ចិនបានបោះលុយជិត៦៩លានដុល្លារ សង់សណ្ឋាគារលំដាប់ផ្កាយ៥នៅព្រះសីហនុ

0
517
រូបភាណតំណាង

ក្រុមហ៊ុនចិន LING XIU INT’L CO.,LTD គ្រោងនឹងសាងសង់សណ្ឋាគារលំដាប់ផ្កាយ៥ ក្រោមទុនវិនិយោគ ប្រមាណ ៦៨, ៩៨លានដុល្លារអាមេរិក នៅខេត្តព្រះសីហនុ ខណៈគណៈកម្មាធិការវិនិយោគកម្ពុជា នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានសម្រេចចេញវិញ្ញាបនប័ត្រចុះបញ្ជីជាស្ថាពរ។

គម្រោង សណ្ឋាគារលំដាប់ផ្កាយ៥នេះ មានចំនួន៤១០បន្ទប់ ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិ៦ សង្កាត់លេខ៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ អាចបង្កើតការងារបាន ១៣៣កន្លែង។

គួរជម្រាបផងដែរថា បច្ចុប្បន្ននេះព្រះសីហនុ មានអគារខ្ពស់ៗជាច្រើនកំពុងរំលេចខ្លួនជាបណ្តើរៗ ហើយសណ្ឋាគារលំដាប់ផ្កាយ៥ កំពុងរីកស្កេកស្កាស់ ដោយឡេកវាជាភាពលំបាករបស់ប្រជាជខ្មែរទៅវិញដោយសារតែតម្លៃនៃសណ្ឋាគារឡើងថ្លៃ៥ដង វិស័យម្ហូបអាហារក៏ធ្លាក់ចុះ ជាដើម។


 

LEAVE A REPLY

Please enter your comment!
Please enter your name here