ស្មាតហ្វូន និងថេបប្លេតកំពុងបង្កបញ្ហាសុខភាពផ្លូវចិត្តដល់ក្មេងមានអាយុក្រោម ១០ ឆ្នាំ

0
711

ខណៈបច្ចេកវិទ្យាកំពុងរីកចម្រើនឡើងពីមួយថ្ងៃទៅមួយថ្ងៃ វាបានចូលរួមយ៉ាងសកម្មបំផុតក្នុងជីវភាពរបស់មនុស្សពេលបច្ចុប្បន្ន តែទន្ទឹមនឹងនេះ វាក៏បានបង្កជាបញ្ហាធំមួយចំនួនដែរ ចំពោះអ្នកដែលប្រើប្រាស់មិនត្រូវតាមក្បួនច្បាប់នោះ ។

យោងតាមប្រភពព័ត៌មាន Dailymail ក្រៅស្រុកមួយដែលបានសិក្សាស្រាវជ្រាវឃើញថា កុមារដែលមានអាយុក្រោម ១០ ឆ្នាំអាចនឹងមានផលប៉ះពាល់ខ្លាំងទៅដល់បញ្ហាសុខភាព រហូតបង្កជាបញ្ហាសុខភាពផ្លូវចិត្ត ដោយសារតែការប្រើប្រាស់ស្មាតហ្វូន និងថេបប្លេតច្រើនហួសកំណត់ពេក ។

តាមប្រភពដដែលបានបន្ដថា ការបណ្ដោយក្មេងអាយុក្រោម ១០ ឆ្នាំប្រើប្រាស់ស្មាតហ្វូន និង ថេប្លេតចាប់ពី ២ ម៉ោងឡើងទៅ បានធ្វើឲ្យពួកគេឆាប់មានអារម្មណ៍ធុញថប់ខ្លាំង ព្រោះតែពួកគេតែងចង់ដឹងរឿងថ្មីៗផ្សេងៗទៀតបន្ទាប់ពី របៀបដែលពួកគេបានធ្វើកន្លងមកនោះ ។


ជាងនេះដែរ ក្នុងវ័យប៉ុណ្ណោះខួរក្បាលរបស់កុមារកំពុងទទួលបាននៅគ្រប់រូបភាពទាំងអស់តាមរយៈសកម្មភាពរបស់ពួកគេ ហើយអត្រាភាគរយខ្ពស់បំផុតដែលពួកគេទទួលបាននោះ ប្រសិនបើអ្នកដែលជាឪពុកម្ដាយបណ្ដោយកូនដោយមិនបានគិតពីបញ្ហានោះ វាអាចនឹងប្រឈបបញ្ហាញៀននិងគ្រឿងអេឡិចត្រូនិករបស់ក្មេងក៏ថាបានដែរ ព្រោះតែការស្រលាញ់កូនពេក ហើយតម្រូវតាមចិត្តកូនទាំងខុសផ្លូវ ។

Dailymail ក៏បានបន្ថែមដែរថា ខួរក្បាលរបស់កុមារចន្លោះអាយុប៉ុណ្ណោះកំពុងលូតលាស់ខ្លាំងបំផុត ហើយក៏អាចប្រឈមនឹងបញ្ហាខ្លាំងបំផុតដែរ ព្រោះខួរក្បាលនៅខ្ចី ដាក់អ្វីថ្មីៗគឺពួកគេទទួលបានគ្រប់យ៉ាង និងមានការចងចាំល្អទៀតផង ។

តាមប្រភពមួយពីប្រទេសអង់គ្លេសបានលើកឡើងដែរថា កុមារនៅអង់គ្លេសចំណាយពេលជាង ៥ ម៉ោងទៅលើគ្រឿងអេឡិចត្រូនិចស្ទើគ្រប់ប្រភេទ ទៅតាមលទ្ធភាពដែលឪពុកម្ដាយបានចំណាយលុយទិញរបស់ប្រើប្រាស់ទាំងនោះឲ្យប្រើ ដែលបង្កជាបញ្ហាធ្ងន់ធ្ងរសម្រាប់ពួកគេ ។

ជាពិសេសក៏មានកុមារទទួលរងសម្ពាធផ្លូវចិត្តច្រើនដែរ ដោយសារតែការប្រើប្រាស់ខុសផ្លូវ ដូចជាពួកចំណាយពេលទៅលើល្បែងកំសាន្ដ (ហ្គេម) ដែលមានរឿងឈ្នះ ចាញ់ ដូច្នេះហើយទើបធ្វើឲ្យកុមារងាយទទួលរង បញ្ហាផ្លូវចិត្តនេះរហូតដល់បង្កើតចិត្តហ៊ានដើរផ្លូវខុសទៀតផង ព្រោះនៅក្មេងអ្វីក៏ហ៊ានធ្វើដែរ ។

បន្ថែមពីនោះទៀតដែរ មានអ្នកស្រាវជ្រាវទាក់ទងនឹងផ្នែកសុខភាពផ្លូវចិត្តនេះជាច្រើនបាននិយាយដូចគ្នានេះដែរថា វាអាចជាការល្អ ប្រសិនបើអ្នកចេះកំណត់ពេលវេលាសម្រាប់ការប្រើប្រាស់គ្រឿងអេឡិចត្រូនិចរបស់កុមារ ក្នុងមួយថ្ងៃតាមអ្វីដែលអ្នកចង់ឲ្យពួកគេប្រើប្រាស់ តែកុំឲ្យលើសចាប់ពី ២ ម៉ោងឡើងទៅ ករណីលើសនេះវាអាចកើតបញ្ហាប្រឈមខ្លះទៅដល់កុមារ ប្រសិនបើអ្នកគួរជៀសវាងការបណ្ដោយកូនឲ្យកាន់ទូរស័ព្ទលេងហ្គេម ឬ មើល វីដេអូតុក្កតាច្រើនម៉ោងទៀតទៅ ។

អត្ថបទដោយ ៖ ឆាំ មករា

 

LEAVE A REPLY

Please enter your comment!
Please enter your name here