ម្ចាស់ក្លិបហាត់ប្រាណបង្ហាញវិធីសាស្ត្ររកស៊ីបានទាំងប្រាក់ចំណេញ និងបានទាំងការសសើរពីសង្គម

0
365

លោកស្រី McKenna Rowe គឺជាស្ថាបនិកមជ្ឈមណ្ឌលហាត់ប្រាណ និងយ៉ូហ្គា មួយកន្លែងដែលមានអតិថិជនចូលមកហាត់រាប់រយអ្នកជារៀងរាល់ថ្ងៃ ។ លោកស្រីបានចាប់ផ្តើមបើក្លិបហាត់ប្រាណនេះតាំងតែពីឆ្នាំ ២០០១មកម្លេះ ហើយអ្វីដែលធ្វើអោយអ្នកស្រីមានមោទនភាពក្នុងជីវិតនោះគឺលោកស្រីទទួលបានទាំងប្រាក់ចំណូលយ៉ាងច្រើន ទទួលបានការសសើ និងទទួលបានប័ណ្ណសសើពីសំណាក់រដ្ឋាភិបាលថែមទៀតផង។

ទម្រាំតែលោកស្រីអាចឈានមកដល់ថ្ងៃនេះអ្នកស្រី McKenna បានចូលប្រឡូកក្នុងការរកស៊ីជាច្រើន គឺ លក់ផលិតផលតាមអនឡាញ មគ្គុទេសទេសចរណ៍ អ្នកលក់គ្រឿងសំអាង និងអ្នកលក់គ្រឿងអេឡិតត្រូណិច ថែមទៀតផង។ មូសហេតុដែលធ្វើអោយអ្នកស្រីចាប់យកមុខរបរក្នុងការបើកជាមជ្ឈមណ្ឌលហាត់ប្រាណនេះឡើងគឺដោយសារតែអ្នកស្រីតែងតែទៅហាត់ប្រាណនៅក្លិបកំសាន្តមួយហើយអ្នកស្រីបានស្គាល់មិត្តភ័ក្តជាច្រើនដែលជាអ្នកមកហាត់ប្រាណជាមួយគ្នា ។ លោកស្រី បានសំឡឹងឃើញថាការបើកជាក្លិបហាត់ប្រាណគឺពិតជាល្អខ្លាំងណាស់គឺអាចជួយអោយមនុស្សគ្រប់គ្នាមានសុខភាពល្អ និងអាចរកចំណូលបានច្រើនថែមទៀតផង។

ដោយសារតែការស្រាលាញ់និងពេញចិត្តនិងមុខរបរនេះ លោកស្រី ក៏បានទាក់ទងទៅគ្រួសារអ្នកស្រីដើម្បីខ្ចីដើមទុនមួយចំនួនបូករួមនិងដើមទុនដែលអ្នកស្រីមានស្រាប់ផងនោះដើម្បីបើកជាក្លិបហាត់ប្រាណតូចមួយ។ ដោយសារតែអ្នកស្រី McKenna មានមិត្តភក្តិច្រើននៅពេលដែលអ្នកស្រីទៅហាត់ប្រាណនោះ ដូច្នេះហើយនៅពេលដែលលោកស្រីបើកក្លិបនោះពួកគេក៏បាននាំគ្នាមកហាត់នៅក្លិបរបស់អ្នកស្រីគ្រប់ៗគ្នា ។ មុខរបរអ្នកស្រីបានរីកចំរើនពីមួយថ្ងៃដោយមានអតិថិជនថ្មីៗនាំគ្នាមកហាត់មានចំនួនច្រើនពីមួយថ្ងៃទៅមួយថ្ងៃរហូតដល់ក្លិបរបស់អ្នកស្រីក្លាយជាក្លិបល្បីមួយ។


ហូតអ្នកស្រីក៏ត្រូវបានគេអញ្ជើញចូលរួមនៅក្នុងកម្មវីធីទូរទស្សន៍ដ៏ល្បីមួយដើម្បីចែករំលែកអំពីចំនេះដឹងនៅក្នុងការហាត់ប្រាណដែលជួយអោយមានសុខភាពល្អ។ ដោយសារតែការចេញមុខតាមទូរទស្សន៍នេះហើយទើបធ្វើអោយទស្សនិកជនទាំងអស់បានសំណូមពរអោយខាងស្ថានីយ៍ទូទស្សន៍បង្កើតជាកម្មវិធីបង្រៀនហាត់ប្រាណដើម្បីផ្សាយផ្ទាល់ដើម្បីអោយប្រជាជនគ្រប់គ្នាអាចហាត់ប្រាណបាននៅគ្រប់ទិសទី។

ដោយសារតែមូលហេតុនេះហើយដែលធ្វើអោយអ្នកស្រីក្លាយជាម្ចាស់ក្លិបហាត់ប្រាណផង និងជាគ្រួបង្ហាត់នៅតាមកញ្ចក់ទូរទស្សន៍ទៀតផង។ លោកស្រីធ្លាប់បានមានប្រសាសន៍ថា ចំពោះអ្នកដែលចង់ប្រកបអាជីវកម្មថ្មីនោះគួតែសំឡឹងមើលអាជីវកម្មណាដែលអាចជួយជាប្រយោជន៍ដល់សង្គម បើសិនជាអ្នកធ្វើបានពិតមែនអ្នកនិងទទួលបានពាក្យសសើរស្ទើរៀងរាល់ថ្ងៃ ។

 

អត្ថបទដោយ៖ នេន សុធា

LEAVE A REPLY

Please enter your comment!
Please enter your name here