ធនាគារធំទី៤ថៃ ចាយ៥០លាន$ ចាប់ដៃជាមួយ Grab បង្កើត App ចាយលុយអេឡិចត្រូនិចទូទាំងប្រទេសថៃ

0
470

Grab ដែលជាក្រុមហ៊ុនហៅតាក់ស៊ីតាម ទូរស័ព្ទ បានចេញសេចក្ដីប្រកាស់ពីថ្ងៃអង្គារ៍សប្ដាហ៍នេះ ខ្លូនបានចាប់ដៃគូរជាមួយធនាគារ KBank ធនាគារធំទី៤នៅថៃ ក្នុងការដាក់ដំណើរ App ស្មាតហ្វូន ដែលមានឈ្មោះថា GrabPay​ ដែលជាប្រភេទកាបូបលុយអេឡិចត្រូនិច សម្រាប់ធ្វើការទូទាត់អេឡិចត្រូនិចទូទាំងប្រទេសថៃ។

ក្នុងការចាប់ដៃគ្នាធ្វើភាពជាដៃគូនេះ ធនាគារ KBank របស់ថៃ បានវិនិយោគ ចំនួន ៥០លានដុល្លាអាមេរិកជាមួយក្រុមហ៊ុនGrab ផ្ទាល់។ កាបូបលុយអេឡិចត្រូនិច GrabPay នឹងត្រូវបានដាក់ដំណើរការជាផ្លូវការនៅដើមឆ្នាំ ២០១៩ខាងមុខ ដោយអនុញ្ញាតឲ្យអតិថិជនរបស់ Grab បង់ថ្លៃធ្វើដំណើរ បង់ថ្លៃសេវដឹកជញ្ជូន ផ្ញើរប្រាក់ បង់ថ្លៃទំនិញតាមអនឡាញ និងធ្វើការបង់ថ្លៃទំនិញតាមរយៈ ស្កែន QR Code តាមបណ្ដាភោជនីយដ្ឋាន និងហាងទូទាំងប្រទេសថៃ។

តាមរយៈគម្រោងទូទាត់អេឡិចត្រូនិចជាតិរបស់ ដែលមានឈ្មោះថា PromptPay ហាងដែលឈ្មួញកណ្ដាល ទាំង៣លានហាង ដែលទូទាត់តាម QR Code នៅក្នុងប្រទេសថៃ នឹងទទួលយកការទូទាត់តាម GrabPay តាមរយៈ ធនាគារ KBank។

លើសពី Grab និងធនាគារ KBank ក៏ហការគ្នា ដោយផ្ដល់ជូននូវផលិតផលផ្សេងៗ ដូចផ្ដល់ប្រាក់កម្ចី សម្រាប់ហាងដែលឈ្មួញកណ្ដាល ក្នុងការពង្រីកអាជីវកម្មរបស់ពួកគេ៕

អត្ថបទដោយ៖ ហុង