ផលិតផលសំខាន់ ៣ ប្រភេទ ដែលអាមេរិកជះលុយខ្ទង់ពាន់លានដុល្លារ ដើម្បីទិញពីកម្ពុជារៀងរាល់ឆ្នាំ

0
1370

ថ្វីត្បិតតែសហរដ្ឋអាមេរិក កំពុងតែជួបវិបត្តិពាណិជ្ចកម្មរាំរៃ ជាមួយប្រទេសចិនក៏ពឹតមែន តែបើក្រឡេកមើលពីទូរលេខនៃកំណើនពាណិជ្ចកម្ម រវាងអាមេរិកជាមួយនឹងកម្ពុជា ហាក់ដូចជាមានសំទុះនៅតែកើនឡើងគួរអោយកត់សម្គាល់ ពោលគឺស្ទុះឡើងរហូតដល់ ៣.១៩ ពាន់លានដុល្លារអាមេរិក គិតត្រឹមខែវិច្ចិកាចុងឆ្នាំ ២០១៨ នេះ ។

ក្នុងនោះដែរមានផលិតផលសំខាន់ ៣ ប្រភេទ ដែលអាមេរិកចាយលុយទិញពីកម្ពុជាជារៀងរាល់ឆ្នាំ

១.សំលៀកបំពាក់


ក្នុងមួយឆ្នាំៗ សហរដ្ឋអាមេរិកចំណាយប្រមាណជា  ៣៤០.៣៦ លានដុល្លារអាមេរិក ជារៀងរាល់ឆ្នាំ ក្នុងការទិញសំលៀកបំបាក់ ដែលផលិតនៅក្នុងប្រទេសកម្ពុជា សម្រាប់យកទៅផ្គត់ផ្គង់ទីផ្សារសំលៀកបំពាក់នៅសហរដ្ឋអាមេរិកផងដែរ។ សម្រាប់ការទិញសំលៀកបំពាក់ពីកម្ពុជាក្នុងឆ្នាំ ២០១៨ នេះ មានកំណើនកើនឡើងរហូតដល់ ១២.២៧ ភាគរយ បើប្រៀបធៀបជាមួយឆ្នាំ២០១៧ កន្លងទៅ។

២.គ្រឿងតុបតែង

គ្រឿងតុបតែងមានដូចជា គ្រឿងសង្ហារីម កាតាប កាបូបដៃ ស្បែកជើង ជាដើម  ដែលក្នុងឆ្នាំ ២០១៨ នេះ សហរដ្ឋអាមេរិកត្រូវចាយលុយប្រមាណជា ២៧៤.៨១ លានដុល្លារអាមេរិក ដើម្បីទិញផលិតផលទាំងនេះទៅលក់នៅសហរដ្ឋអាមេរិក។ ក្នុងឆ្នាំ ២០១៨ នេះកំណើននៃការនាំចេញផលិតផលទាំងនេះកើនឡើងប្រមាណជា​ ១២.១៩ ភាគរយ។

៣.ក្រណាត់អាវនារី

សំលៀកបំពាក់នារី ប្រភេទអឺរ៉ុបត្រូវបានសហរដ្ឋអាមេរិកចាយលុយប្រមាណជា ២០៩.៨៥ លានដុល្លារអាមេរិក ក្នុងការទិញយកផលិតផលសំលៀកបំពាក់នារីទៅលក់នៅក្នុងប្រទេសរបស់ខ្លួន។ កំណើននៃការលក់ផលិតផលសំលៀកបំពាក់ពីកម្ពុជាទៅអាមេរិកមានប្រមាណជា ១៥.២៩ ភាគរយកើនឡើងសម្រាប់ឆ្នាំ ២០១៨ នេះ។

LEAVE A REPLY

Please enter your comment!
Please enter your name here