លោក អឹុង លាងហុង ស្ថាបនិកស្រមៃប៊ូកបង្កើត Appថ្មីជំរុញការអានសៀវតាមឌីជីថល

0
1959

ស្របពេលដែលសម័យឌីជីថលកំពុងបោះជំហានខ្លាំងទៅក្នុងជីវិតរស់នៅរបស់ប្រជាជនស្ទើ ៧០% ទៅហើយនោះ វាក៏បានជួយសម្រួលច្រើនទៀតដែរ ទៅដល់ការរស់នៅប្រចាំថ្ងៃ តាមរយៈការប្រើប្រាស់បច្ចេកវិទ្យាដើម្បីសម្រួលដល់ការងារមួយចំនួនធំផងដែរ ។

មួយរយៈចុងក្រោយនេះគេក៏ឃើញមាន App ថ្មីៗជាច្រើនដែរ ដែលបង្កើតឡើងដោយកូនខ្មែរមាន App សេវាកម្មដឹកជញ្ជូន សេវាកម្មកក់សំបុត្រមធ្យោបាយធ្វើដំណើរផ្សេង (Booking) និង App ហៅតាក់ស៊ីជិះជាដើម ។

តែពេលនេះយើងមាន App ថ្មីមួយទៀតហើយដែលបង្កើតដោយកូនខ្មែរយើងពីលោក លោក អ៊ឹង លាងហុង ជាប្រភេទ App សម្រាប់អានសៀវភៅនៅលើស្មាតហ្វូនរបស់យើង ឈ្មោះ ស្រមៃប៊ុក- Sromai Books


លោក លាងហុង ឲ្យដឹងថា សម្រាប់ការបង្កើត App នេះឡើងគឺជំរុញលើកទឹកចិត្តដល់ប្រជាជនគ្រប់គ្នា ដែលចូលចិត្តអាន សៀវភៅ ដែលនៅក្នុង App នេះស្រាប់មានសៀវភៅរាប់រយក្បាលហើយទៅបានបញ្ចូលទៅក្នុងនោះ ។

ជាពិសេសមានអ្នកចូលអានមិនក្រោម ៣ ពាន់នាក់ទេសម្រាប់ប្រចាំខែនោះ ដោយក្នុងនោះមានសៀវភៅជាច្រើនសម្រាប់អាន ដែលលោកអ្នកអាចដោនឡូតដោយឥតគិតថ្លៃ ។

លើសពីនេះលោកក៏បានបន្ថែមដែរថា App នេះអាចជួយអ្នកបានច្រើនដោយលោកអ្នកមានត្រឹមស្មាតហ្វូនមួយគឺគ្រប់គ្រាន់ហើយអាចអានសៀវភៅបានគ្រប់កន្លែង មិនពិបាកយកសៀវភៅតាមខ្លួនក៏បានដែរ ព្រោះវាមានស្រាប់ក្នុងស្មាតហ្វូនរបស់អ្នកហើយ ។

គួរជម្រាបដែរថា លោកក៏មានបំណង ចង់ពង្រីក App អានសៀវភៅនេះឲ្យកាន់តែធំទៀតដែរនៅថ្ងៃខាងមុខ ជាពិសេស ក៏មានសៀវភៅច្រើនទៀតផងដែរ ដែលគ្រោងបញ្ចូលទៅក្នុង ស្រមៃប៊ូក ដើម្បីឲ្យការអានកាន់តែទូលំទូលាយ និងមានសៀវភៅច្រើនទៀតសម្រាប់អ្នកអាន ។

គួរបញ្ជាក់ផងដែរថា App ស្រមៃប៊ុក អាចដំណើរការបានទាំង Android និង iOS ដែលលោកអ្នកអាចចូលទៅដោនឡូតបានដោយឥតគិតថ្លៃ ៕

អត្ថបទដោយ ៖ ឆាំ មករា

 

LEAVE A REPLY

Please enter your comment!
Please enter your name here