កម្មវិធី «ខ្ញុំឆ្នើម» របស់ ខ្មែរ ប៊ែវើរីជីស ត្រឡប់មកវិញសម្រាប់បវេសនកាលឆ្នាំសិក្សាថ្មី

0
40

កម្មវិធី «ខ្ញុំឆ្នើម» គឺជាសិក្ខាសាលាចែករំលែកចំណេះដឹងដើម្បីជួយ​តម្រង់​ទិស និងជំរុញ​​សិស្ស​​ឆ្នើម​ប្រ​ចាំ​សាលានីមួយៗ​​ឲ្យ​​មាន​ផ្នត់​គំនិត​វិជ្ជមាន និង​ត្រៀម​ខ្លូន​ចូល​ថ្នាក់​ឧត្តម​សិក្សាឲ្យទទួល​បាន​ជោគជ័យ។

កាលពីថ្ងៃទី០៦ ខែវិច្ឆិកា ឆ្នាំ២០១៨ កម្មវិធី «ខ្ញុំឆ្នើម» ត្រូវបានរៀបចំឡើងនៅវិទ្យាល័យ ជា ស៊ីម សាមគ្គី ដែលមានសិស្សឆ្នើមថ្នាក់ទី១២ ប្រមាណ ១៦៥ នាក់ចូលរួម។

កញ្ញា ថុង វិច្ឆិកា សិស្សថ្នាក់ទី១២ នៃវិទ្យាល័យ ជា ស៊ីម សាមគ្គី បានឲ្យដឹងថា «កម្មវិធី ខ្ញុំឆ្នើម ល្អសម្រាប់សិស្សថា្នក់ទី១២ ដោយសិក្ខាសាលានេះប្រាប់អំពីវិធីសាស្រ្តជោគជ័យ ក្នុងការត្រៀមចូលមហាវិទ្យាល័យ និងការងារ។ មិនត្រឹមតែប៉ុណ្ណោះ បងៗសិស្សអាហារូបករណ៍ ជីប ម៉ុង បានចែករំលែកបទពិសោធន៍ និងវិធីសាស្រ្តក្នុងការដាក់ពាក្យ និងប្រលងដើម្បីទទួលបានអាហារូបករណ៍នេះផងដែរ។ ខ្ញុំចង់ឲ្យមានសិក្ខាសាលាបែបនេះជារៀងរាល់ឆ្នាំ ដើម្បីផ្តល់បទពិសោធន៍ ព័ត៌មាន និងចំណេះ ដល់យុវសិស្សជំនាន់ក្រោយៗទៀត»។


នៅព្រឹកថ្ងៃដដែល ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស ក៏បានឧបត្ថម្ភកុំព្យូទ័រលើតុ និងធុងសំរាម  ជូនវិទ្យាល័យ ជា ស៊ីម សាមគ្គី ដើម្បីចូលរួមលើកស្ទួយបរិស្ថានស្អាតក្នុងសាលារៀន ក៏ដូចជាជួយសម្រួលដល់ការសិក្សារបស់សិស្សានុសិស្សក្នុងការសិក្សាស្រាវជ្រាវបន្ថែមផងដែរ។

នៅត្រីមាសទី៤​ ក្នុងឆ្នាំ២០១៨ នេះ ក្រៅពីវិទ្យាល័យ ជា ស៊ីម សាមគ្គី ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស គ្រោង​នឹង​រៀបចំ​កម្ម​វិធី​ «ខ្ញុំ​ឆ្នើម​» ក្នុង​វិទ្យាល័យ​រដ្ឋ​ចំនួន​៣ទៀត​ ក្នុង​រាជ​ធានី​ភ្នំពេញ៕

LEAVE A REPLY

Please enter your comment!
Please enter your name here