អ្នកចម្ការមួយនៅក្នុងប្រទេសថៃ លក់ទុរេនមហាដាច់ ដោយសារតែវិធីសាស្ត្រមួយក្បាច់នេះ

0
2838

គ្រប់អាជីវកម្មទាំងអស់ត្រូវតែពឹងពាក់មួយផ្នែកធំលើការឆ្នៃប្រឌិត ដែលជាំគំនិតទាក់ទាញបំផុតក្នុងអាជីវកម្ម ធ្វើយ៉ាងណាអោយកាន់តែប្លែកទាក់ចិត្ត កាន់តែអាយស្រួលជាងមុន ទើបអាចលក់ដាច់បាន។ពិតជាប្លែកចម្លែកខ្លាំងណាស់នៅក្នុងប្រទេសថៃ ចម្ការទុរេនមួយកន្លែងមានការលក់ដាច់មែនទែននឹងដាច់លើគេនៅក្នុងប្រទេសថៃ។

ពិតជាមហាដាច់មែនកាលពីពេលថ្មីៗនេះ រូបភាពដែលទាក់ទងទៅនឹងទុរេនគ្មានបន្លារត្រូវបានរីករាលដាលនៅលើបណ្តាញសង្គម នៅក្នុងប្រទេសថៃ ។បើយោងតាម អ្នកគាំទ្របានផ្តល់យោបល់ថា ទុរេន មួយគ្មានពីរ ឬក៏អាចនិយាយបានថាគ្មានអ្នកដូចនឹងគ្មានគួរប្រៀប។ហើយធូរ៉េនបែបនេះមាននៅក្នុងចម្ការ Por Pala នៅជិតឆ្នេរHua Hin ។

ម្ចាស់ចម្ការធូរ៉េនគាត់បានបញ្ជាក់ថាគាត់បានដាក់លក់ទុរេនគ្មានបន្លារបស់គាត់នៅក្នុងចម្ការអស់រយះពេល៥ទៅហើយ ម្ចាស់ចម្ការនោះមានឈ្មោះថា Siwakapon Rattanargrueng ។មានអតិថិជនជាច្រើនប្រាកដជាពេលទិញទុរេនម្តងៗមានការំខានពីបន្លារបស់វា ទើបលោកSiwakapon Rattanargrueng គាត់បានធ្វើឪ្យបញ្ហាមួយនេះត្រូវលែងកង្វល់ទៀតសម្រាប់អតិថិជន គឺគាត់បានធ្វើការលោះបន្លាចេញដោយចំណាយពេលអស់តែ៥នាទីប៉ុណ្ណោះក្នុង១ផ្លែ។ហើយមានរឿងមួយទៀតដែលធ្វើឪ្យទុរេនរបស់គាត់នៅតែមានគុណភាពនឹងមានអ្នកទៅទិញច្រើនដដែលនោះគឺមកពីគាត់មិនតម្កើនថ្លៃធូរ៉េននោះទេ។


ទាំងនេះហើយដែលធ្វើឪ្យចម្ការរបស់គាត់មានអ្នកចូលទិញកាន់តែច្រើនឡើងនឹងមិនថយចុះព្រោះតែការរកស៊ីសុច្ចរិតទៀងត្រង់មិនមើលឃើញតែលុយហើយតម្លើងថ្លៃនោះទេ។ មួយវិញទៀតទុរេនដែលបានលះបន្លារចេញគឺងាយស្រួលបក ងាយស្រួលដឹកជញ្ជូន និងគួរអោយទាក់ទាញបំផុតផងដែរ ដែលអ្នកលក់ទុរេននៅក្នុងស្រុកខ្មែរអាចយកតម្រាប់តាមដើម្បីទាក់ទាញភ្ញៀវបានកាន់់តែច្រើន៕

ប្រភព៖ MF Kamsan

 

LEAVE A REPLY

Please enter your comment!
Please enter your name here