កុំឲ្យខាតពេលច្រើន! ចង់ធ្វើលិខិតឆ្លងដែនសម្រាប់ឆ្នាំថ្មីត្រូវមានរបស់សំខាន់ទាំង ៣ នេះ

0
6171

ចង់ធ្វើលិខិតឆ្លងដែនតើរឿងអ្វីខ្លះដែលអ្នកត្រូវដឹង? ជៀសវាងការចាយអស់លុយច្រើន និងកុំឲ្យពិបាកទៅកន្លែងធ្វើលិខិតឆ្លងដែនច្រើនដងទៀតនោះ ។ ហើយគន្លឹះខាងក្រោមនេះដែលអ្នកត្រូវដឹងមុនកាន់លុយទៅធ្វើ លិខិតឆ្លងដែននោះ ។

យោងតាមប្រភពកន្លែងធ្វើលិខិតឆ្លងដែន អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម ក្រសួងមហាផ្ទៃនាយកដ្ឋានលិខិតឆ្លងដែន ទីស្នាក់ការផ្ដល់លិខិតឆ្លងដែនធម្មតា ទីតាំងផ្សារទំនើបអ៊ីអន ២ មានដូចខាងក្រោម ។

របស់អ្នកដែលធ្វើលិខិតឆ្លងដែនគ្រប់រូបត្រូវមាន ដើម្បីធ្វើឯកសារ រួមមាន ៖ សៀវភៅគ្រួសារ អត្តសញ្ញាណប័ណ្ណសញាតិខ្មែរ(ស៊េរីថ្មី) នឹង សំបុត្របញ្ជាក់កំណើត ។


បញ្ជាក់ឯកសារទាំង ៣ នេះលោកអ្នកអាចមានមួយណាក៏បានដែរ ដើម្បីភ្ជាប់ឯកសារទៅឲ្យមន្រ្ដីធ្វើលិខិតឆ្លងដែន តែយកល្អគួរកាន់ទៅទាំង ៣ ជៀសវាងការខ្វះខាតចន្លោះត្រង់ណាមួយ តែបើអ្នកគ្មានសៀវភៅគ្រួសារទេ(នៅជាមួយគ្រួសារ) អ្នកអាចមានត្រឹម សំបុត្របញ្ជាក់កំណើត និង អត្តសញ្ញាណប័ណ្ណក៏បានដែរ ។ ចំណាំ ៖អត្តសញ្ញាណប័ណ្ណស៊េរីថ្មីទើបអាចធ្វើបាន ។

សម្រាប់តម្លៃធ្វើលិខិតឆ្លងដែនមាន ២ ករណី ៖

  • ការផ្ដល់លិខិតឆ្លងដែនគំរូថ្មី (អាយុ ០៦ ឆ្នាំឡើង)
  • សេវាធម្មតា តម្លៃ ១០០ ដុល្លារ រយៈពេលធ្វើ ១៥ ថ្ងៃ សុពលភាពរយៈពេល ១០ ឆ្នាំ
  • សេវាឆាប់រហ័សកម្រិតមធ្យម តម្លៃ ១៥០ ដុល្លារ រយៈពេលធ្វើ ៧ ថ្ងៃ សុពលភាពរយៈពេល ១០ ឆ្នាំ
  • សេវាឆាប់រហ័ស តម្លៃ ២០០ ដុល្លារ រយៈពេលធ្វើ ១ ថ្ងៃ សុពលភាពរយៈពេល ១០ ឆ្នាំ
  • ការផ្ដល់លិខិតឆ្លងដែនគំរូថ្មី (អាយុ ០ ឆ្នាំ ដល់ ០៥ ឆ្នាំ)
  • សេវាធម្មតា តម្លៃ ៨០ ដុល្លារ រយៈពេលធ្វើ ១៥ ថ្ងៃ សុពលភាពរយៈពេល ៥ ឆ្នាំ
  • សេវាឆាប់រហ័សកម្រិតមធ្យម តម្លៃ ១២០ ដុល្លារ រយៈពេលធ្វើ ៧ ថ្ងៃ សុពលភាពរយៈពេល ៥ ឆ្នាំ
  • សេវាឆាប់រហ័ស តម្លៃ ១៦០ ដុល្លារ រយៈពេលធ្វើ ១ ថ្ងៃ សុពលភាពរយៈពេល ៥ ឆ្នាំ

ចំណុចខាងលើនេះដែលអ្នកគួរដឹងមុនកាន់លុយទៅធ្វើលិខិតឆ្លងដែន ជៀសវាងមិនដឹងតម្លៃ ឬ ខ្វះឯកសារនាំឲ្យខាតពេលអ្នកច្រើន ៕

អត្ថបទដោយ ៖ ឆាំ មករា

 

 

LEAVE A REPLY

Please enter your comment!
Please enter your name here