ទស្សនៈជំនួញ «សហគ្រិនអចលនទ្រព្យជោគជ័យខ្លាំង តែងតែជាមនុស្សឆ្កួតខ្លាំង»

0
886

សហគ្រិនដែលដឹកនាំអាជីវកម្មអ្វីមួយទទួលបានភាពជោគជ័យនៅលើពិភពលោក តែងជាមនុស្សមានបុគ្គលិកលក្ខណៈខុសពីមនុស្សធម្មតាទាំងការគិត និងការធ្វើសកម្មភាពផ្សេងៗ។ ការធ្វើរឿងខុសពីគេ ប្លែកពីមនុស្សទូទៅនេះហើយ បានជាពួកគេ តែងទទួលបានលទ្ធផលថ្មីប្លែក គ្មាននរណានឹកស្មានដល់។ ជាពិសេសគំនិតលើអាជីវកម្មប្លែក ធ្វើឲ្យមនុស្សជុំវិញខ្លួនគិតថា ពួកគេជាមនុស្សឆ្កួត ហើយមិនបានគាំទ្រគំនិតទាំងនេះទេ ថែមទាំងរារាំងមិនឲ្យធ្វើក៏មានដែរ ព្រោះគេយល់ថាជារឿងអត់ប្រយោជន៍ ជារឿងឆ្កួតៗខ្លាំងបំផតុ។

ហេតុផលសំខាន់អ្វីបានជាសហគ្រិនជោគជ័យខ្លាំងលើពិភពលោក តែងតែជាមនុស្សឆ្កួតខ្លាំង ជាការពិតណាស់ពួកគេតែងមានគំនិតប្លែកៗខុសពី ទាញចេញជាសកម្មភាពខុសធម្មតា ឬទម្លាប់របស់មនុស្សទូទៅ។ ពួកគេត្រូវបានមនុស្សជុំវិញខ្លួន ចាត់ទុកជាមនុស្សឆ្កួត ពេលខ្លះត្រូវបានគេរើសអើងទៀតផង តែងគេមិនបានមិនបានគិតស៊ីជម្រៅពេកទេ លើហេតុផលនៃគំនិតចម្លែកៗទាំងនេះ។

តែគំនិតប្លែកៗ ឆ្កួតៗនេះហើយ បានធ្វើឲ្យគេចេញរកស៊ីទទួលបានជោគជ័យខ្លះក្លាយជាសេដ្ឋី ព្រោះគំនិតអាជីវកម្មទាំងនេះ គ្មាននរណាម្នាក់បានដឹងឡើយ។ ការចេញរកស៊ីខុសពីគេ មានគំនិតថ្មីនេះ ដែលជាគន្លឹះក្នុងការដឹកនាំអាជីវកម្មឲ្យទទួលបានជោគជ័យ។ អាជីវកម្មណាមនុស្សឃើញឱកាសចេញរកស៊ីកាន់តែច្រើនគ្នា កត្តាជោគជ័យហាក់មានកម្រិតទាប ព្រោះត្រូវការប្រកួតប្រជែងគ្នាច្រើន។


ជាក់ស្តែង មហាសេដ្ឋីJack Ma ស្ថាបនិកក្រុមហ៊ុនAlibaba ពេលលោកចេញរកស៊ីដំបូងមនុស្សជុំវិញខ្លួនលោកគ្មាននរណាម្នាក់គាំទ្រគំនិតអាជីវកម្មលោកនោះទេ ព្រោះពេលនោះមិនសូវមាននរណាម្នាក់បានស្គាល់អ៊ីធើណេត។ ហើយយល់ឃើញថា Jack Ma ជាមនុស្សឆ្កួតៗ មានមុខរបរជាច្រើនមិនទៅរកស៊ីបែបជាមានគំនិតបែបនេះទៅវិញ។ តែអ្វីដែលមហាសេដ្ឋីនេះមាន គាត់គិតថា នេះជាគំនិតដ៏ត្រឹមត្រូវ បើចេញរកស៊ីរបរនេះ ច្បាស់ជាដោះស្រាយបញ្ហាធំៗរបស់សង្គមចិន ជួយអភិវឌ្ឍន៍សង្គម ហើយអាជីវកម្មនិងទទួលបានជោគជ័យមិនខាន។

ស្ថាបនិកFacebook លោក Mark Zuckerberg បានសម្រេចចិត្តឈប់រៀននៅសាលាដ៏ល្បីល្បាញដែលមានមនុស្សជាច្រើនចង់រៀន គ្មានសំណាងបានចូលរៀន គឺសាលកវិទ្យាល័យហាវើដ ក៏ព្រោះតែចង់សម្រេចក្តីបំណងបង្កើតបណ្តាញសង្គមសម្រាប់បង្កការងាយស្រួលក្នុងការទំនាក់ទំនងរវាងមនុស្ស។ ជាការសម្រេចចិត្តដ៏លំបាកមួយថា តើគួរបន្តការសិក្សានៅសាលា ឬចេញរកស៊ី។ ការសម្រេចចិត្តចេញរកស៊ីបែបនេះហើយ ជាចំណុចចាប់ផ្តើមដំណើរទៅកាន់ភាពជោគជ័យនៃអាជីវកម្ម ក្លាយជាមហាសេដ្ឋីលើពិភពលោក។

ជាការពិតណាស់ មានសហគ្រិនជោគជ័យជាច្រើនទៀត សុទ្ធតែកើតចេញពីបុគ្គលមានគំនិតប្លែកៗ ត្រូវបានមហាជនគិតថា ជាគំនិតឆ្កួតៗ តែវាជាគំនិតបែបទស្សនៈវិស័យវែងឆ្ងាយ ដែលមនុស្សទូទៅមិនអាចមើលឃើញ៕

អត្ថបទដោយ៖ ម៉ន វុទ្ធា

ទំនាក់ទំនងអ្នកនិពន្ធ:Email: [email protected],Facebook:Morn Vuthea

 

LEAVE A REPLY

Please enter your comment!
Please enter your name here