អារម្មណ៍មួយបែបដែលហ្រ្វេនឆាយល្បីៗដាក់ចូលក្នុងយីហោរបស់ខ្លួនធ្វើឲ្យអតិថិជនកក់ក្តៅបំផុត

0
890

ហ្រេនឆាយល្បីៗមិនមែនមានតែអាហារដែលឆ្ងាញ់ និងមានស្តង់ដារអនាម័យប៉ុណ្ណោះទេ លើសពីអាហារទៅទៀតនោះគឺជាការក្រសោបយកអារម្មណ៍របស់ភ្ញៀវឲ្យទទួលបានភាពកក់ក្តៅ ដែលម្ចាស់យីហោទាំងនេះដាក់ចូលទៅក្នុងអាជីវកម្ម និងរបៀបផ្តល់សេវាកម្មសម្រាប់ភ្ញៀវ នៅពេលភ្ញៀវចូលទៅដល់ដូចចូលក្នុងផ្ទះរបស់ខ្លួនឯងអញ្ចឹងដែរ។

ភាពកក់ក្តៅបែបនេះ មានភាគច្រើនទៅលើយីហោកំពូលៗដែលមានភ្ញៀវចូលពេញៗ និងលក់ដាច់ខ្លាំង ដែលពួកគេតែងបង្កើតភាពងាយស្រួលទៅកាន់អតិថិជន ក៏ដូចជាផាសុកភាពពេលចូលទៅដល់ក្នុងហាង។ លើសពីនេះទៅទៀតមានយីហោខ្លះអនុញ្ញាតិឲ្យអតិថិជនចូលអង្គុយលេងអ៊ីនធើរណេត និងដាក់ទឹកឲ្យញាំហ្រ្វីទៀតផង ដោយគេមិនតម្រូវថា ទាល់តែភ្ញៀវត្រូវទិញពីហាងរបស់គេ ពេលនោះភ្លាមៗនោះទេ។

មិនថាជាកន្លែងលក់តាមផ្លូវ ឬមានហាងតូចចង្អៀត ឬអាជីវកម្មនោះលក់ផលិតផលអ្វីនោះទេ​អារម្មណ៍បែបនេះ  ម្ចាស់អាជីវកម្មសុទ្ធតែអាចប្រើប្រាស់បាន ដោយចាត់ទុកថា អតិថិជន អ្នកឆ្លងកាត់ជាសាច់ញ្ញាតិ ឬជាមនុស្សជិតដិតនឹងខ្លួន ដែលពួកគាត់អាចប្រាស្រ័យទាក់ទងងាយស្រួល និងមានភាពកក់ក្តៅ ពេលចូលដល់កន្លែងរបស់អ្នក ដោយអាចដោះស្រាយចម្ងល់ និងប្រាប់ពីអ្វីដែលគាត់កំពុងត្រូវការដោយស្មោះត្រង់ ហើយលើសពីនេះទៅទៀត គាត់អាចទទួលក្តីគោរពពីអ្នក បើទោះបីជាពួកគាត់មិនបានផ្តល់ប្រយោជន៍ភ្លាមៗឲ្យអ្នកវិញក្តី។


យ៉ាងណាក៏ដោយចុះ នៅស្រុកយើងត្រូវការម្ចាស់អាជីវកម្មដែលមានការបញ្ជូលអារម្មណ៍បែបនេះច្រើនទៀត ដើម្បីភាពរីកចម្រើនផ្នែកអាជីវកម្មកាន់តែលឿនទៅមុខថែមទៀត ព្រោះនេះជាក្បួនថែរក្សាភ្ញៀវ និងបង្កើតភ្ញៀវថ្មីដ៏ល្អ ដែលម្ចាស់អាជីវកម្មមួយចំនួនធ្វើផ្ទុយពីនេះ ដោយគិតតែលក់ឲ្យបានភ្លាមៗមិនគិតពីតម្រូវការជាក់ស្តែង និងត្រូវតាមស្ថានភាពរបស់ភ្ញៀវនោះ៕

 

អត្ថបទដោយ៖ Noun Vannak

 

 

LEAVE A REPLY

Please enter your comment!
Please enter your name here