Randy Simon អាជីវកម្មប្រៀបដូចជាអគារមួយដ៏ខ្ពស់បើការចាប់ផ្តើមមិនរឹងមាំគឺអាចដួលគ្រប់ពេល

0
40

លោក Randy Simon គឺជាស្ថាបនិកហាងនំភីស្សា Freddy’s Frozen Custard & Steakburgers ដែលជាហាងនំភីស្សាមួយដ៏ល្បីឈ្មោះមានសាខាធំៗរហូតទៅដល់ ២៨០ ទីតាំងនៅក្នុង ៣១ រដ្ឋក្នុងសហរដ្ឋអាមេរិក។ មុខរបរលក់នំភីស្សារបស់លោកគឺចាប់ផ្តើមតាំងពីឆ្នាំ២០០២ ហើយនៅពេលនោះហាងរបស់លោកគឺគ្មានបុគ្គលិកនោះទេ មានតែកូនៗរបស់លោក ៣នាក់ប៉ុណ្ណោះដែលទទួលរ៉ាប់រងការងារទាំងអស់នៅក្នុងហាងទាំងមូល។ ហើយពេលនោះផងដែរហាងរបស់លោកមិនមែនជាហាងដែលផលិតនំភីស្សាដោយខ្លួនឯងគឺលោកបានទិញនំភីស្សាពីហាងធំមួយកន្លែងមកលក់បន្តរ ។លុះដំណើរការបានរយះពេល​ ២ ឆ្នាំលោកសំលឹងឃើញថាប្រាក់ចំណុលដែលបានមកបើប្រៀបធៀបជាមួយនិងហាងដែលគេផលិតនំភីស្សាដោយខ្លួនឯងនោះគឺខុសគ្នាឆ្ងាយណាស់ ដូច្នេះហើយលោកក៏បានប្តូរយុទ្ធសាស្ត្រថ្មីក្នុងការប្រកបរបអាជីវកម្មរបស់លោកឡើងវិញ ។

ជំហ៊ានដំបូងគឺលោក Randy បានអោយកូនៗទាំងបីរបស់លោកនៅមើលការខុសត្រូវនៅក្នុងហាងទាំងមូល ហើយលោកក៏បានចាកចេញទៅប្រទេសទួកគី ដែលជាប្រទេសមួយសំបូរទៅដោយហាងផលិតនំភីស្សា ព្រមទាំងល្បីល្បាញក្នុងការផលិតនំភីស្សាមានរសជាតិឆ្ងាញ់ផងដែរ។ នៅទីនោះលោកក៏បានសិក្សារពីមូលដ្ឋានគ្រិះនៅក្នុងការផលិតនំភីស្សា ហាំបឺហ្គឺ និងរបៀបរបបនៅក្នុងការគ្រប់គ្រងហាងបានយ៉ាងស្ទាត់ជំនាញថែមទៀតផង។ នៅពេលដែលលោកត្រលប់មកវិញលោកក៏បានចាប់ផ្តើមក្នុងការផលិតនំភីស្សា និងហាំបឺហ្គឺដោយខ្លួនលោកផ្ទាល់ ហើយនៅពេលនោះហើយដែលហាងរបស់លោកបានប្តូរឈ្មោះថ្មីថា  Freddy’s Frozen Custard & Steakburgers ។

ចាប់តាំងពីដូរឈ្មោះមកហាងរបស់លោកហាក់ដូចជាមានប្រជាប្រិយខ្លាំងជាងមុន ហើយក៏មានហាងធំៗមកកុម្ម៉ង់នំភីស្សា និងហាំបឺហ្គឺពីហាងលោកយ៉ាងច្រើនផងដែរ។ ភាពជោគជ័យនេះហើយដែលអាចធ្វើអោយយីហោរបស់លោកអាចហក់លោតចូលទៅក្នុងទីផ្សារដ៏ទៃទៀតនៅក្នុងប្រទេសបានយ៉ាងលឿន ព្រោះមិនដល់ ៥ឆ្នាំផងលោកអាចពង្រីកសាខាបានរហូតទៅដល់  ២៨០ នៅក្នុង ៣១ រដ្ឋ ។ លោក Randy Simon ធ្លាប់មានប្រសាសន៍ថា ការធ្វើអាជីវកម្មគឺប្រៀបដូចជាការសាងសង់អគាដ៏ខ្ពស់ស្កឹមស្កៃមួយ បើសិនជាការចាប់ផ្តើមសាងសង់គ្រិះមិនរឹងមាំនោះទេ អគានោះមិនយូឡើយនិងរលំ អាជីវកម្មក៏ដូចគ្នាបើសិនជាការចាប់ផ្តើមរបស់អ្នកគ្មានភាពរឹងមាំ ហើយទន់ខ្សោយស្ទើគ្រប់ផ្នែកទៀតផងនោះអាជីវកម្មរស់មិនយូរឡើយច្បាស់ជាដួលរលំនៅថ្ងៃណាមួយមិនខាន។


អត្ថបទដោយ នេន សុធា

LEAVE A REPLY

Please enter your comment!
Please enter your name here