ផលិតផលសាច់ជ្រូករបស់អាមេរិកទាក់ទាញខ្លាំង កំពុងតែចូលទៅកើបលុយនៅកូរ៉េ និងអាមេរិកឡាទីន

0
149

អាមេរិកមិនត្រឹមតែជាប្រទេសអំណាចពិភពលោកនោះទេ តែថែមទាំងជាប្រទេសមួយ ដែលពិភពលោកទទួលស្គាល់ស្ទើរគ្រប់វិស័យ មិនថាទីផ្សា ពាណិជ្ចកម្ម ឬផលិតផលឡើយ ពោលគឺផលិតផលអាមេរិក ទៅដល់ទីណា គឺរីកសាយនៅទីនោះម្តង។

ថ្មីៗនេះផលិតផលសាច់ជ្រូករបស់អាមេរិក កំពុងតែល្បីល្បាញខ្លាំង ខណៈដែលប្រទេសពី គឺកូរ៉ាខាងត្បូង និងអាមេរិកឡាទីន កំពុងតែដាក់ទុនវិនិយោគ នាំផលិតផលសាច់ជ្រូករបស់សហរដ្ឋអាមេរិក មកលក់នៅក្នុងប្រទេសរបស់ខ្លួន ហើយកំពុងតែមានទីផ្សារផ្ទុះខ្លាំងជាមួយនិងយីហោ។

តួយ៉ាងថ្មីនេះអាមេរិកមានចុះកិច្ចសន្យាលក់ផលិតផលសាច់ជ្រូករបស់ខ្លួនទៅអោយកូរ៉េ ដោយសំទុះនៃការលក់កើនឡើងពី ៣១% ដល់​៣៥ % ខណៈដែលផលិតផលនាំចូលពីអាមេរិកសំខាន់បំផុតរបស់កូរ៉េ គឺផលិតផលសាច់ជ្រូកនេះតែម្តង។


ចំពោះសាច់ជ្រូករបស់អាមេរិក បានធ្វើអោយមានសំទុះទីផ្សាកក្រើកឡើងខ្លាំង ដែលក្នុងនោះកូរ៉េបានចាយលុយប្រមាណជា ៤៨៩.២ លានដុល្លាអាមេរិក ខណៈពេលដែលទំហំទឹកប្រាក់នៃការនាំចេញសាច់ជ្រូកទៅកាន់អាមេរិកឡាទីនប្រមាណជា ២២៧.៩ លានដុល្លាអាមេរិក ដែលទិន្នន័យនេះជាទិន្នន័យមួយ​ ដែលបង្ហាញថាយីហោសាច់ជ្រូកអាមេរិកនិងមានឥទ្ធិពលខ្លាំងនាពេលអនាគត ខណៈពេលដែលចំណេកនៃកានាំចេញកំពុងតែពង្រឹងសក្តានុពលរបស់ខ្លួនៅក្នុងទីផ្សាអាស៊ីនិង អឺរុបតែម្តង។

ទីផ្សារសាច់ជ្រូករបស់អាមេរិកកំពុងតែវាយលុកទីផ្សារខ្លាំង ថ្វីត្បិតតែផលិតសាច់ជ្រូកអាមេរិកមិនទាន់ល្បីខ្លាំងក្លានៅអាស៊ីក៏ដោយ តែអ្វីដែលជាសក្តានុពលខ្លាំងរបស់យីហោអាមេរិកនោះគឺ ទីផ្សាអាស៊ីនៅមានការខ្វះខាតខ្លាំង លើសុវត្ថិភាបសាច់ជ្រូក ហើយសហគ្រិនទាំងឡាយគួរតែសម្លឹងមើលអោយច្បាស់ ពីទីផ្សារសាច់ជ្រូកទាំងក្នុប្រទេស និងទីផ្សារនៅអាស៊ីផងដែរ។

ដោយ៖ នេន សុធី

LEAVE A REPLY

Please enter your comment!
Please enter your name here