ក្រុមហ៊ុនបុត្រសម្ព័ន្ធ ម៉ុង ឫទ្ធីគ្រុប ប្រកាសប្រមូលទិញស្វាយកែវរមៀត នាំចេញទៅប្រទេសបារាំង

0
1279

ភ្នំពេញ៖ ក្រុមហ៊ុន KFI ដែលជាបុត្រសម្ព័ន្ធ របស់ក្រុមហ៊ុនម៉ុង ឫទ្ធីគ្រុប បានប្រកាសប្រមូលទិញផ្លែស្វាយកែវរមៀតដែលចង់វេចខ្ចប់ រឺក៏បានវេចខ្ចប់ហើយ មានបំណងចង់លក់ នាំចេញទៅកាន់ប្រទេសបារាំង។​ នេះបើយោងតាមគេហទំព័រហ្វេសប៊ុកផ្លូវការ របស់លោកឧកញ្ញា ម៉ុង ឫទ្ធី នាពេលថ្មីៗនេះ។

គួរជម្រាបថា កាលថ្ងៃអង្គារិ៍ម្សិលមិញនេះ ក្រុមការងារ របស់ក្រុមហ៊ុន KFI បានប្រមូលទិញ​ផ្លែស្វាយ​កែវរមៀត​ ពីម្ចាស់ចំការ ដែលមានទីតាំង​ស្ថិតនៅ​ ស្រុកត្រាំកក់ ខេត្ដតាកែវ និងបាន​រៀបចំវេចខ្ចប់ផ្លែស្វាយកែវរមៀតដើម្បីនាំចេញទៅកាន់ប្រទេសបារាំង និងបន្ដការចែកចាយទៅសហគម​អ៊ឺរ៉ុប សម្រាប់ជើងទី ០៣ ដែរជារដូវកាលថ្មី ក្នុងឆ្នាំ​២០១៨-២០១៩​។

ទំនិញ​ទាំងអស់នេះ ​នឹងត្រូវបញ្ជូនតាមជើងយន្តហោះ កាតា QATAR ឆ្ពោះទៅកាន់ទីក្រុងប៉ារីស ប្រទេសបារាំង QR0971 ដោយមានចំនួន ៦ប៉ាឡែត ៤២០កាតុង ស្មើនឹងបរិមាណផ្លែស្វាយសរុប ២៤០០គីឡូក្រាម។


ប្រសិនបើ កសិករយើងមានផ្លែស្វាយកែវរមៀតដែល ចង់វេចខ្ចប់ រឺក៏បានវេចខ្ចប់ហើយ មានបំណងចង់លក់សូមទំនាក់លេខទូរសព្ទ័ 098 888727  ៕

អត្ថបទដោយ​៖ ម៉េង សុងលី

LEAVE A REPLY

Please enter your comment!
Please enter your name here