ថៃ​ និងវៀតណាម ប្រឆាំងនឹងការនាំចេញអង្ករជាង២០ម៉ឺនតោនទៅហ្វីលីពិន ក្រោយDuterte កំណត់ច្បាប់ថ្មី

0
439

(ហ្វីលីពីន)៖ កិច្ចព្រមព្រៀងចរចារនាំចូលអង្ករពីប្រទេសវៀតណាម និងថៃ ទៅកាន់ប្រទេសហ្វីលីពីន កំពុងជាប់គាំងក្រោយគោលការណ៍ថ្មីរបស់ភាគីហ្វីលីពីនតឹងតែងពេក។​

កិច្ចព្រមព្រៀងទទួលទិញអង្ករពីវៀតណាម និងថៃ ប្រមាណ២៥ម៉ឺនតោន នាំចេញទៅហ្វីលីពីនត្រូវបានផ្អាកបណ្តោះអាសន្ន ក្រោយមានការជំទាស់ប្រឆាំងនឹងការកំណត់គោលការណ៍ថ្មី ដែលចេញដោយប្រធានាធិបតីហ្វីលីពីន Duterte។

តាមការបង្ហើបពីភាគីនាំចេញថៃ និងវៀតណាមបានបញ្ជាក់ថា គោលការណ៍ថ្មីនេះមានភាពតឹងរឹងពេក ដែលបង្កផលវិបាកខ្លាំង ជាហេតុធ្វើឲ្យប្រទេសទាំងពីរមិនអាចបំពេញគ្រប់លក្ខខណ្ឌរបស់ភាគីហ្វីលីពីនបានឡើយ។


ហ្វីលីពីនជាប្រទេសដែលនាំចូលអង្ករប្រមាណជាង២.៤លានតោនពីបណ្តាប្រទេសផ្សេងៗជារៀងរាល់ឆ្នាំ ហើយប្រទេសដែលនាំចូលអង្ករទៅកាន់ប្រទេសមួយនេះច្រើនបំផុតគឺប្រទេសថៃ និងវៀតណាម។

គួរជម្រាបផងដែរថា កាលពីខែមុន ប្រធានាធិបតី Duterte បានលុបចោលការគ្រប់គ្រងរបស់រដ្ឋាភិបាល លើការនាំចូលអង្ករដែលមានអាយុកាល២០ឆ្នាំចោលតែម្តង ដោយធ្វើការកែសម្រួលកំណត់ទិសដៅអតិភាពលើកកម្ពស់បង្កើនផលិតភាពក្នុងស្រុក និងជម្រុញកាត់បន្ថយតម្លៃម្ហូបអាហារនៅក្នុងស្រុក៕

LEAVE A REPLY

Please enter your comment!
Please enter your name here