អ្នកចម្រៀងពីជនបទ Taylor Swift មហាសេដ្ឋីនីវ័យក្មេង រត់តាមក្តីស្រមៃតាំងពីអាយុ១១ឆ្នាំ

0
429

តារាចម្រៀងដ៏ជោគជ័យវ័យក្មេង Taylor Swift មហាសេដ្ឋីនីដែលជាទ្រព្យជិត៤០០លានដុល្លារអាមេរិក គឺជាតារាចម្រៀង និងជាអ្នកសរសេរចម្រៀងមានដើមកំណើតចេញពីស្រុកស្រែជនបទ ខិតខំរត់តាមក្តីស្រមៃតាំងពីអាយុ១១ឆ្នាំ។​

កំពូលតារាចម្រៀងសក់រួញពណ៌ទង់ដែង និងមានមាឌល្អិតរូបនេះ ផ្តើមជាប់ចិត្តស្រឡាញ់តន្ត្រីតាំងពីក្មេង រហូតបង្ហាញពីការចូលចិត្តរបស់ខ្លួនក្នុងការច្រៀង និងសម្តែងនៅពេលដែលនាងចម្រើនវ័យធំបន្តិច រហូតដល់អាយុ១១ឆ្នាំ ក្មេងស្រីរូបនេះមានឱកាសចេញសម្តែងជាលើកដំបូង ច្រៀងបើកឆាកកម្មវិធីឲ្យគេ។​

ដើម្បីសម្រេចគោលដៅ និងក្តីស្រមៃជាអ្នកចម្រៀង រូបនាងបានខិតខំសិក្សារៀនសូត្របន្ថែម ព្រមទាំងចាប់ផ្តើមរៀនលេងហ្គីតាជាលើកដំបូងនៅអាយុ១១ឆ្នាំ និងចាប់ផ្តើមរៀននិពន្ធចម្រៀងដោយខ្លួនឯងនៅអាយុ១៣ឆ្នាំ។

បទចម្រៀងភាគច្រើនរបស់Taylor Swift របៀបពីជីវិតផ្ទាល់ និងក្នុងជីវិតយុវវ័យរបស់នាង ហើយបទចម្រៀងដែលធ្វើឲ្យល្បីល្បាញខ្លាំងបំផុត គឺបទ You belong with me និងបទLove Story នៅក្នុងអាល់ប៊ុម Fearless ចេញនៅឆ្នាំ២០០៨ ដែលមានអ្នកធ្វើការ Download ដោយបង់លុយរហូតដល់ទៅជាង៤លាននាក់ និងលក់អាល់ប៊ុមអស់ប្រមាណជាងកន្លះលានឌីស ក្នុងសប្តាហ៍ទី១។

ក្រោយការប្រឹងប្រែងរត់តាមក្តីស្រមៃជិត២០ឆ្នាំមកនេះ Taylor Swift បានក្លាយជាតារាចម្រៀងលំដាប់កំពូលជួរមុន និងទទួលបានការគាំទ្រពាស់ពេញពិភពលោក និងមានអ្នក Followed Instagram ច្រើនបំផុតចំណាត់ថ្នាក់លេខ៨ លើកលោក៕