អ្នកអាចដឹកសេះឲ្យទៅស្រះបាន ​តែអ្នកមិនអាចបង្ខំសេះឲ្យផឹកទឹកបានទេ

0
249

ឃ្លាបុរាណគេបានលើកទ្បើងថា យើងអាចដឹកសេះទៅស្រះបាន តែមិនអាចបង្ខំសេះឲ្យផឹកទឹក បានទេ។ នេះជាឃ្លាមួយដែលខ្ញុំបានដកស្រង់ចេញពីសៀវភៅ​ចង់ពូកែរកសុី​ត្រូវចេះសំលៀងពូថៅ។

មួយឃ្លានេះមានន័យណាស់សម្រាប់ការដឹកនាំរបស់ខ្ញុំ។ ជាងបីឆ្នាំមកហើយ ខ្ញុំបានព្យាយាមបង្ខំសេះឲ្យផឹកទឹក ដោយប្រើច្រើនមធ្យោបាយ។ ខ្ញុំបានប្រើទាណ្ឌកម្ម បើសេះមិនព្រម ផឹកទឹកទេ សេះនោះត្រូវបាត់បង់ប្រាក់ឧបត្តមផ្សេងៗ។ បើសេះមិនព្រមផឹកទឹកទេ សេះនោះ នឹងនៅជាមួយខ្ញុំមិនបានយូរទេ។ បើសេះមិនព្រមផឹកទឹកទេ ខ្ញុំនឹងដេញសេះនោះចោល។

ទោះខ្ញុំខំប្រើទណ្ឌកម្មគ្រប់ទំរង់ គ្រប់ច្បាប់ក៏ដោយ ក៏សេះមួយភាគធំ មិនព្រមផឹកទឹកទ្បើយ ទោះបីមានសេះខ្លះ ព្រមផឹក ក៏ពួកគាត់មិនផឹកដោយទឹកចិត្តដែរ ព្រោះគឺផឹកឲ្យតែល្អមើលតែប៉ុណ្ណោះ។ នៅក្នុងករណីនេះ លទ្ធផលដែលខ្ញុំទទួល គ្រាន់ល្អមើល ប៉ុណ្ណោះ រីឯដំណើរការរបស់ក្រុមហ៊ុនគឺទៅមុខយ៉ាងយឺតបំផុត។


អ្វីដែលអាក្រក់ជាងនេះទៅទៀត គឺក្រោយពីបានដាក់ចេញនូវ ច្បាប់ពិន័យ បង្ខំសេះឲ្យផឹកទឹក ហើយ ខ្ញុំក៏ត្រូវអង្គុយចំណាយពេលដ៏ច្រើនទៀត ដើម្បីធ្វើឲ្យប្រកដថា សេះទាំងអស់នឹងផឹកទឹក តាមការចង់បានរបស់ខ្ញុំ។ ខ្ញុំគិតថា គំនិតការបង្ខំសេះឲ្យផឹកទឹកនេះគឺខុសទាំងស្រុង ហើយដោយសារ គំនិតនេះហើយដែលធ្វើឲ្យខ្ញុំដើរចេញពីក្រុមហ៊ុនមិនរួចទ្បើយ។ ទោះយ៉ាងណា កំហុសដឹកនាំសេះរបស់ខ្ញុំបានធ្វើឲ្យធ្វេងយល់ នូវវិធីមួយចំនួន ដើម្បីឲ្យការដឹកនាំសេះបានប្រសើរ ជាងមុន។

យើងមិនអាចបង្ខំសេះឲ្យផឹកទឹកទេ បើសេះនោះមិនស្រេកទឹក។ នេះជាមេរៀនទីមួយ ចេញពីកំហុសនៃការដឹកនាំរបស់ខ្ញុំដែលចូលចិត្តបង្ខំគេឲ្យធ្វើតាម អ្វីដែលខ្លួនចង់បាន ខណៈ អ្នកដែលធ្វើនោះមិនចង់សោះ។ ខ្ញុំបានយល់ឃើញថា អ្វីដែលខ្ញុំត្រូវធ្វើនោះ គឺត្រូវធ្វើឲ្យសេះនោះ ស្រេកទឹកឲ្យបាន នោះទោះសេះនោះមិនចង់ផឹក ក៏គង់តែផឹកដែរ។ មានន័យថា យើងត្រូវជួយសេះ ឲ្យបង្កើតនូវមហិច្ឆតាសម្រាប់ខ្លួនគាត់សិន ហើយនៅពេលដែលឃ្លានហើយ ស្រេកហើយ នោះសេះនឹងផឹកទឹកដោយខ្លួន មិនចាំបាច់បង្ខំទ្បើយ។ នេះជាដំណោះស្រាយទី១ នៃការដឹកនាំ ដោយមិនដឹកនាំ។

បើលោកអ្នករកសុី​នៅមិនទាន់ទៅមុខទេ​សាកអានសៀវភៅនេះទៅ​អាចជួយអ្នកបាន។​សៀវភៅមួយក្បាល​នេះមានលក់នៅតាមបណ្ណាគារ​ជាច្រើន​ដូចជា​បណ្ណាគារ​សន្តិភាព​និង​អង្គរធំ​១២ដុល្លារដឹកដល់កន្លែង​ 017 300 844, 016 300 843។​

អត្ថបទដោយ៖ ​សំ កុសល
អ្នកនិពន្ធសៀវភៅ​​ "ចង់ពូកែរកសុី ត្រូវចេះសំលៀងពូថៅ"
សៀវភៅទី២​របស់ខ្ញុំ​ “លក់អារម្មណ៍” ចេញលក់នៅចុងខែវិច្ឆកា
ទំនាក់ទំនងភ្នាក់ងារលក់ 092 575823
ចូលទិញសៀវភៅ​និងវីដេអូ www.samkosal.com
ទំនាក់ទំនងអ្នកនិពន្ធផ្ទាល់តាមហ្វេសប៊ុក​ Sam Kosal

LEAVE A REPLY

Please enter your comment!
Please enter your name here