ផលិតផលកសិកម្មមួយរបស់អាមេរិកកំពុងរងគ្រោះខ្លាំងបំផុត​ព្រោះតែសង្រ្គាមពាណិជ្ជកម្ម​ចិន-អាមេរិក

0
1067

ក្រោយពីសង្រ្គាមពាណិជ្ជកម្ម​រវាងមហាអំណាចធំៗបំផុត​របស់ពិភពលោក​គឺចិននិងអាមេរិកបានចាប់ផ្តើម​អស់រយះពេលប៉ុន្មានខែនេះ​អ្នករកសុី​របស់ប្រទេសទាំងពីរ​កំពុង​តែស្រែកថ្ងូរ​ព្រោះតែការដាក់ពន្ធលើទំនិញរបស់ពួកគាត់។​នៅក្នុងនោះ​ នៅអាមេរិក​មានផលិតផលកសិកម្មមួយ ដែលម្ចាស់ចំការ​ជាច្រើន​កំពុងតែអស់សង្ឃឹម​លើអាជីវកម្ម​របស់ខ្លួន។

តាមរបាយការណ៍​ដែលចេញផ្សាយដោយសារពត៌មាន www.thehill.com​​បានយោងរបាយការណ៍ក្នុងស្រុក​មួយថា ​ក្រោយ​សង្រ្គាម​ពាណិជ្ជកម្ម​បានចាប់ផ្តើម​ការនាំចេញ​សណ្តែកសៀង​របស់អាមេរិក​ទៅចិន ​បានធ្លាក់ចុះ​រហូតដល់​ជាង៩៤%។​និយាយមួយបែបទៀត​ថា​​ ការនាំចូលសណ្តែកសៀង​របស់អាមេរិក​ទៅចិន​គឺ​នាំចូលលែង​រួចទៀតហើយ។

តាមស្ថិតិ​នៅក្នុងឆ្នាំ​២០១៧​កន្លងទៅ​ អាមេរិកនាំ​សណ្តែកសៀង​​ដែលជាផលិតផល​កសិកម្ម​ធំបំផុត​របស់ខ្លួន ​ទៅចិន​មានរហូតដល់​ជាង​១១០លានតោនឯណោះ។​​នេះបើគិតជាចំនួន​ទឹកប្រាក់​គឺ មានរហូតដល់​ជាង​៤៤ពាន់លានដុល្លារ​ បើក្នុង១តោន​នៃសណ្តែកសៀងមានតម្លៃ​ ៤០០ដុល្លារ។


លោកស្រី Nancy Kavanzan Jian ​ដែលជាសេដ្ឋី​កសិករ​មួយរូប​កំពុងដាំសណ្តែកសៀងដែរ​នោះ បានលើកទ្បើងថា​លោកស្រីពេលនេះកំពុងតែអស់សង្ឃឹម​លើទីផ្សារសណ្តែកសៀងហើយ​ព្រោះតែរាល់ឆ្នាំ​សណ្តែងសៀងគាត់ភាគច្រើនបំផុត​គឺនាំ​ចេញទៅចិន។ ​លោកស្រី Nancy បានប្រាប់ផងដែរថា ​ជាង​៦០%នៃសណ្តែកសៀងរបស់អាមេរិកគឺត្រូវនាំទៅចិន​ជារៀងរាល់ឆ្នាំ។

ជាយុទ្ធសាស្រ្តឆ្លើយតបទៅការអស់ទីផ្សារចិននេះ ​រដ្ឋបាលអាមេរិក​បានបញ្ចេញ​កញ្ចប់ថវិកា​ប្រមាណជា​១២ពាន់លានដុល្លារ ​ដើម្បីជួយដល់កសិករដែល​កំពុងរងគ្រោះ​ព្រោះបាត់ទីផ្សារសណ្តែងសៀងរបស់ខ្លួន៕

អត្ថបទដោយ៖ ​សំ កុសល
អ្នកនិពន្ធសៀវភៅ​​ "ចង់ពូកែរកសុី ត្រូវចេះសំលៀងពូថៅ"
សៀវភៅទី២​របស់ខ្ញុំ​ “លក់អារម្មណ៍” ចេញលក់នៅចុងខែវិច្ឆកា
ទំនាក់ទំនងភ្នាក់ងារលក់ 092 575823
ចូលទិញសៀវភៅ​និងវីដេអូ www.samkosal.com
ទំនាក់ទំនងអ្នកនិពន្ធផ្ទាល់តាមហ្វេសប៊ុក​ Sam Kosal

LEAVE A REPLY

Please enter your comment!
Please enter your name here