មកស្គាល់ឡានល្បីៗ ៣ សេរ៊ី ដែលចាត់ទុកថាស៊ីសាំងតិចបំផុតនៅឆ្នាំ ២០១៨ នេះ

0
2845

គតដល់ឆ្នាំ ២០១៨ នេះ ឡានសេរ៊ីថ្មីៗដែលទើបចេញលក់សុទ្ធតែចាត់ទុកថាស៊ីសាំងតិចបំផុត ទៅតាមបច្ចេកវិទ្យាចុងក្រោយ បូករួមទាំងម៉ាស៊ីនប្រភេទកូនកាត់ផងដែរ ហើយឡាន ៣ សេរ៊ីខាងក្រោមនេះអាចជាឡានដែលឲ្យអ្នកពិចារណាបានព្រោះវាជួយសន្សំលុយបានច្រើនលើការចំណាយសាំង ។

១- Toyota Camry 2019

ទើបតែចុងឆ្នាំ ២០១៩ ទេ ប៉ុន្តែក្រុមហ៊ុន Toyota បានចេញសេរ៊ី Camry 2019 បាត់ទៅហើយ ដែលទើបសម្ភាធន៍ជាផ្លូវការនៅថៃកាលពីថ្ងៃ ២៩ ខែតុលាកន្លងទៅ ។ វាបំពាក់មកជាមួយមាស៊ីន៣ ប្រភេទ មាន៤ ស៊ីឡាំង និង ៦ ស៊ីឡាំង ប្រភេទទីមួយគឺម៉ាស៊ីន ២.០ លីត្រមាន ៦ លេខដូចម៉ូឌែលចាស់ៗ មួយប្រភេទទៀតមានម៉ាស៊ីន ២.៥ លីត្រខ្លាំងជាងមុនសម្រាប់ការបើកបរឆ្ងាយៗ មានដល់ទៅ ៨ លេខ និងចុងក្រោយជាម៉ាស៊ីនស្តង់ដារកូនកាត់ ២.៥ លីត្រ អាចប្រើម៉ូទ័រអគ្គីសនីជំនួសម៉ាស៊ីនសាំង និងបើកបរដោយលេខអូតូបាន​។


ស្រដៀងគ្នានឹងម៉ូឌែល ២០១៨ ដែរ ប្រភេទម៉ាស៊ីនកូនកាត់ XLE ស៊ីសាំង ៣.៧ លីត្រក្នុងការបើកបរចម្ងាយ ៧០ គីឡូមែត្រនៅទីក្រុង និង ៧៥ គីឡូម៉ែត្រនៅផ្លូវធំ ហើយបើអ្នកចង់រកឡានដែលស៊ីសាំងតិចជាងនេះទៀត អ្នកអាចជ្រើសរើស Camry Hybrid LE បាន ដោយវាបានបំពាក់អាគុយប្រភេទ lithium-ion អាចសាកភ្លើងដោយស្វ័យប្រវត្តិ និងស៊ីសាំងតិចត្រឹមតែ ៣.៧ លីត្រក្នុងការបើកបរ ៨២ គីឡូម៉ែត្រ នៅទីក្រុង និង ៨៥ គីឡូម៉ែត្រនៅផ្លូវធំ ឬ ៤.៣ លីត្រក្នុងការបើកបរ ១០០ គីឡូម៉ែត្រ ។

២- Honda Accord 2018

Honda Accord ត្រូវបានទស្សនាវដ្តីជាច្រើនចុះផ្សាយថាវាជាឡានដែលស៊ីសាំងតិចបំផុតប្រចាំយីហោ Honda ។ វាបំពាក់មកជាមួយម៉ាស៊ីនកូនកាត់ប្រភេទថ្មី មានមុខងារ Two turbocharged ម៉ាស៊ីនមាន ៤ ស៊ីឡាំងទំហំ ១.៥ លីត្រ ប្រហាក់ប្រហែលគ្នានឹង Honda CR-V ដែរ ។ វាមានកម្លាំងម៉ាស៊ីន ១៩២ សេះ អាចបើកបរដោយលេខស្វ័យប្រវត្តិបាន ។

វាក៏មានម៉ាស៊ីនមួយប្រភេទទៀត ២.០ លីត្រ មានកម្លាំង ២៥២​ សេះ មាន ១០ លេខ ជាមួយគ្នានេះវាស៊ីសាំងជាមធ្យម ៤.៥ លីត្រក្នុងការបើកបរចម្ងាយ ១០០ គីឡូម៉ែត្រ ។

៣-Chevrolet Cruze 2019

Chevrolet Cruze ជាឡានប្រភេទថ្នាក់កណ្តាលសម្រាប់ធ្វើដំណើរជាលក្ខណៈគ្រួសារដូចឡានទាំងពីរខាងលើដែរ វាមានម៉ាស៊ីន ១.៤ លីត្រ មាន ៤ ស៊ីឡាំង ជាមួយមុខងារ turbocharged ។ វាមានពីរជម្រើសគឺម៉ាស៊ីនប្រើហ្គាសមានកម្លាំង ១៥៣ សេះ មាន ៦ លេខស្វ័យប្រវត្តិ និងមួយប្រភេទទៀតប្រើសាំងទំហំ ១.៦ លីត្រ មានកម្លាំងម៉ាស៊ីន ១៣៧ សេះ មាន ៩ លេខ ។

ទាំងការរចនា និងកម្លាំងម៉ាស៊ីនរបស់ឡានមួយនេះ អាចចាត់ទុកថាប្រកួតប្រជែងខ្លាំងជាមួយ Toyota និង Honda ក្នុងនោះវាមានកម្រិតស៊ីសាំង ៥ លីត្រក្នុងការបើកបរ ១០០ គីឡូម៉ែត្រ និងស៊ីហ្គាសអស់ ៦ លីត្រសម្រាប់ការបើកបរ ១០០ គីឡូម៉ែត្រដូចគ្នា ។

អត្ថបទ៖ ហ៊ួត សុធារ៉ា

 

LEAVE A REPLY

Please enter your comment!
Please enter your name here