ឆ្នាំ ២០២៥ ការដាំដំណាំក្នុងបន្ទប់នឹងមានទីផ្សារ ២១ ពាន់លានដុល្លារដើម្បីបំពេញតម្រូវការ ខណៈរកដីដាំលែងបាន

0
132

របាយការណ៍ពីស្ថាប័នស្រាវជ្រាវពិភពលោក QYResearch បានបញ្ជាក់ថា ដីកសិកម្មអាចនឹងខ្វះខាតហើយឡើងថ្លៃខ្ពស់ ដោយសារកំណើនប្រជាជនលើពិភពលោក ដែលទាមទារការផ្គត់ផ្គង់អាហារ ព្រមទាំងដីដាំដុះខ្ពស់ផងដែរ ។

ដំណោះស្រាយតែមួយគត់ដើម្បីផ្គង់ផ្គង់ប្រជាជនទូទាំងពិភពលោកគឺការដាំដុះក្នុងបន្ទប់ ផ្ទះ ឬកសិដ្ឋានសិប្បនិម្មិតដែលបិទជិតមិនឲ្យប៉ះសីតុណ្ហភាពខាងក្រៅ ឬហៅថា vertical farming ។ ការដាំដុះបែបនេះ ដំណាំត្រូវបានគ្រប់គ្រងដោយបរិស្ថាន ពន្លឺ និងសីតុណ្ហភាពសិប្បនិម្មិត ជាមួយនឹងសារធាតុចិញ្ចឹមត្រឹមត្រូវ ។ នៅក្នុង vertical farming ការដាំដុះដំណាំត្រូវបានដាក់ត្រួតលើគ្នាជាស្រទាប់ៗ ដើម្បីសន្សំសំចៃកន្លែងដាំដុះ ក្នុងនោះគេបានប្រើប្រាស់បច្ចេកវិទ្យាមួយចំនួនដើម្បីជំនួយ vertical farming រួមមានពន្លឺ LED, អ៊ីដ្រូប៉ូនិក, ការគ្រប់គ្រងសីតុណ្ហភាព, ការប្រើប្រាស់សេនស័រ, អេរ៉ូប៉ូនិក និងបច្ចេកវិទ្យាផ្សេងទៀត ។

របាយការណ៍ដដែលបញ្ជាក់ថា សព្វថ្ងៃនៃទីផ្សាររបស់ vertical farming មានទីផ្សារប្រមាណ ១.៤ ពាន់លានដុល្លារប៉ុណ្ណោះ ប៉ុន្តែនៅឆ្នាំ ២០២៥ ទីផ្សាររបស់វានឹងកើនឡើងដល់ ២១ ពាន់លានដុល្លារ នេះក៏ព្រោះតែពេលនេះដីដាំដុះនៅសល់ច្រើន ប៉ុន្តែពេលដីដាំដុះកាន់តែខ្វះខាតនោះទីផ្សាររបស់ vertical farming កាន់តែរីកធំ ។


គួរបញ្ជាក់ថា របាយការណ៍នេះទទួលបានពីការសិក្សាលើទំហំទីផ្សាររបស់ vertical farming នៅតាមប្រទេសគោលសំខាន់ៗដូចជា សហរដ្ឋអាមេរិក សហភាពអ៊ឺរ៉ុប ចិន និងប្រទេសផ្សេងទៀតដូចជា ជប៉ុន កូរ៉េ ឥណ្ឌា ព្រមទាំងប្រទេសនៅអាស៊ីអាគ្នេយ៍យើង ។

អត្ថបទដោយ ៖ ហ៊ួត សុធារ៉ា

ប្រភព ៖ SBWire

 

LEAVE A REPLY

Please enter your comment!
Please enter your name here