CDC អនុញ្ញាត​លើ​គម្រោង​វិនិយោគ​របស់​ក្រុមហ៊ុន​ចំនួន​៨ ផ្តល់ការងារជិត ៥ពាន់កន្លែង

0
528

គណៈ​កម្មាធិការ​វិនិយោគ​កម្ពុជា នៃ​ក្រុមប្រឹក្សាអភិវឌ្ឍន៍​កម្ពុជា (CDC) នៅថ្ងៃ​ទី៨ ខែ​វិច្ឆិកា ឆ្នាំ​២០១៨​នេះ បាន​សម្រេច​ឯកភាព​ឱ្យមាន​ការ​វិនិយោគ​របស់​ក្រុមហ៊ុន​ចំនួន​៨ ​ក្រោមទុនវិនិយោគរាប់លាន​ដុល្លារអាមេរិក និង​អាចបង្កើត​ការងារ​បាន​ប្រមាណ ៤៧៥៣កន្លែង។ គម្រោង​ទាំងនោះ​រួមមាន​ដូចខាងក្រោម៖

១- ក្រុមហ៊ុន “KIRI APHIVATH CO.,LTD.” គម្រោងបង្កើតកសិដ្ឋានដាំដំណាំកសិ-ឧស្សាហកម្ម (ដាំកៅស៊ូ) និងរោងចក្រកែច្នៃ ដែលមានទីតាំងវិនិយោគស្ថិតនៅឃុំភ្នំកុក ស្រុកវើនសៃ ខេត្តរតនគិរី មានទុនវិនិយោគប្រមាណ ១១,៣៤លានដុល្លារអាមេរិក និងអាចបង្កើតការងារបាន ៥៩០កន្លែង។

២- ក្រុមហ៊ុន “QIN YUE GARDEN HOTEL CO.,LTD.” គម្រោងសាងសង់ និងអាជីវកម្មសណ្ឋាគារថ្នាក់ផ្កាយ៥ ចំនួន៣៥០បន្ទប់ ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិអុង សង្កាត់រាម ខណ្ឌព្រៃនប់ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ មានទុនវិនិយោគប្រមាណ ២៧,៦២លានដុល្លារអាមេរិក និងអាចបង្កើតការងារបាន ២៨៩កន្លែង។


៣- ក្រុមហ៊ុន “HUAYU XINPENG PLASTIC (CAMBODIA) CO., LTD.” គម្រោងបង្កើតរោងចក្រផលិតសម្ភារៈប្រើប្រាស់ពីប្លាស្ទីក ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិព្រៃខ្វាវ ឃុំរកាកោះ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ មានទុនវិនិយោគប្រមាណ ៣,២៦លានដុល្លារអាមេរិក និងអាចបង្កើតការងារបាន ១៧៦កន្លែង។

៤- ក្រុមហ៊ុន “CAMBODIAN PACKAGING CHAKREY TING CO., LTD.” គម្រោងបង្កើតរោងចក្រផលិតស្បោងគ្រប់ប្រភេទ ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិភ្នំតូច ឃុំកណ្តោល ស្រុកទឹកឈូ ខេត្តកំពត មានទុនវិនិយោគប្រមាណ ២០,៥៩លានដុល្លារអាមេរិក និងអាចបង្កើតការងារបាន ៣០៩កន្លែង។

៥- ក្រុមហ៊ុន “TRY PHEAP IMPORT EXPORT CO.,LTD.” គម្រោងបង្កើតកសិដ្ឋានដាំដំណាំកសិ-ឧស្សាហកម្ម (ដំណាំកៅស៊ូ) និងសាងសង់រោងចក្រកែច្នៃ ស្ថិតនៅភូមិអូរពោធិ៍ ឃុំរម្មណីយ៍ ស្រុករវៀង ខេត្តព្រះវិហារ មានទុនវិនិយោគប្រមាណ ២៤,៤៩លានដុល្លារអាមេរិក និងអាចបង្កើតការងារបាន ៥៤៧កន្លែង។

៦- ក្រុមហ៊ុន “MING FAI ENTERPRISE (CAMBODIA) CO.,LTD.” គម្រោងបង្កើតរោងចក្រផលិតគ្រឿងសំអាង និងសំបកដបគ្រឿងសំអាង ស្ថិតនៅផ្លូវជាតិលេខ៤១ (ផ្លូវព្រះអង្គឌួង) ភូមិវាលវង់ ឃុំសែនដី ស្រុងសំរោងទង ខេត្តកំពង់ស្ពឺ មានទុនវិនិយោគប្រមាណ ១០,៣៣លានដុល្លារអាមេរិក និងអាចបង្កើតការងារបាន ៤៧០កន្លែង។

៧- ក្រុមហ៊ុន “PRINCE HUAN YU REAL ESTATE” គម្រោងសាងសង់-អាជីវកម្មសណ្ឋាគារថ្នាក់ផ្កាយ៥ ចំនួន ២.១០៣បន្ទប់ និងមជ្ឈមណ្ឌលពាណិជ្ជកម្ម ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិ៤ សង្កាត់លេខ៤ ខណ្ឌមិត្តភាព ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ មានទុនវិនិយោគចំនួន ៣០០លានដុល្លារអាមេរិក និងអាចបង្កើតការងារបាន ២.៦៨១កន្លែង។

៨- ក្រុមហ៊ុន “XIN HAO HUI ENTERTAINMENT CO.,LTD.” គម្រោងសាងសង់ និងអាជីវកម្មសណ្ឋាគារថ្នាក់ផ្កាយ៥ និងរីសត ស្ថិតនៅភូមិ១ សង្កាត់លេខ៣ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ មានទុនវិនិយោគចំនួន ១១លានដុល្លារអាមេរិក និងអាចបង្កើតការងារបាន ២៦១កន្លែង ៕

អត្ថបទដោយ៖ ម៉េង សុងលី​

LEAVE A REPLY

Please enter your comment!
Please enter your name here