អ្នកជំនួញចិន សម្រុកវិនិយោគនៅឡាវ ខណៈឆ្នាំទៅភ្ញៀវចិនទៅលេងឡាវមានជិត១លាននាក់

0
548

(ឡាវ)៖ ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ អ្នកជំនួញជនជាតិចិនសម្រុកវិនិយោគយ៉ាងខ្លាំងក្លាទៅតាមបណ្តាមួយចំនួននៅអាស៊ីអាគ្នេយ៍ ក្នុងនោះមានទាំងកម្ពុជាផងដែរ។​

ចំនួនក្រុមហ៊ុនចិនដែលសម្រុកមកវិនិយោគនៅក្នុងប្រទេសឡាវ គិតជាទំហំទឹកប្រាក់មកទល់នឹងពេលនេះមានចំនួនប្រមាណជាង៧៩០លានដុល្លារអាមេរិក ស្របពេលដែលទំហំពាណិជ្ជកម្មទ្វេភាគីរវាងឡាវ និងចិនត្រឹម៦ខែឆ្នាំនេះបានកើនឡើងដល់១.៧ពាន់លានដុល្លារអាមេរិក។​

នៅក្នុងត្រីមាសឆ្នាំ២០១៨នេះ ភ្ញៀវទេសចរបរទេសជនជាតិចិនបានសម្រុកមកលេងប្រទេសឡាវប្រមាណជាង២២ម៉ឺននាក់កើនឡើងជាង៣០ភាគរយប្រៀបធៀបរយៈពេលដូចគ្នាកាលពីឆ្នាំមុន ខណៈភ្ញៀវចិនដែលបានមកលេងប្រទេសឡាវកាលពីឆ្នាំ២០១៧សរុបមានចំនួនប្រមាណជាង៧៦ម៉ឺននាក់។


គួរជម្រាបផងដែរថា ឡាវមានប្រជាជនសរុបប្រមាណជិត៧លាននាក់ និងមានប្រាក់ចំណូលប្រចាំឆ្នាំគិតជាមធ្យមប្រមាណ២,៦៩០ដុល្លារអាមេរិក ក្នុងមួយនាក់៕

 

LEAVE A REPLY

Please enter your comment!
Please enter your name here