Thai Express ហ្វ្រេនឆាយហាងអាហារមួយរបស់សីង្ហបុរីលក់ម្ហូបថៃទេតែល្បីដល់អាមេរិក

0
182

Thai Express ជាយីហោហ្វ្រេនឆាយភោជនីយដ្ឋានដែលបម្រើម្ហូបថៃ បើកច្រើនសាខានៅអាស៊ី កាណាដា អូស្រ្តាលី និងអាមេរិកថែមទៀតផង។ ក្រោយបើកហាងដំបូងនៅសីង្ហបុរីរួចមក យីហោនេះបានពង្រីកនៅកាណាដា ហើយបច្ចុប្បន្នកំពុងតែមានការចាប់អារម្មណ៍ពីអតិថិជននៅអាមេរិក ដោយសារតែយីហោនេះបានផ្តល់នូវរសជាតិម្ហូបអាស៊ី ដែលមានរសជាតិឆ្ងាញ់ ប្លែកឆ្ងាយពីម្ហូបបែបអឺរ៉ុបនោះឯង។

ក្រុមហ៊ុន Minor International ជាម្ចាស់កម្មសិទ្ធិរបស់យីហោហ្រ្វេនឆាយមួយនេះ បានជួយឲ្យអាជីវកម្មមួយនេះក្លាយជាយីហោហ្រ្វេនឆាយហាងអាហារល្បីជាងគេនៅអាស៊ី ដែលទទួលបានជោគជ័យបំផុតក្នុងរយៈពេល ១២ ឆ្នាំមកហើយ  នៅក្នុងឧស្សាហកម្មអាហារជាមួយនឹងសេវាកម្មល្អ។ យីហោមួយនេះកំពុងតែពង្រីកបណ្តាញរបស់ខ្លួនយ៉ាងឆាប់រហ័សនៅក្នុងប្រទេសសិង្ហបុរី អូស្ត្រាលី ចិន ឥណ្ឌា ឥណ្ឌូនេស៊ី កូរ៉េ ម៉ាឡេស៊ី អារ៉ាប៊ីសាអ៊ូឌីត និងវៀតណាម។

នៅឆ្នាំ២០០៨ ក្រុមហ៊ុននេះបានចេញលក់ហ្វ្រេនឆាយ Thai Express ទៅទីផ្សារអន្តរជាតិ ហើយទទួលបានដៃគូជាច្រើនរហូតទៅដល់កាណាដា អូស្រ្តាលី និងអាមេរិកទៀតផង។ ហើយអ្វីដែលពិសេសទៀតនោះរសជាតិរសជាតិម្ហូបអាស៊ីនេះ បានធ្វើអោយអតិថិជននៅប្រទេសកាណាដាជាប់ចិត្តមុនគេចាប់តាំងពីឆ្នាំ ២០០៤មកម្លេះ មុនពេលដែលThaï Express ចេញលក់ហ្វ្រេនឆាយទៅទៀត។


ក្រុមហ៊ុនភោជនីយដ្ឋានធំបំផុតនៅមួយនៅអាស៊ីមួយនេះ មានទីតាំងជាង ២១០០សាខានៅ២៧ ប្រទេសផ្សេងគ្នានៅ ដែលមួយភាគធំមានទីតាំងនៅមាត់ទន្លេ ដែលសម្បូរដោយភ្ញៀវអន្តរជាតិ និងលក់សិទ្ធផ្តាច់មុខឲ្យ Swensen នៅអាមេរិកទៀតផង៕

 

អត្ថបទដោយ៖ Noun Vannak

LEAVE A REPLY

Please enter your comment!
Please enter your name here