Michael Jackson ៖ទោះស្លាប់ទៅហើយក៏ដោយតែភាពល្បីល្បាយរបស់គាត់អាចរកប្រាក់បានរាប់លាន$

0
1109

លោក Jackson បានជាប់ចំណាត់ថ្នាក់កំពូលនៃបញ្ជីតារាល្បីៗ ដែលទទួលបានប្រាក់កម្រៃខ្ពស់បំផុត។តារាចម្រៀងប៉ុបវ័យចំណាស់រូបនេះទទួលបានចំណូល ៧៥ លានដុល្លារចន្លោះពីខែតុលាឆ្នាំ ២០១៦ និងខែតុលាឆ្នាំ ២០១៧ តាមបញ្ជីតារាល្បីបំផុតរបស់ទស្សនាវដ្តី Forbes ឆ្នាំ ២០១៧ ដែលជាប់លេខ ៥ ជាប់ៗគ្នា។

កាលពីឆ្នាំមុន លោកអាចរកចំណូលបាន ៤០០ លានដុល្លារពីការលក់ភាគហ៊ុនរបស់ EMI Music Publishing របស់លោក។ ក្រុមហ៊ុន Sony បានទិញភាគហ៊ុន ៥០ ភាគរយនៃអចលនទ្រព្យរបស់ Jackson នៅឆ្នាំ ២០១៦ ក្នុងតម្លៃ ៧៥០ លានដុល្លារ។ នៅឆ្នាំនេះពួកគេបានប្រកាសថាពួកគេក៏បានទិញភាគហ៊ុនរបស់ EMI Music Publishing ក្នុងតម្លៃ ២៧៨ លានដុល្លារផងដែរ។ នេះមានន័យថាអចលនទ្រព្យរកប្រាក់បានច្រើនជាង ១ ពាន់លានដុល្លារពីការលក់ទ្រព្យសម្បត្តិ។

កំពូលតារាចម្រៀងរូបនេះក៏អាចរកប្រាក់ចំណូលតាមរយៈគម្រោងជាច្រើនដូចជាពិធីបុណ្យ Halloween។ព្រឹតិការណ៍ Michael Jackson’ Halloween ត្រូវបានចាក់ផ្សាយជាលើដំបូងនៅលើកញ្ចក់ទូរទស្សន៍​មួយ កាលពីឆ្នាំ ២០១៧  ហើយប្រាក់ចំណូលដែលទទួលបានតាមរយៈកម្មពិធីនេះគឺច្រើនមិនគួរឲ្យជឿនោះទេ។


លោក John Branca ដែលជាសហស្ថាបនិកអចលនទ្រព្យ Jackson គឹជាអ្នករៀបចំកម្មវីធី Charlie Brown Christmas និង Charlie Brown Thanksgiving ជារៀងរាល់ឆ្នាំ។ហើយគាត់ក៏ចង់ឱ្យមានការចូលរួមពិធីបុណ្យ Halloween របស់លោក Michael Jackson ជារៀងរាល់ឆ្នាំដើម្បីរំលឺងដល់កំពូលតារាប៉ុនរូបនេះផងដែរ” ។ លោកក៏សង្ឃឹមថាការរៀបចំកម្មវីធី Michael Jackson’ Halloween នេះនឹងទទួលបានប្រាក់ចំណូលខ្ពស់ថែមទៀត។

គួរបញ្ជាក់ផងដែរថាៈ លោក Michael Jackson បានទទួលមរណៈភាពកាលពីខែមិថុនាឆ្នាំ ២០០៩ នៅពេលដែលលោកមានអាយុ ៥០ ឆ្នាំ៕

អត្ថបទដោយ៖ ធូរ៉ា

 

LEAVE A REPLY

Please enter your comment!
Please enter your name here