិសេស។

៣.អាចចំណេញលឿន

ដូចរៀបរាប់តាំងពីដើមមកអញ្ចឹង យីហោមួយនេះមានសាខាជាង៤៤ម៉ឺនហាងឯនោះ ហើយអ្វីដែលធ្វើឲ្យយីហោនេះកាន់តែជោគជ័យទៅទៀតនោះ គឺយីហោមួយនេះបានទាក់ទាញចិត្តអតិថិជន និងប្រជែងក្តោបក្តាប់ទីផ្សារបានច្រើន ដែលអាចរកចំណេញបានក្នុងរយៈពេលខ្លី​ ម្លោះហើយទើបអាចទាញចិត្តអ្នកវិនិយោគបានយ៉ាងច្រើន ហើយក៏កំពុងតែនាំមុខនៅក្នុងផ្នែករបស់ខ្លួនផងដែរ៕

 

អត្ថបទដោយ៖ Noun Vannak , Franchise Editor