ម្ចាស់ភោជនីយដ្ឋានស៊ុបទឹកដូង សន្សំចិត្ត៥ឆ្នាំទម្រាំអាចបើកហាងក្នុងក្តីស្រមៃបាន

0
995

(ភ្នំពេញ)៖ ភោជនីយដ្ឋាន ស៊ុបទឹកដូង នៅខណ្ឌទួលគោកក្រោយវិទ្យាស្ថានអេស៊ីលីដាប្រមាណ៥០ម៉ែត្រ ផ្តល់ជូនប្រម៉ូសិនពិសេស លក់បញ្ចុះតម្លៃ១៥%រាល់ថ្ងៃដល់អ្នកធ្វើខួបខែនេះ។

ម្ចាស់ភោជនីយដ្ឋានយីហោ ស៊ុបទឹកដូង ដែលជាចុងភៅជើងចាស់មានបទពិសោធន៍ផ្នែកចុងភៅជាង១០ឆ្នាំ បានបង្ហើបឲ្យដឹងថា លោកបានចិញ្ចឹមចិត្តចង់បើកជាភោជនីយដ្ឋានស៊ុបទឹកដូងនេះអស់ពេលជិត៥ឆ្នាំមកហើយ ទើបតែពេលនេះ លោករកបានកន្លែងសមរម្យ និងមានទុនបន្តិចបន្តួចចាប់ផ្តើមហាងស៊ុបដែលជាក្តីស្រមៃនេះតែម្តង។​


លោកបន្តថា ចំណុចពិសេសនៃភោជនីយដ្ឋាននេះ គឺប្រើប្រាស់ទឹកដូងយកមកធ្វើជាស៊ុប សាច់ដូងយកមកច្នៃជាទឹកជ្រលក់ ហើយស៊ុបនេះទៀតសោត មានរហូតទៅដល់៧រសជាតិ ចំណែកឯទឹកជ្រលក់ដែលលោកច្នៃបង្កើតខ្លួនឯង មានរហូតដល់ទៅ១០រសជាតិឯណោះ។ កាន់តែពិសេសភោជនីយដ្ឋាននេះ មិនប្រើប្រាស់ប៊ីចេងឡើយ។ នេះបើតាមការធានាអះអាងពីម្ចាស់ភោជនីយដ្ឋាន។​

ម្ចាស់ភោជនីយដ្ឋានរូបនេះបានបន្ថែមទៀតថា កត្តាដែលជម្រុញឲ្យលោកប្រើប្រាស់ទឹកស៊ុបពីទឹកដូងជាមុខម្ហូបនៅលើកំពូលតារាងមីនុយ ព្រោះថាអត្ថប្រយោជន៍ដ៏ច្រើនលើសលប់ពីទឹកដូង នឹងជួយឲ្យសុខភាពអ្នកទទួលទានកាន់តែល្អប្រសើរឡើង ហើយការទទួលទានបែបលក្ខណៈគ្រួសារ ក្រុមការងារ និងមិត្តភក្តិជុំគ្នា នឹងកាន់តែធ្វើឲ្យមានអារម្មណ៍កក់ក្តៅ មានសុភមង្គលថែមមួយកម្រិតទៀត។​

ទីតាំងផ្ទះលេខ៥៨ ផ្លូវ៥២៨ សង្កាត់បឹងកក់ខណ្ឌទួលគោក ភ្នំពេញ។ 096 908 6113

Facebook: ស៊ុបទឹកដូង

 

 

LEAVE A REPLY

Please enter your comment!
Please enter your name here