ខេត្តរតនគិរី នឹងមានរោងចក្រកែច្នៃកៅស៊ូ តម្លៃជាង ៤៣លាន$ នាពេលឆាប់ៗនេះ

0
136

ភ្នំពេញ៖ ក្រុមហ៊ុន KAUSU EAH LEO BM JOINT STOCK CO.,LTD បានបោះទុនវិនិយោគប្រមាណ ៤៣,៦៤លានដុល្លារអាមេរិក បង្កើតកសិដ្ឋានដាំដំណាំកសិ-ឧស្សាហកម្ម (ដាំកៅស៊ូ) និងរោងចក្រកែច្នៃ ស្ថិតនៅឃុំសេដា ស្រុកលំផាត់ ខេត្តរតនគិរី។ នេះបើយោងតាមសេចក្តីប្រកាសរបស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា នាថ្ងៃទី០៧ ខែវិច្ឆិកា ឆ្នាំ២០១៨។

គ្រោងបង្កើតរោងចក្រកែច្នៃនេះ នឹងផ្តល់ឱកាសការងារជូនប្រជាពលខ្មែរប្រមាណ ១.១៤០កន្លែង។

 


គួរជម្រាបថា ក្នុង​រយៈពេល​៣​ខែ ​ដើមឆ្នាំ​២០១៨​កន្លងទៅនេះ កម្ពុជា បាន​ធ្វើការនាំចេញ​កៅស៊ូ​ចំនួន ​៣,៩​ម៉ឺន​តោន ទៅកាន់​ទីផ្សារ​អន្តរជាតិ ដោយ​ទទួលបាន​ចំណូល​ប្រមាណជាង ​៥៧​ លាន​ដុល្លារអាមេរិក។ ទីផ្សារ​អន្តរជាតិ​សំខាន់ៗ  ដែល​កម្ពុជា​បាន​នាំចេញ​ជ័រកៅស៊ូ មានដូចជា​ប្រទេស​វៀតណាម ម៉ាឡេស៊ី សិង្ហ​បុរី និង​ប្រទេស​ចិន ក្នុងនោះ​ប្រទេស​វៀតណាម​ជាទី​ផ្សារ​ធំជាងគេ​ ៕

អត្ថបទដោយ៖ ម៉េង សុងលី

LEAVE A REPLY

Please enter your comment!
Please enter your name here