ផ្លែឈើ ៣ ប្រភេទ ដែលប្រទេចិនកំពុងខ្វះខាតខ្លាំងបំផុត គ្រោងចាយលុយវាល់លានក្នុងការនាំចូល

0
884

ក្នុងរយៈពេលប៉ុន្មានខែចុងក្រោយចុងឆ្នាំ ២០១៨ នេះ ប្រទេសចិនហាក់ដូចជាមានកំណើនខ្លាំងរហូតដល់ ៩០៩.០០០ តោន កើនឡើងប្រមាណជា ៥៨ ភាគរយ គិតជាទឹកប្រាក់ប្រមាណជា ១.៦៩ ពាន់លានដុល្លារអាមេរិក។ វាជាឱកាសមួយសម្រាប់ប្រទេសមួយចំនួនដែលជាដៃគូរពណិជ្ចកម្មរបស់ចិនកំពុងតែចាប់យកទីផ្សាដ៏ធំរបស់ចិនក្នុងការលក់ផលិតផលផ្លែឈើផងដែរ។

មានផ្លែឈើសំខាន់ៗចំនួន ៣ ប្រភេទ ដែលចិនខ្វះខាតខ្លាំងនិងបញ្ជាយ៉ាងច្រើនសន្ធឹកសន្ធាប់ពីប្រទេសជុំវិញពិភពលោក៖

ផ្លែឆឺរី

ចិនជាប្រទេសមួយដែលមានប្រជាជនច្រើន រីឯតម្រូវការទីផ្សារក៏មហាសែនធំ ដែលតម្រូវអោយនាំចូលផលិតផលមួយចំនួនជាចាំបាច់។ ត្រឹមតែក្នុងរយៈពេលដ៏ខ្លីចុងឆ្នាំ ២០១៨ នេះ ប្រទេសចិនបញ្ជាទិញផ្លែឆឺរីពីបណ្តាប្រទេសនានា ប្រមាណជា ១៣៥,០០០ តោន កើនឡើងប្រមាណជា ៥១ ភាគរយបើប្រៀបជាមួយឆ្នាំ ២០១៧ បើគិតជាទំហំទឹកប្រាក់ក្នុងការចំណាយលើការនាំចូលឆឺរីប្រមាណជា ៩០០ លានដុល្លាអាមេរិក។

ផ្លែក្រូច

ប្រទេសចិនបានក្លាយជាទីផ្សារដែលទិញក្រូចធំជាងគេមួយនៅអាស៊ី ខណៈដែលកង្វះខាតក្រូចនៅក្នុងប្រទេសចិនកំពុងតែមានវិបត្តិខ្វះខាត ដែលតម្រូវអោយរដ្ឋាភិបាលត្រូវបង្ខំចិត្តនាំចូលពីប្រទេសមួយចំនួនដូចជា សហរដ្ឋអាមេរិក និងអឺរ៉ុបជាដើម។ ទិន្នន័យក្នុងឆ្នាំ ២០១៨ នេះប្រទេសចិននាំក្រូចចូលប្រមាណជា ៣១,០០០ តោន គិតជាទឹកប្រាក់ប្រមាណជា ៤០០ លានដុល្លាអាមេរិកសម្រាប់រយៈពេលចុងឆ្នាំ ២០១៨  នេះ។

ផ្លែប្លូប័ររី

ប្រទេសចិនមិនមានលទ្ធភាពផ្គត់ផ្គង់ប្លូប័ររីគ្រប់គ្រាន់សម្រាប់ជនជាតិរបស់ខ្លួនបានទេ ដែលតម្រូវអោយនាមចូលជាចាំបាច់។ រដ្ឋាភិបាលចិនបានសម្រេចនាំចូលប្លូប័រីប្រមាណជា ៧,៨៧៤ តោនចូលមកក្នុងទីផ្សារប្រទេសចិន ដែលកំណើននេះមានការកើនឡើងខ្លាំងគួរអោយកត់សម្គាល់។ ក្នុងការនាំចូលប្លូបឺរីមកប្រទេសចិនក្នុងរយៈពេលចុងឆ្នាំនេះ ចិនចំណាយប្រមាណជា ៦០០ លានដុល្លារអាមេរិក ដែលទិន្នន័យនេះនឹងបន្តកើនឡើងជាបន្តបន្ទាប់ សម្រាប់ទីផ្សាររបស់ចិន។

អត្តបទដោយ៖ នេន សុធី