ត្រឹមត្រីមាសទី ២ ឆ្នាំ ២០១៨ សោះក្រុមហ៊ុន Samsung លក់ស្មាតហ្វូនដាច់អស់លើសការរំពឹងទុក

0
511

គិតមកដល់ចុងឆ្នាំ ២០១៨ នេះក្រុមហ៊ុនផលិតស្មាតហ្វូន Samsung ពិតជាចំណេញលុយច្រើនណាស់ពីការលក់ស្មាតហ្វូនរបស់ខ្លួន ជាមួយការជាប់ជ័យលាភីជាក្រុមហ៊ុនស្មាតហ្វូនដែលលក់ដាច់ជាងគេលំដាប់ថ្នាក់លេខ ១ លើបណ្ដាក្រុមហ៊ុនផ្សេងទៀត ។

ជាងនេះដែរ បើយើងបូកសរុបទិន្នន័យត្រឹមត្រីមាសទី ២ ឆ្នាំ ២០១៨ សោះ ក្រុមហ៊ុនកូរ៉េ Samsung លក់ស្មាតហ្វូនបានមិនតិចលានគ្រឿងនោះទេ ជាពិសេសក៏ទទួលបានការគាំទ្រខ្លាំងពីសំណាក់អតិថិជននៅកម្ពុជាយើងផងដែរ ។

នៅត្រីមាសទី ២ ឆ្នាំនេះ ក្រុមហ៊ុន Samsung បានបញ្ចេញស្មាតហ្វូនទៅទូទាំងពិភពលោក និងលក់ក្នុងប្រទេសបានចំនួន ៧.៥ លានគ្រឿងហើយ សរុបស្មាតហ្វូនគ្រប់ត្រកូល គ្រប់ម៉ូឌែលទាំងអស់ ដែល Samsung បានផលិតមក ។


ជាពិសេស Samsung បានបំបែកទីផ្សារស្មាតហ្វូននៅជុំវិញពិភពលោក ប្រទេសណាក៏ស្គាល់ផលិតផលរបស់ ក្រុមហ៊ុនកូរ៉េនេះដែរ ។

មិនត្រឹមតែប៉ុណ្ណោះទេក្រុមហ៊ុននេះក៏មានមហិច្ឆតាធំប្រកាសផលិតទូរស័ព្ទអេក្រង់បត់បានមុនគេលើពិភពលោក ដែលបំពាក់បច្ចេកវិទ្យាថ្មីបំផុតសម្រាប់អ្នកប្រើប្រាស់ប្លែកអារម្មណ៍ទៀតផង ។

លើសពីនេះទៀតដែរ Samsung ក៏បានប្រកាសដែរថានឹងខ្លួនវិនិយោគ ២២ ពាន់លានដុល្លារ លើបច្ចេកវិទ្យា 5G និង ឧបករណ៍ជាមួយសម្ភារៈដែលពាក់ព័ន្ធ សម្រាប់ការបង្កើតមនុស្សយន្ដទៀតដែរ ។ ជាមួយគ្នានេះបច្ចេកវិទ្យា AI ក៏ជាគោល​ដៅ​របស់ Samsung ដែលនឹងជម្រុញឲ្យមានការផ្លាស់ប្តូរក្នុងឧស្សាហកម្មបច្ចេកវិទ្យាមួយកម្រិតដែរ បន្ទាប់ពីជោគជ័យលើការផលិតស្មាតហ្វូនកន្លងមកច្រើនឆ្នាំនេះ ។

គួរបញ្ជាក់ដែរថា ក្រុមហ៊ុន Samsung ធ្លាប់ជោគជ័យច្រើនមកហើយ តាមរយៈការផលិតស្មាតហ្វូនដែលមានគុណភាពល្អ និងទំនុកចិត្តឲ្យអតិថិជនទៀតនោះ ៕

អត្ថបទដោយ ៖ ឆាំ មករា

LEAVE A REPLY

Please enter your comment!
Please enter your name here