មិនធម្មតា ចិនបានបង្កើតបច្ចេកវិទ្យា gait recognition អាចស្គាល់ប្រវត្តិមនុស្សដោយគ្រាន់តែថតរូបរាង

0
595

ហេតុតែជាប្រទេសរីកចម្រើនលឿនលើវិស័យបច្ចេកវិទ្យា អាជ្ញាធរចិនបានអភិវឌ្ឍន៍ឧបរកណ៍ថ្មីហៅ gait recognition ដែលអាចស្គាល់ដល់ប្រវត្តិមនុស្សដោយគ្រាន់តែថតរូបរាង និងដំណើរដើររបស់មនុស្ស ទោះបីជាមិនបានឃើញមុខក៏ដោយ ។

វាត្រូវបានប៉ូលីសចិនប្រើប្រាស់រួចហើយ នៅតាមផ្លូវនៅទីក្រុងប៊ីជីង និងសៀងហៃ ដែលវាជាផ្នែកមួយនៅចិនក្នុងគម្រោងជម្រុញការអភិវឌ្ឍន៍ AI និងការតាមដានទិន្នន័យ ប៉ុន្តែគេមិនដឹងថាវានឹងប្រើប្រាស់បានយូរប៉ុណ្ណាទេ ។

បច្ចេកវិទ្យានេះអាចធ្វើការកត់សម្គាល់អត្តសញ្ញាណមនុស្សដល់ទៅចម្ងាយ ៥០ ម៉ែត្រ មិនថាពួកគេដើរបែរខ្នង ឬដើរចំពីមុខឧបករណ៍នេះទេ ដែលបច្ចេកវិទ្យានេះនឹងប្រើប្រាស់ជំនួសបច្ចេកវិទ្យា facial recognition ដែលត្រូវការមុខមនុស្សមកជិតឧបករណ៍ និងរូបភាពមនុស្សដែលច្បាស់ដើម្បីវាអាចដំណើរការបាន ។


លោក Huang Yongzhen នាយកប្រតិបត្តិក្រុមហ៊ុន Watrix លើកឡើងថា មានប្រព័ន្ធនេះ គេមិនបាច់ត្រូវការហៅមនុស្សមកសួរចម្លើយពីប្រវត្តិផ្ទាល់ខ្លួនគេទេ ហើយវាអាចវិភាគអត្តសញ្ញាណមនុស្សបានច្បាស់ដោយសារវាវិភាគគ្រប់កន្លែងពិសេសៗនៅលើរាងកាយមនុស្ស ។

បន្ទាប់ពីប្រើប្រាស់នៅកន្លែងមួយចំនួន មន្ត្រីផ្នែកសន្តិសុខនៅខេត្តស៊ីនជាំង ដែលត្រូវបានគេស្គាល់ថាសម្បូរប្រជាជនម៉ូស្លីមរស់នៅច្រើន ដែលត្រូវការ ការត្រួតពិនិត្យខ្ពស់កំពុងចាប់អារម្មណ៍ខ្លាំងលើបច្ចេកវិទ្យាទាំងនេះ ។

នេះមិនមែនជាបច្ចេកវិទ្យាថ្មីពេកទេ ខណៈដែលអ្នកវិទ្យាសាស្ត្រជប៉ុន ចក្រភពអង់គ្លេស និងភ្នាក់ងារការពារប្រព័ន្ធព័ត៌មានអាមេរិក ក៏បានធ្វើការស្រាវជ្រាវបច្ចេកវិទ្យា gait recognition អស់ពេលជាងមួយទស្សវត្សន៍មកហើយ ។

គួរបញ្ជាក់ថា រហូតមកដល់ពេលនេះបច្ចេកវិទ្យានេះមិនទាន់អាចវិភាគអត្តសញ្ញាណមនុស្សបានភ្លាមៗទេ វាទាមទារឲ្យគេបង្ហោះវីដេអូចូលទៅក្នុងប្រព័ន្ធ និងចំណាយពេលប្រហែល ១០ នាទី ដើម្បីស្រាវជ្រាវរកប្រវត្តិមនុស្ស ប៉ុន្តែវាមិនទាមទារកាមេរ៉ាទំនើបទេ វីដេអូចេញពីកាមេរ៉ាសុវត្ថិភាពសុទ្ធតែអាចយកទៅវិភាគបាន ។

អត្ថបទដោយ ៖ ហ៊ួត សុធារ៉ា

LEAVE A REPLY

Please enter your comment!
Please enter your name here