ដឹងទេឆ្នាំ ២០១៧ កន្លងទៅ ថៃជាប់លេខមួយជាប្រទេសផលិតរថយន្ដបានច្រើនជាងគេលើទឹកដីអាស៊ី

0
321

កន្លងទៅជាង ១ មួយឆ្នាំហើយដែលប្រទេសផលិតឡាននៅអាស៊ីទាំងអស់បានបង្ហាញតារាងចំណាត់ថ្នាក់របស់ខ្លួនពីការនាំរថយន្ដចេញទៅលក់ក្រៅ ស្រុកនឹងធ្វើការផលិតរថយន្ដនៅក្នុងស្រុកបានច្រើនជាងគេនោះ ។

យោងតាមប្រភពព័ត៌មានក្រៅស្រុក indonesia-investments បានបង្ហាញពីទិន្នន័យពីប្រទេសដែលផលិតរថយន្ដសម្រាប់លក់ក្នុងស្រុក និងក្រៅស្រុកបានច្រើនជាងគេ គឺប្រទេសថៃ ដែលជាប់ចំណាត់ថ្នាក់លេខមួយលើបណ្ដាប្រទេសផ្សេងទៀត ដែលមានទិន្នន័យរថយន្ដដែលផលិតបានប្រហាក់ប្រហែលគ្នានេះដែរ ។

ដោយឆ្នាំ ២០១៧ កន្លងទៅប្រទេសថៃហាក់ទទួលបានអត្រាខ្ពស់ជាងបណ្ដាប្រទេសផ្សេងទៀតដូចជា ប្រទេសឥណ្ឌូនេស៊ី, ម៉ាឡេស៊ី, ហ្វីលីពីន, វៀតណាម, សិង្ហបុរី, ប៊្រុយណេ និងប្រទេស មីយ៉ាន់ម៉ា ជាដើម ដែលប្រទេសថៃផលិតបានរថយន្ដរហូតដល់  ១,៩៨៨,៨២៣ គ្រឿង និងធ្វើការលក់ក្នុងស្រុកមានចំនួន ៨៧១,៦៥០ គ្រឿង កើន ២% បើធៀបនឹងឆ្នាំរួចហើយ ។


ជាងនេះដែរ ប្រទេសថៃក៏បានឈរនៅលេខរៀងទី ១ នៅ​អាស៊ីអាគ្នេយ៍ ឬ ​អាស៊ាន (ASEAN) កំពូលតារាងរថយន្ដដែលផលិតសម្រាប់លក់បានច្រើនជាងគេប្រចាំតំបន់ ។

លើសពីនេះដែរ គ្រប់បណ្ដាប្រទេសទាំងអស់ដែលផលិតរថយន្ដនៅអាស៊ាន សរុបមានចំនួន ៤,០៤១,៥២៦ គ្រឿង កើនឡើង ១% បើធៀបទៅនឹងឆ្នាំ ២០១៦ កន្លងដែលប្រទេសទាំងអស់ផលិតរថយន្ដបានត្រឹម ៤,០២០,៤៩៤ ប៉ុណ្ណោះ ។

ជាមួយគ្នានេះ បើយើងក្រឡេកទៅមើលប្រទេសបន្ទាប់ពីប្រទេសថៃ ដូចជា ប្រទេសឥណ្ឌូនេស៊ី ផលិតរថយន្ដបាន  ១,២១៦,៦១៥ គ្រឿង កើនដល់ ៣% ធៀបទៅនឹងឆ្នាំមុន ។

ក្នុងចំណោមប្រទេសទាំងអស់នោះ មានតែអ្នកក្បែរខាងយើងទេដែលនាំរថយន្ដចេញទៅក្រៅស្រុកបានច្រើនជាងគេ ហើយក៏មានរថយន្ដមួយចំនួនធំដែលនាំមកទីផ្សារកម្ពុជាយើង ដូចយើងធ្លាប់ឃើញពពួករថយន្ដដែលមានចង្កូតស្ដាំរួចមកហើយ ពួករថយន្ដនេះហើយគឺនាំចូលពីប្រទេសថៃមកលក់នៅកម្ពុជាយើង ៕

អត្ថបទដោយ ៖ ឆាំ មករា

LEAVE A REPLY

Please enter your comment!
Please enter your name here