ជប៉ុន ផ្តល់ថវិកាជាង ៣៥ម៉ឺនដុល្លារ អភិវឌ្ឍន៍វិស័យសំខាន់ៗ ៣ នៅកម្ពុជា

0
411

រដ្ឋាភិបាលជប៉ុន បានផ្តល់ថវិកាសរុបចំនួន ៣៥៣,២៧៦ ដុល្លារអាមេរិក សម្រាប់ការអភិវឌ្ឍន៍លើវិស័យ សុខាភិបាល អប់រំ និង ហេដ្ឋារចនាសម្ព័ន្ធ នៅកម្ពុជា។ នេះបើយោងតាមសេចក្តីប្រកាសរបស់ស្ថាន​ទូត​ជប៉ុន​ប្រចាំ​នៅ​កម្ពុជា ចេញផ្សាយនាថ្ងៃ​ទី២៩ ខែ​វិច្ឆិកា ឆ្នាំ២០១៨។

ថវិកាដែលជប៉ុនផ្តល់ឱ្យទាំងអស់នេះ នឹងចាក់ចូលមន្ទីរខេត្តចំនួន៤ ក្រោមគម្រោងការណ៍ជំនួយឧបត្ថម្ភឥតសំណង សម្រាប់គម្រោងទ្រង់ទ្រាយតូចសន្តិសុខមនុស្សជាតិ​ ដែលក្នុងនោះរួមមានដូចជា៖

  • ផ្តល់ជូន ៨៨,៩៩៥ ដុល្លារអាមេរិកដល់មន្ទីរធនធានទឹកនិងឧតុនិយម ខេត្តកំពង់ស្ពឺ
  • ផ្តល់ជូន ៨៧,៣០៤ ដុល្លារអាមេរិកដល់មន្ទីរសុខាភិបាលខេត្តតាកែវ
  • ផ្តល់ជូន ៨៩,១៦២ ដុល្លារអាមេរិកដល់មន្ទីរអប់រំយុវជននិងកីឡាខេត្តកណ្តាល
  • ផ្តល់ជូន ៨៧,៨១០ ដុល្លារអាមេរិកដល់មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និង នេសាទ

សូមបញ្ជាក់ថា កន្លងមកប្រទេសជប៉ុន តែងតែផ្តល់ហិរញ្ញប្បទានឥតសំណង និងឥណទានសម្បទានជាច្រើនមកកាន់ប្រទេសកម្ពុជា ដើម្បីរួម​ចំណែក​​ក្នុងការ​អភិវឌ្ឍ​សេដ្ឋកិច្ច សង្គម និង​ហេដ្ឋារចនាសម្ព័ន្ធ​ផ្សេងៗ ជាដើម។ គម្រោង​ទាំងនេះ ត្រូវបាន​រំពឹងទុក​ថា នឹង​ជួយ​កែលម្អ​ដល់​ការតភ្ជាប់​តំបន់​របស់​កម្ពុជា ព្រមទាំង​ធ្វើ​ឲ្យ​ជីវភាព និង​សុខភាព​របស់​ប្រជាជន​កាន់តែប្រសើរឡើង ៕


អត្ថបទដោយ៖ ម៉េង សុងលី

LEAVE A REPLY

Please enter your comment!
Please enter your name here