តើប្រាក់ខែគ្រូភាសាអង់គ្លេសនៅថៃខ្ពស់ប៉ុណ្ណាទៅ បានជនជាតិអាមេរិកនិងអងគ្លេសសុខចិត្ដមកបង្រៀននៅថៃ

0
706

ប្រទេសថៃជាតំបន់ដ៏អំណោយផលសម្រាប់លោកអ្នកដែលមានជំនាញខាងភាសាអង់គ្លេសនិងស្រឡាញ់ការបង្រៀន។ ក្នុងប្រទេសថៃមានទីក្រុងមមាញឹកជាច្រើនដែលលោកអ្នកអាចទៅបង្រៀនហើយឆ្លៀតរៀន​ និង​ដើរកំសាន្ដ មានដូចជាទីក្រុងបាងកក ទីក្រុងខ្សាច់នៅភាគខាងជើង ទីក្រុងឈៀងម៉ៃនិងតំបន់សំខាន់ៗផ្សេងៗទៀត ដែលអ្នកអាចជ្រើសរើសតាមចំណង់ចំណូលចិត្ដ។ បើនិយាយពីប្រាក់ខែដែលនឹងទទួលបានវិញគឺអាស្រ័យទៅសាលានិងទីតាំងដែលអ្នកធ្វើ។

គ្រូបង្រៀនភាសាអង់គ្លេសនៅប្រទេសថៃភាគច្រើនស្វែងការងារដែលមានប្រាក់ខែប្រហែល ១ពាន់ដុល្លារ ដើម្បីផ្គត់ផ្គង់ការចំណាយប្រចាំខែនៅក្នុងទីក្រុងបាងកក។ នៅទីក្រុងបាងកកតម្លៃនៃការរស់នៅមានប្រហែល ៣០% ខ្ពស់ជាងនៅប្រទេសថៃប៉ុន្តែប្រាក់ខែគ្រូបង្រៀនឆ្លុះបញ្ចាំងពីការកើនឡើងនេះនិងមាននិន្នាការកើនឡើងប្រហែល ៣០% ផងដែរ។ ខណៈពេលដែលប្រាក់ខែនេះទ្វេដងដែលប្រជាជនថៃរកបានប្រាក់ចំណូលវានៅតែមិនខ្ពស់បើប្រៀបធៀបទៅនឹងប្រទេសដទៃទៀតដូចជាកូរ៉េខាងត្បូងជាដើម

ប្រសិនបើអ្នកមានបទពិសោធបង្រៀនគួរសរម្យអ្នកអាចរំពឹងថានឹងទទួលបានប្រាក់ប្រហែល ១.៥០០ដុល្លារ ជាពិសេសប្រសិនបើអ្នកមានវិញ្ញាបនបត្របង្រៀន (មិនមែនវិញ្ញាបនបត្រ TEFL) មកពីប្រទេសកំណើតរបស់អ្នក។ គ្រូបង្រៀនជាច្រើនបានចាកចេញពីការងារចាស់ៗរបស់ពួកគេនៅសហរដ្ឋអាមេរិកនិងចក្រភពអង់គ្លេសដើម្បីមកបង្រៀនភាសាអង់គ្លេសសាលារៀនអន្ដរជាតិនៅប្រទេសថៃដែលពួកគេអាចរីករាយនឹងការរស់នៅដែលមានគុណភាពខ្ពស់ជាងពួកគេនឹងនៅស្រុកកំណើតរបស់ពួកគេ។


ប៉ុន្ដែបើអ្នកមានវិញ្ញាបនបត្រ TEFL ឱកាសទទួលបានប្រាក់ខែក៏មានច្រើនទៅតាមនោះដែរ។ ក្នុងប្រទេសថៃប្រាក់ខែខុសគ្នាអាស្រ័យលើប្រភេទនៃការងារបង្រៀនដែលអ្នកមាន។ ខាងក្រោមនេះជាបញ្ជីប្រាក់ខែសំរាប់ប្រភេទការងារបង្រៀនជាភាសាអង្គគ្លេសក្នុងប្រទេសថៃ:

  • សាលាសាធារណៈ: ប្រាក់ខែពី ៨០០- ១០០០ ដុល្លារក្នុងមួយខែ
  • សាលាភាសា: ៩- ១៥ ក្នុងមួយម៉ោង (៦៥០-១,៥០០ដុល្លារក្នុងមួយខែ)
  • សាលាឯកជនបង្រៀនពីរភាសា: ប្រាក់ខែពី ១,៧០០ ទៅ ២,៥០០ ដុល្លារក្នុងមួយខែ
  • សាលារៀនឯកជនអន្តរជាតិ: ប្រាក់ខែពី ៣,០០០ ទៅ ៥,៥០០ ដុល្លារក្នុងមួយខែ។

អត្ថបទដោយ៖ ធូរ៉ា

 

LEAVE A REPLY

Please enter your comment!
Please enter your name here