ផ្សារខ្មែរ​ បង្កើតទម្លាប់ថ្មីឲ្យប្រជាជនខ្មែរទៅផ្សារចំណាយពេលតែ៥នាទីប៉ុណ្ណោះ

0
2232

(ភ្នំពេញ)៖ បទពិសោធន៍ថ្មីនៃការដើរផ្សារទិញម្ហូបអាហារប្រចាំថ្ងៃ ចំណាយពេលតែ៣នាទីប៉ុណ្ណោះ នេះគឺជាបេសកម្មរបស់អាជីវកម្មកើតថ្មីមានក្តីស្រមៃខ្ពស់ ផ្សារខ្មែរ លក់បន្លែផ្លែឈើត្រីសាច់ធម្មជាតិ និងសុវត្ថិភាព។

ផ្សារខ្មែរ ផ្តើមបង្កើតឡើងដោយក្រុមអតីតនិស្សិតចំការដូង បើកដំណើរការអស់ពេលជិត២ខែហើយ និងកំពុងទទួលបានការគាំទ្រគួរឲ្យកត់សម្គាល់អតិថិជនគ្រប់ទិសទី ស្របពេលដែលផ្សារដ៏តូចមួយនេះ មានម៉ាស៊ីនតេស្តសារធាតុគីមី១៧០០ប្រភេទដោយខ្លួនឯង មានទូរសុវត្ថិភាពកែច្នៃដោយអ្នកបច្ចេកទេសរក្សាគុណភាព និងភាពស្រស់បន្លែបានយូរអង្វែង។

បន្ថែមពីនេះ ផ្សារដ៏តូចដែលទើបតែមានអាយុ២ខែនេះ មានApp ផ្ទាល់ខ្លួនដែលអនុញ្ញាតឲ្យអតិថិជនធ្វើការបញ្ជារទិញតាមទូរស័ព្ទដៃបានទាំងអ្នកប្រើកម្មវិធី Android​ និង iOS ជាមួយនឹងតម្លៃសេវាកម្មដឹកដល់មុខផ្ទះដោយមិនគិតថ្លៃ។


ដើម្បីធានាដល់ទំនុកចិត្ត និងជំនឿជាក់ដល់អតិថិជន ផ្សារខ្មែរ ក៏មានការធានាលើគ្រប់ផលិតផលពីហាងផ្សារខ្មែរទាំងអស់ អតិថិជនមិនពេញចិត្តធានាប្រគល់លុយជូនវិញគ្រប់ចំនួនដោយមិនកាត់ថ្លៃសេវាអ្វីទាំងអស់។

លើសពីនេះទៅទៀត អតិថិជនដែលទិញចាប់ពី៣ដងក្នុងមួយសប្តាហ៍ឡើងទៅ ចំណាយទឹកអស់៥០ដុល្លារ នឹងទទួលបានកាត់សមាជិក VIP ដែលទទួលបានការបញ្ចុះតម្លៃ១០ភាគរយថេរពីថ្ងៃនេះ រហូតដល់ដាច់ឆ្នាំ។

Facebook Page ផ្សារខ្មែរ បន្លែធម្មជាតិ

App for Android: Phsar Khmer 

App for iOS: Phsar Khmer

ទីតាំង៖ ផ្ទះលេខ០៩ បុរីពិភពថ្មី១ ចំការដូង នៅលើផ្លូវធំព្រៃស ចំងាយ៤០០ម៉ែត្រពីផ្សារចំការដូង។ លេខទំនាក់ទំនង៖ 098/ 078 255 288

 

អត្ថបទដោយ៖ Jimmy

LEAVE A REPLY

Please enter your comment!
Please enter your name here