ការ៉េមឆាសៀមរាបនឹងអាចក្លាយជាហ្រ្វេនឆាយខ្នាតតូចល្បី ប្រសិនបើមានសហគ្រិនខ្មែរហ៊ានវិនិយោគ

0
263

កាលជំនាន់ឆ្នាំ២០០០ដល់២០០៥ទឹកកកឈូសជាអាហារបង្អែមមួយដែលប្រជាជនខ្មែរនិយមចូលចិត្ត និងមានអ្នកប្រកបរបរនេះភ្លូកទឹកភ្លូកដី ប៉ុន្តែបច្ចុប្បន្នអាជីវកម្មបែបនេះស្ទើរបាត់មុខពីទីផ្សារទៅហើយ ជំនួសដោយអាជីវកម្មថ្មីៗ ដែលមានសក្តានុពលខ្លាំងជាង និងគួរឲ្យទាក់ទាញជាងផងដែរ។

ងាកមកបច្ចុប្បន្ននេះវិញការ៉េមឆាសៀមរាបនឹងអាចក្លាយជាហ្រ្វេនឆាយខ្នាតតូចល្បីបានជំនួសឲ្យទឹកកកឈូសជំនាន់មុនដែលយើងរៀបរាប់អំបាញ់មិញនេះ ដោយហេតុផលនៃការកើនឡើងនៃតម្រូវការអាហារតាមផ្លូវ និងអាហារបែបស្តង់ដារ សម្រាប់ភ្ញៀវជាតិ និងអន្តរជាតិ ដែលតម្រង់ជួរគា្ននាពេលរាត្រី។

បើរាប់ត្រួសៗនៅម្តុំផ្សាររាត្រី និងផាប់ស្ត្រីតមានតូបការ៉េមឆាមិនក្រោមពី៥០កន្លែងទេ កំពុងបើកលក់ប្រជែងគ្នា ក្នុងតម្លៃចន្លោះពី១ដុល្លារទៅ២ដុល្លារក្នុងមួយកែវឯណោះ។ ក្រៅពីមានបង្អែមដែលគួរឲ្យចង់ញាំហើយនោះ ទីតាំងនីមួយៗសុទ្ធតែមានអនាម័យល្អ និងរសជាតិឆ្ងាញ់ៗ និងដេគ័រគួរឲ្យទាក់ទាញផងដែរ។


ថ្វីដ្បិដថា ការ៉េមឆាដ៏ពេញនិយមនៅសៀមរាបបែបនេះក្តី ប៉ុន្តែហ្រ្វេនឆាយការ៉េមឆាត្រូវការអ្នកស្រលាញ់យីហោមួយនេះពិតប្រាកដ ហើយចង់បង្កើតជាហ្រ្វេនឆាយទុនតិច ដែលលោកអ្នកអាចចាប់ផ្តើមដោយខ្លួនឯង ឬអាចសុំប្រឹក្សាយោបល់ពី Business Cambodia បាន ប្រសិនបើលោកអ្នកនៅមិនទាន់ត្រៀមលក្ខណៈគ្រប់គ្រាន់ទេនោះ៕

 

អត្ថបទដោយ ៖ Noun Vannak , Franchise Business Writer ,Contact: 096 6004 886

LEAVE A REPLY

Please enter your comment!
Please enter your name here