ស្ថាបនិកផលិតក្រែមលាបមាត់បង្ហើបពីវិធីសាស្ត្រដែលធ្វើអោយអាជីវកម្មរបស់គាត់អាចរស់បាន ២០ឆ្នាំ

0
260

លោកស្រី Sarah Biggers គឺជាស្ថាបនិកក្រុមហ៊ុនផលិតក្រែមលាបមាត់ដ៏ល្បីល្បាញជុំវិញពិភពលោកគឺយីហោម៉ាក CLOVE + HALLOW ដែលជាទីពេញនិយមសំរាប់សុភាពនារីនៅជុំវិញពិភពលោក ។

ក្រុមហ៊ុនអ្នកស្រីគឺចាប់ផ្តើមដំណើរការតាំងពីឆ្នាំ ១៩៩៨ មកម្លេះហើយបើគិតមកទល់បច្ចុប្បន្ននេះក្រុមហ៊ុនរបស់អ្នកស្រីគឺបើកដំណើការអស់រយះពេល ២០ឆ្នាំមកហើយ ។ ក្រុមហ៊ុនមួយដែលអាចឈរជើងបានរយះពេល ២០ឆ្នាំមិនមែនជារឿងធម្មតារបស់អាជីវកម្មមួយចំនួននោះទេ ពីព្រោះមានអាជីវកម្មខ្លះរស់មិនផុតពីឆ្នាំទី ៥នោះទេ ។

ក្រុមហ៊ុនលោកស្រីអាចរកប្រាក់ចំនេញ និងអាចដំណើរការបានរហូតដល់ ២០ ឆ្នាំនោះគឺដោយសារតែមូលហេតុសំខាន់ៗ ៣ ចំណុច។


.គុណភាពនៃផលិតផល

ចំពោះផលិតផលក្រែមលាបមាត់ CLOVE + HALLOW គឺជាក្រែមលាបមាត់មួយប្រភេទដែលល្អបំផុតក្នុងការលើកសម្រស់របស់ស្ត្រី ហើយជាផលិតផលមួយដែលអតិថិជនមានទំនុកចិត្តខ្ពស់ជាងផលិតផលដ៏ទៃ ។ ចំណុចពិសេសទាក់ទាញមួយទៀតគឺផលិតផលនេះជាផលិតផលមួយដែលទទួលបានចំណាត់ថ្នាក់ល្អ ព្រមទាំងមានការទទួលស្គាល់ពីសំណាក់អតិថិជន និងមជ្ឈមណ្ឌលលក់គ្រឿងសំអាងនៅទូទាំងពិភពលោក ។

.ការថែទាំអតិថិជនគោលដៅ

ក្រុមហ៊ុនផលិតផលក្រែមលាបមាត់ CLOVE + HALLOW របស់អ្នកស្រី Sarah គឺជាក្រុមហ៊ុនមួយដែលអាចថែរទាំអតិថិជនបានយ៉ាងច្រើន ហើយអ្វីដែលកាន់តែពិសេសជាងនេះទៅទៀនគឺក្រុមហ៊ុននេះមានអតិថិជនគោលដៅធំៗនោះគឺមជ្ឈមណ្ឌលលក់គ្រឿងសំអាងធំៗរាប់រយកន្លែង ដែលក្នុងមួយឆ្នាំៗក្រុមហ៊ុនទាំងនោះបានកុម្ម៉ង់ទិញផលិតផលក្រែមពីក្រុមហ៊ុនរបស់អ្នកស្រីរាប់លានប្រអប់ ។

.យុទ្ធសាស្ត្រក្នុងការផ្សព្វផ្សាយ

ចំពោះយុទ្ធសាស្ត្រក្នុងការផ្សព្វផ្សាយក្រុមហ៊ុនផលិតក្រែមលាប CLOVE + HALLOW គឺបានផ្សព្វផ្សាយផលិតផលរបស់ខ្លួននៅកម្មវិធីទូរទស្សន៍ល្បី ហើយក៏មានការចូលរួមផ្សព្វផ្សាយពីសំណាក់តារាហូលីវូតល្បីៗថែមទៀតផង ។ អ្វីដែលសំខាន់គឺនោះគឺពេលបច្ចុប្បន្ននេះក្រុមហ៊ុនក៏មានការផ្សព្វផ្សាយតាមបណ្តាញសង្គម និងវែបសាយយ៉ាងច្រើនថែមទៀតផង ដែលជាមូលហេតុធ្វើអោយក្រុមហ៊ុនផលិតក្រែម CLOVE + HALLOW នៅតែទទួលបានការគាំទ្រររហូតមិនដាច់នោះឡើយ ។

អត្ថបទដោយ នេន សុធា 

LEAVE A REPLY

Please enter your comment!
Please enter your name here