YOUADME តំណាងឲ្យក្រុមហ៊ុននៅកម្ពុជាចូលរួមព្រឹត្តិការណ៍ធំបំផុតរបស់ពិភពលោក FINTECH FESTIVAL

0
231

រាជធានីភ្នំពេញ៖ YouAdMe ជាក្រុមហ៊ុនបង្កើតថ្មី(startup)នៅកម្ពុជា ដែលបង្កើតឡើងដោយស្ថាបនិកសឹង្ហបុរី និងជាម្ចាស់ជ័យលាភីនៃព្រឹត្តិការណ៍ ASEAN Pitchfest 2018 នៅក្នុងប្រទេសកម្ពុជា បានជាប់ជាបេក្ខភាពមួយក្នុងចំណោមបេក្ខភាពឆ្នើម ៦០ ចុងក្រោយ ដែលត្រូវបានជ្រើសចេញពីការដាក់ស្នើចំនួន ៥១៤ មកពីជាង៤០ប្រទេស សម្រាប់កម្មវិធីពានរង្វាន់ Global Fintech Hackcelerator and Fintech Awards នៅឯព្រឹត្តិការណ៍ Singapore FinTech Festival ឆ្នាំនេះ។

ម្ចាស់ជ័យលាភីព្រឹត្តិការណ៍ ASEAN PitchFest 2018 នៅកម្ពុជា


Winning in ASEAN PitchFest 2018 in Cambodia 

Singapore FinTech Festival គឺជាព្រឹត្តិការណ៍ធំបំផុតមួយរបស់ពិភពលោក ដែលរៀបចំដោយអាជ្ញាធររូបិយវត្ថុសឹង្ហបុរី (MAS)

កម្មវិធី App ដែលគ្រោងនឹងដាក់ឲ្យដំណើរការក្នុងឆ្នាំ២០១៩នេះ នឹងសហការជាមួយក្រុមហ៊ុនផ្តល់សេវាទូទាត់ប្រាក់ឈានមុខគេនៅកម្ពុជា ដើម្បីធ្វើជាដៃគូទូទាត់របស់ខ្លួន។ ក្រុមហ៊ុនដែលចូលរួមនឹងមានដូចជាក្រុមហ៊ុន F&B ល្បីៗនៅកម្ពុជា និងបណ្តាហាងលក់ទំនិញនានានៅឯមជ្ឈមណ្ឌលលក់រាយដ៏ទំនើបក្នុងរាជធានីភ្នំពេញ។
YouAdMe
នឹងធ្វើឲ្យប្រសើរឡើងនូវពិភពនៃប្រព័ន្ធផ្សព្វផ្សាយ និងការធ្វើទីផ្សារ តាមរយៈការបង្កើតកម្មវិធី ដែលផ្តល់ឱកាសស្មើៗគ្នាដល់យុវជន ដើម្បីប្រើប្រាស់ទេពកោសល្យ និងភាពច្នៃប្រឌិតរបស់ខួន ដែលមានភាពសមស្របបំផុតទៅនឹងឧស្សាហកម្មនេះ ដើម្បីទទួលបានរង្វាន់។

សិក្ខាសាលារបស់ YouAdMe ជាមួយសហគ្រាស SME នៅកម្ពុជា

Seminars with SMEs in Cambodia

ជាងនេះទៅទៀត សហគ្រាសធុនតូច និងមធ្យម នឹងមានលទ្ធភាពកាន់តែលឿន និងងាយស្រួល ក្នុងការទទួលបានដំណោះស្រាយទីផ្សារ ដែលមានតម្លៃសមរម្យ និងប្រកបដោយគុណភាព ដើម្បីជួយកសាងម៉ាកយីហោរបស់ពួកគេ ដោយមិនចាំបាច់ចំណាយថវិកាច្រើនសម្រាប់ការផ្សព្វផ្សាយអាជីវកម្ម ដូចដែលធ្លាប់បានធ្វើកន្លងមក។

YouAdMe មានគោលបំណងផ្លាស់ប្តូរទិដ្ឋភាពនៃអាជីវកម្មលក់រាយក្នុងប្រទេសកម្ពុជា តាមរយៈការបង្កើតបណ្តាញផ្សព្វផ្សាយពាណិជ្ជកម្មដែលមានតម្លៃសមរម្យ និងមាននិរន្តរភាពទៅដល់ក្រុមហ៊ុន ព្រមជាមួយនឹងការលើកទឹកចិត្តអតិថិជនឲ្យប្រើប្រាស់ភាពច្នៃប្រឌិតដ៏មានអត្ថន័យ រួមជាមួយនឹងប្រជាប្រិយភាពរបស់ពួកគេ ដើម្បីបន្ថែមគុណតម្លៃនៅលើទីផ្សារ ហើយដែលអតិថិជននឹងទទួលបានអត្ថប្រយោជន៍ត្រលប់មកវិញ។

ចូលរួមគាំទ្រមោទនភាពរបស់កម្ពុជាក្នុងព្រឹត្តិការណ៍ Singapore Fintech Festival នៅឯពិព័រណ៍សឹង្ហបុរី ចាប់ពីថ្ងៃ ១២ ១៤ វិច្ឆិកា ។

ទីតាំង៖ Hall 4, ASEAN ZONE, YOUADME CO. LTD, Kiosk ZK03. 

លោក Bernard Teo អគ្គនាយកក្រុមហ៊ុន YouAdMe ចែករំលែកអំពីការផ្លាស់ប្តូរនៃប្រព័ន្ធផ្សព្វផ្សាយ & បច្ចេកវិទ្យាសម័យឌីជីថល

Bernard Teo, CEO of YouAdMe, sharing about Digital Transformation of Media & Technology.

Phnom Penh: Singaporean founded Cambodian startup, YouAdMe, winner of the ASEAN Pitchfest 2018 in Cambodia, has made it into the Top 60 Finalists out of 514 submissions from 40 over countries for the Global Fintech Hackcelerator and Fintech Awards at this year’s Singapore FinTech Festival, the World’s largest FinTech Festival organized by the Monetary Authority of Singapore (MAS).

The app-based platform slated to launch in 2019 will be partnering Cambodia’s leading payment provider as its payment partner. Participating brands in the pipeline include Cambodia’s most popular F&B chains as well as all retail outlets in Phnom Penh’s upcoming smart city retail centre.

YouAdMe democratizes the Media and Marketing world by creating a level playing field for enthusiastic youths to pit their talent and creativity alongside the big boys in the industry, with equal opportunity to be recognized and rewarded.

On the other hand, SMEs will have quick and easy access to affordable and quality marketing solutions to help build their brand without the hefty price tags advertising used to entail.

YouAdMe aims to transform the retail landscape in Cambodia by creating an affordable and sustainable advertising channel for brands while encouraging consumers to meaningfully use their creativity and the power of their influence to value-add to the marketplace that ultimately exists to cater to consumers.

Support Cambodian Pride at the Singapore Fintech Festival at Singapore Expo from 12 – 14 November. You may locate their kiosk at Hall 4, ASEAN ZONE, YOUADME CO. LTD, Kiosk ZK03.

CONTACT INFO

Facebook: www.facebook.com/YouAdMeKH

Website: www.youadme.com/KH

Email: [email protected] 

LEAVE A REPLY

Please enter your comment!
Please enter your name here